គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹងប្រារព្ធធ្វើវេទិកាជួបជុំរវាង លោក ខឹម វាសនា ជាមួយនឹងកម្មកររោងចក្រ ព្រមទាំងអ្នកគាំទ្រគណបក្ស នៅរាជធានី ភ្នំពេញ។ វេទិកានេះនឹងធ្វើនៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមីនា ឆ្នាំ២០១៨ ដែលឋិតនៅ ភោជនីដ្ឋានទន្លេបាសាក់២ អគារលេខ ៥៣៤ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពបានឲ្យដឹងថា នេះជាវេទិការពិសេស និងសម្រាប់ផ្ញើរជាកាដូរសម្រាប់នារីៗក្នុងថ្ងៃ ៨ មីនា នោះផងដែរ ដោយលោកបាននិយាយពាក្យថា “ឆ្ងាញ់អស្ចារ្យ” សម្រាប់វេទិការនេះ ដើម្បីដឹងព័ត៌មានបន្ថែមសម្រាប់វេទិការនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានធ្វើការផ្ដល់ជាលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងផងដែរ ដែលមានដូចខាងក្រោម ៖
សំរាប់ព័ត៌មានលំអិត ទំនាក់ទងទូរស័ព្ទចំនួន ៤ ខ្សែ ៖ ០១០ ៥៣ ២០០៣ / ០១១ ៥៣ ២០០៣ / ០១២ ៥៣ ២០០៣ / ០១២ ៣៦៣ ៦២២
ផ្សាយផ្ទាល់ទៅកាន់វិទ្យុ សំបុកឃ្មុំ FM105MHz ភ្នំពេញ និង វិទ្យុ Online :http://camldp.org/radio ឬ ស្តាប់តាមរយៈ Smart Phone : Khmer eRadio (ការផ្សាយផ្ទាល់) ។
លោក ខឹម វាសនា នឹងធ្វើវេទិការជួបជាមួយកម្មករ-កម្មការនីរោងចក្រ ថ្ងៃសិទ្ធនារី ទុកជាកាដូ
លោក ខឹម វាសនា បានសរសេរ ពាក្យ និង Capture Comment របស់ខ្លួននៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ថាលោកនឹងធ្វើវេទិការសាធារណៈជួបជុំកម្មករ-កម្មការនីរោងចក្រវិញ ដែលខុសពីរាល់ដងលោកតែងធ្វើវេទិការសាធារណៈ ដើម្បីជួបជុំសមាជិកអ្នកគាំទ្រតាមបណ្ដាខេត្ត ឬនៅទីស្នាក់ការកណ្ដាលរបស់គណបក្សក្នុងក្រុងភ្នំពេញ ។
ក្នុងវេទិការនេះ លោកមិនទាន់បានបង្ហាញថាលោក នឹងធ្វើការបកស្រាយជុំវិញបញ្ហាណាមួយនៅឡើយទេ ដោយលោកបានបង្ហើបថា លោកនឹងមានកាដូមួយដែលអ្នកគិតជម្រៅចិត្តមនុស្សទាំងឡាយ នឹងទទួលថាឆ្ងាញ់អស្ចារ្យមួយនៅថ្ងៃ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មិនាខាងមុខ ទំនងលោកនឹងបកស្រាយពាក់ព័ន្ធនឹងសេចក្ដីស្នេហាពិតច្រើនជាងរឿងនយោបាយ ដោយលោកបាននិយាយថា លោកនឹងធ្វើវាដើម្បីជាកាដូសម្រាប់មនុស្សជាតិថែមទៀតផង ។
គួរបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃនេះ លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ពុំសូវផ្ដោតលើរឿងនយោបាយនោះឡើយ ពោលគឹលោកផ្ដោតលើការបកស្រាយពាក់ព័ន្ធនឹងសេចក្ដីស្នេហា ទៅវិញ ដែលលោកហាក់ចង់ធ្វើបដិវត្តន៍ផ្នត់គំនិត ទៅលើការផ្ដល់និយមន័យ និងអត្ថន័យរបស់ស្នេហាពិត ព្រោះហាក់មានអារម្មណ៍ថា លោកយល់ច្បាស់ពីដៃគូរជីវិតជាងដៃគូរជីវិតដទៃទៀត ដែលចាប់ដៃគ្នាទៅទៀត ដោយសារតែលោកជាមនុស្សគិតពិចារណាច្រើនក្នុងរឿង ជីវិតមនុស្ស ។
សូមបញ្ជាក់ថា លោក ខឹម វាសនា គ្មានប្រពន្ធ គ្មានកូន ឬសាច់ញាតិច្រើនដូចជាសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នោះឡើយ លោកបាននិយាយថា លោកជាមនុស្សម្នាក់ដែលមានមិត្តស្មោះត្រង់ច្រើនបំផុតក្នុងលោកថែមទៀតផង ។
ប្រភព៖ Facebook
The post គណបក្ស LDP រៀបចំវេទិការជួបជាមួយកម្មករ កម្មការនី រោងចក្រកាត់ដេរក្នុងថ្ងៃ ៨ មីនា ខាងមុខនេះ appeared first on Khmer Readers.