Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

អស្ចារ្យមែន! សេវា​រៀបការ​ប្ដី​ក្លែងក្លាយ​ ​នៅ​វៀតណាម​ កំពុង​តែ​កើន​ឡើង ពិសេសនៅហាណូយ

$
0
0

ក្រុងហាណូយ: ក្នុង​ថ្ងៃ​រៀបការ មើល​ពី​សម្បក​ក្រៅ កូន​ក្រមុំ​ឈ្មោះ ខា គ្រង​ឈុត​រ៉ូប​ពណ៌​ស​ដ៏​ស្អាត​ឥតខ្ចោះ ប៉ុន្តែ​ក្នុង​ទ្រូង​របស់​នារី​វ័យ ២៧ ឆ្នាំ​រូប​នេះ​បៀម​ទុក​នូវ​អាថ៌កំបាំង​ពពោះ ៣ ខែ ទាំង​បុរស ដែល​ដឹក​ដៃ​នាង​ចូល​រោង​ថ្ងៃ​នេះ គឺ​ជា​ស្វាមី​ក្លែង​ក្លាយ។

ទាំង​ដឹងខ្លួន​ថា​ធ្វើ​ខុស​ក្រឹត្យក្រម​ប្រពៃណី​វៀតណាម នាង ខា បាន​រៀបរាប់​ថា៖ «ឪពុក​ម្ដាយ​ខ្ញុំ​នឹង​អាម៉ាស់​ខ្លាំង បើ​ខ្ញុំ​មាន​កូន​គ្មាន​ប្ដី»។

នាង ខា បាន​ចំណាយ​ប្រាក់ ១៥០០ ដុល្លារ​ជួល​សេវា​រៀបការ​ក្លែងក្លាយ ដើម្បី​លុប​លាង​ភាព​អាប់​ឱន​កិត្តិយស។

សេវា​ជួល​តួអង្គ​ដែល​នឹង​សម្ដែង​ជា​ភ្ញៀវ កូន​កំលោះ និង​គ្រួសារ​សាច់ថ្លៃ​នៅ​ប្រទេស​វៀតណាម មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ដោយសារ​តែ​ការ​មាន​កូន​មុន​រៀបការ និង​ការ​ជឿ​តម្រា​គ្រូទាយ​ជាដើម។ កញ្ចប់​សេវា មាន​ជួល​តួ​សម្ដែង​ជា​សាច់ញាតិ និង​ភ្ញៀវ​ទ្រង់​ទ្រាយ​ធំ​នោះ មាន​តម្លៃ​រហូត​ដល់ ៤ ៤០០ ដុល្លារ។

នាង ខា និង​ប្ដី​ក្លែងក្លាយ​របស់​នាង​មិន​ដែល​បាន​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​ទេ តែ​នាង​ពេញ​ចិត្ត​ហើយ ដែល​បុរស​នោះ​ដើរ​តួ​ជា​ប្ដី​បំពេញ មុខ​មាត់​ឲ្យ​គ្រួសារ​នាង។ នាង​បាន​ពោលថា៖ «ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ប៊ិះ​លង់ទឹក ហើយក៏​រើស​បាន​អាវ​ពោង»។

យ៉ាងណា នាង​ក៏​គ្រោង​នឹងធ្វើ​ការលែង​លះ​ប្ដី​ក្លែងក្លាយ និង​សុខចិត្ត​ធ្វើជា​ម្ដាយ​ចិញ្ចឹម​កូន​តែ​ម្នាក់​ឯង។

ស្ថាបនិក​ក្រុមហ៊ុន​ផ្ដល់សេវារៀបការ​ក្លែង​ក្លាយ​។
ស្ថាបនិក​ក្រុមហ៊ុន​ផ្ដល់សេវារៀបការ​ក្លែង​ក្លាយ​។

ក្នុងចំណោម​ប្រជាជន ៩៣ លាន​នាក់ នៅ​វៀតណាម ជាង ៥០ ភាគរយ​ជា​យុវជន​វ័យ​ក្រោម ៣០ឆ្នាំ។ គូស្នេហ៍​យុវជន​ភាគ​ច្រើន​បាន​ជ្រើស​រើស​ការ​រួម​រស់​ជាមួយ​គ្នា​មុន​រៀបការ។

ទន្ទឹមនឹងនោះ អត្រា​រម្លូត កូន​ក៏​កើនឡើង​ខ្ពស់ ជាមួយ​តួលេខ ៣០ ម៉ឺន ត្រូវបាន​ចុះ​បញ្ជី​កាល​ពី​ឆ្នាំ​មុន។ កត្តា​នេះ​ត្រូវបាន​ចិត្ត​វិទ្យា ង្វៀង ឌុយ​កុង លើក​ឡើង​ថា យុវវ័យ​ជំនាន់​ថ្មី​នៅ​រង​សម្ពាធ​ប្រពៃណី​ដ៏​តឹងរ៊ឹងង។

លោក​បញ្ជាក់ថា៖ «ពួកគេ​គ្មាន​ភាពក្លាហាន​ក្នុងការ​ធ្វើ​អ្វីៗ​តាម​ចិត្ត និង​ជួន​កាល​អ្វី​ដែល​ជ្រុល​ជ្រួស​ទាមទារ​នូវ ការ​កែខៃ​បំពេញ​ចិត្ត​គ្រួសារ»។

ស្ថាបនិក​ក្រុមហ៊ុន​ផ្ដល់​សេវា​ជួល​ប្ដី​ប្រពន្ធ​ក្លែងក្លាយ លោក ង្វៀង សួន​ធាន ដែល​មាន​បទពិសោធ​រៀបចំ​មង្គលការ​ក្លែង​ក្លាយ​រាប់​ពាន់​ដង​មក​ហើយ​នោះបាន​លើក​ឡើង​ថា៖ «នេះ​គឺជា​សារ​គួរ​ឲ្យ​បារម្ភ​ចំពោះ​សង្គម​របស់​យើង។ កន្លែង​ខ្ញុំ​បី​ដូច​ជា​មន្ទីរពេទ្យ​មើល​អ្នក ជំងឺ​អ៊ីចឹង។ ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ ដែល​មាន​ភ្ញៀវ​មក​រក​សេវា​ច្រើន​បែប​នេះ»៕

ប្រភព៖ ភ្នំពេញប៉ុស្ដិ៍

The post អស្ចារ្យមែន! សេវា​រៀបការ​ប្ដី​ក្លែងក្លាយ​ ​នៅ​វៀតណាម​ កំពុង​តែ​កើន​ឡើង ពិសេសនៅហាណូយ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images