Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

មួក និងអាវបក្សជួង មិនមែនចេះតែពាក់ផ្ដេសផ្ដាសទេ ប្រយ័ត្នជួបហេតុការណ៍បែបនេះ!

$
0
0

ជាទូទៅបងប្អូនប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺតែងតែពាក់មួកដែលមានសញ្ញាសម្គាល់របស់គណបក្ស គឺ អក្សថា LDP។ ដែលពាក្យថា LDP នេះជាពាក្យកាត់អក្សឡាតាំងរបស់គណបក្ស ដែលមានពាក្យពេញថា League for Democracy Party។ គ្រប់គណបក្សទាំងអស់តែមានសញ្ញាសម្គាល់របស់ខ្លួនដែលមាននៅលើមួក អាវ ជាដើម។ ប៉ុន្តែអ្វីដែលគួអោយចាប់អារម្មណ៍នោះគឺ អ្នកគាំទ្រគណបក្សនេះ ភាគច្រើនពាក់មួកដែលមានសញ្ញាសម្គាល់នេះ ស្ទើតែគ្រប់កន្លែង ដែលអាចពាក់បាន មិនថាតែពេលហែរបក្ស ឬពេលទៅណាមកណានោះទេ។

តើបងប្អូនចង់ដឹងពីមូលហេតុដែរឬទេ ថាហេតុអ្វីទើបពួកគេឧស្សាពាក់មួក ឬអាវដែលមានសញ្ញាសម្គាល់នេះដែរឬទេ? សូមអានអត្ថបទសាច់រឿងមួយខាងក្រោម ដែលដកស្រង់ចេញពីរឿងពិតដែលផុសក្នុងគណនេយ្យមួយរបស់អ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។

ប្រភពបានឲ្យដឹងថា បុរសម្នាក់ដែលជាអ្នកទិញម៉ូតូតាមភូមិដែលជាអ្នកយល់សម្ព័ន្ធ បានធ្វើការចោទសួរសំណួររបស់ខ្លួនទៅកាន់បុរសចំណាស់ម្នាក់ ដែលមានមួក LDP នៅលើក្បាល តែក្រោយពីសួរនាំរួចមក បានបញ្ជាក់ថា គាត់មិនស្គាល់ LDP នោះឡើយ ដោយរឿងហេតុនេះធ្វើឲ្យបុរសម្នាក់ដែលយល់សម្ព័ន្ធ សុំទិញមួកពីគាត់ និងបានពន្យល់គាត់ដូចដំណើររឿងខាងក្រោមនេះ ៖

ម្សិលមិញដើរទិញម៉ូតូជួបលោកអ៊ុំម្នាក់ពាក់មួក LDP នៅផ្ទះមេភូមិ គាត់មកធ្វើសំបុត្រការកូន ខ្ញុំឃើញក៏សួរគាត់ថាអ៊ុំទៅណា មកណា?អ៊ុំមកធ្វើសំបុត្រការកូនក្មួយ។ចុះក្មួយទៅណាដែរអ៊ុំមិនស្គាល់ក្មួយទេ?ខ្ញុំដើររកទិញម៉ូតូចូលសួរម៉ូតូអ៊ុំមេភូមិ ខ្ញុំឃើញអ៊ុំមានមួក LDP ក៏សួរអ៊ុំ តើអ៊ុំស្តាប់ពូបានយូនៅ?

ស្តាប់ពូណាក្មួយ?ចុះមួកដែលអ៊ុំពាក់ណឹងអ៊ុំបានពីណាមក?អូ!មួកណឹងរបស់កូន ចុះកូនអ៊ុំជាអ្នកស្តាប់គណះបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមែនទេអ៊ុំ?ទេអ៊ុំមិនដឹងដែរតែឃើញតែវាបានអាវបានមួកណឹងមកពាក់តែរហូតហើយវាឧស្សាហ៍និយាយប្រាប់អ៊ុំអោយស្តាប់អោយមើលដែរតែអ៊ុំមិនដែលរវីរវល់ទេមិនដឹងថាវាស្តាប់អ្នកណាអីណាអ៊ុំមិនដឹងទេ ។

អុីចឹងអ៊ុំ ក្មួយសុំទោស!ក្មួយសុំមួកនេះបានទេ?របស់កូនទេ អីុចឹងខ្ញុំសុំទិញបានទេ?អត់ទេខ្លាចកូនវាថាអោយ ចុះហេតុអីបានក្មួយមកចង់ទិញមួកនេះពីអ៊ុំវិញអីុចឹង?

អ៊ុំមួកនេះអ្នកស្តាប់គណះបក្សសម្ព័ន្ធយល់បានអាចពាក់បាន បើអ្នកមិនយល់មិនអោយពាក់ទេអ៊ុំ! ហេតុអីក្មួយ?
ព្រោះ​មួកនេះតំណាងអោយអ្នកស្តាប់យល់គណះបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មនុស្សដែលស្តាប់គណះបក្សនេះយល់ជាទូទៅបានកែប្រែខ្លួនពីមនុស្សមិនល្អ មកជាមនុស្សល្អមនុស្សដែលញ្ញាណស្រាល្បែងស្រី មកជាមនុស្សល្អត្រឹមត្រូវស្មោះត្រង់លែងញៀនស្រាល្បែងស្រី ។ បើអ្នកមិនយល់ហើយគាត់ពាក់មួកណឹង គាត់អាចពាក់ទៅអង្គុយហូបស្រា លេងល្បែងឫក៏ធ្វើសកម្មភាពអីមួយដែលមិនត្រឹមត្រូវ គឺវានាំអោយប៉ះពាល់ដល់អ្នកយល់នឹងគណះបក្ស។អូចឹងក្មួយអ៊ុំមិនដឹងទេ អ៊ុំឃើញនៅពាក់ក្រោមផ្ទះក៏ទាញមកពាក់មកកុំអោយក្តៅ អ៊ុំមិនដឹងថាមួកណឹងគេហាមចឹងទេក្មួយ បើក្មួយមិននិយាយក៏អ៊ុំមិនដឹងដែរ ថ្ងៃក្រោយអ៊ុំលែង យកពាក់ហើយ។ អ៊ុំអាចពាក់បានតែចាំអ៊ុំស្តាប់គណះបក្ស LDP យល់សិនណាអ៊ុំ ។

លោកមេភូមិឆ្លើយ គណះបក្សណឹងស្អីក៏លក់ដែរកេញលុយតែពីអ្នកគាំទ្រណឹង! ចុះអ៊ុំធ្វើសំបុត្រការធ្វើប្លង់ដីយកលុយដែរអត់ចុះ?អានេះជាមនោសញ្ចេត្តនាដែលគេអោយខ្ញុំតើ! អ្នកដែលគាត់អោយលុយអ៊ុំមិនមែនដោយសារមនោសញ្ចេតនានោះទេ គាត់អោយអ៊ុំគឺព្រោះតែគាត់ភ័យខ្លាចអ៊ុំមិនធ្វើអោយគាត់ទេអ៊ុំ ។

តែអ្នកដែលគាត់ចូលលុយទិញស្អីៗពីគណះបក្ស LDP ព្រោះតែគាត់ស្រលាញ់មាននោសញ្ចេតនាចំពោះគណះបក្ស LDP ពួកគាត់យល់ថាស្អីៗរបស់គណះបក្សណឹងវាមានតំលៃណាស់ គាត់យល់អំពីតំលៃរបស់ដែលគាត់ទិញណឹង​បានគាត់ទិញគាត់ចូលលុយ មិនមែនគាត់ចូលគាត់ទិញព្រោះតែគាត់ភ័យខ្លាចនោះទេ ពេលដែលគាត់ចូលលុយទៅពួកសប្បាយចិត្តខ្លាំងណាស់។ខុសពីអ្នកអោយលុយមកអ៊ុំ ពួកគាត់មិនសប្បាយចិត្តក្នុងការអោយនោះទេ។ ដូចពេលនេះចឹងហេតុអីបានជាខ្ញុំសួរនាំគាត់ហើយពេលដឹងថាគាត់មិនយល់ក៏សុំទិញពីមួកនេះពីគាត់វិញចឹង? ព្រោះមួកណឹងវាមានតំលៃណាស់មិនអាចចេះតែអោយអ្នកមិនយល់ពាក់តាពីសតាពាសនោះទេ ខុសពីគណះបក្សផ្សេងៗអ្នកណាក៏អាចពាក់បានដែរ ទោះមនុស្សនោះឆ្កួតផឹកស្រាលេងល្បែងជក់ថ្នាំមិនស្មោះត្រង់កុហកបោកប្រាស់ចោរក៏ពាក់បានដែរអត់ខ្វល់នោះទេ ។

គណះបក្សផ្សេងៗមិនមែនគេមិនចង់លក់ទេ ចង់លក់ តែដោយសារលក់ទៅអត់មិនមានអ្នកទិញ កុំថាឡើយដល់ទិញ អោយណឹងភ័យខ្លាចតែគេមិនយកផង ។

The post មួក និងអាវបក្សជួង មិនមែនចេះតែពាក់ផ្ដេសផ្ដាសទេ ប្រយ័ត្នជួបហេតុការណ៍បែបនេះ! appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images