Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

វិភាគ ៖ បក្សកាន់អំណាចឲ្យ សមាជិកតាមមូលដ្ឋាន យកចិត្តប្រជាពលរដ្ឋដើម្បី ទទួលបានសន្លឹកឆ្នោត

$
0
0

លោក មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ បានប្រាប់សមាជិកឲ្យចេះជួយគ្នា និងធ្វើអំពើល្អ ប៉ុន្តែមិនភ្លេចទេ ដែលអ្នកសារព័ត៌មានមិនហ៊ាននិយាយការពិត ខ្លាចខ្មាសគណបក្សដទៃទៀត ឬប្រជាពលរដ្ឋដឹងខ្លួន ប្រែជាស្អប់គណបក្សកាន់អំណាចដោយសារតែ គិតតែពីសន្លឹកឆ្នោត មិនគិតពីបញ្ហាប្រទេសជាតិ និងពលរដ្ឋខ្មែរ ។ សូមអានការបកស្រាយរបស់សារព័ត៌មានខាងក្រោម តើចេតនាដើម្បីអ្វី?

ព្រះវិហារៈ សមាជិកគណៈបក្សប្រជាជនកម្ពុជា ក្នុងអនុគណៈកម្មាធិការ.ក២៨ ទាំងអស់​ ត្រូវធ្វើតែអំពើល្អ និងចេះជួយប្រជាជនគ្រប់ការលំបាក នេះជាប្រសាសន៍ផ្តាំផ្ញើររបស់លោក មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ ។

ប្រសាសន៍ផ្ដាំផ្ញើបែបនេះ លោកលើកឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកបក្សក្នុង អនុគណៈកម្មាធិការបក្ស.ក២៨.នៅស្នាក់ការគណៈបក្សប្រជាជនកម្ពុជា ក្នងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រមាណជាង៨០០នាក់កាលពីព្រឹកថ្ងៃសៅរ៍ ២រោជ ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ។

ក្នុងពិធីនោះដែរ ក៏មានការចូលរួម​ពី​លោក​ ចាន់ នន់វិទ្យា សមាជិកគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត លោក​ ស្រី ឌឹក សមាជិគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា នឹងជាប្រធានគណៈបក្សប្រជាជនខេត្តព្រះវិហារ លោក​ ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងថ្នាក់ដឹកនាំបក្សជាច្រើនរូប ។

លោក មាស សុភា មានប្រសាសន៍​បន្តថា ក្នុងនាមឲ្យសម្តេចប្រធាន សម្តេចអនុប្រធាន នឹងសម្តេចប្រធានកិតិយសគណៈបក្ស បានកោតសរសើរនោងវាយតម្លៃចំពោះលទ្ធផល ដែលកគណៈកម្មាធិការបក្ស.ក២៨.សម្រេចបានក្នុងរយ:ពេលថ្មីនេះ។ លោកក៏​បានពាំនាំនូវសេចក្តីនឹករលឹកនឹងបណ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីសំណាក់សម្តេចទាំងបីផ្ញើជូនសមាជិកទាំងអស់គ្រប់ៗគ្នាក្នុងជិតបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខនេះផងដែរ។

លោកបញ្ជាក់ថា នៅពេលខាងមុខដ៏ខ្លីនេះ កម្ពុជាយើងនឹងដំណើការបោះឆ្នោតជ្រើសរើសអ្នតំណាងរាស្ត្រ ដូច្នេះលោកក៏បានជំរុញឲ្យសមាជិកបក្សទាំងអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផងដែរ។

នាឱកាសនោះដែរ លោក ស្រី ឌឹក សមាជិកគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត នឹងជាប្រធានក្រុមការងារនៃអនុគណៈកម្មាធិការបក្ស .ក២៨ បានមានប្រសាសន៍ថា ក្រុមការងារគណៈបក្ស.ក២៨ ដោយមានការដឹកនាំល្អពីសំណាក់លោកប្រធានក្រុមការងារថ្នាក់គណ្តាលចុះជួយខេត្ត ពិសេសក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា នឹងសម្តេចអនុប្រធាន សម្តេចប្រធានកិត្តិយស សមាជិកទាំងអស់ បានខិតខំបពេញការងារយ៉ាងល្អសម្រាប់​ជាតិ មាតុភូមិ នឹងប្រជាជន ។ តាមរយ ប្រធាន សមាជិក.ក២៨ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងជួបនឹងជួយគ្រប់កាលៈទេសៈរាល់ការលំបាក់របស់ប្រជាជនល្នុងមូលដ្ឋាន ដែលខ្លួនទទួលខុសត្រូវ៕

ប្រភព៖ Campost

The post វិភាគ ៖ បក្សកាន់អំណាចឲ្យ សមាជិកតាមមូលដ្ឋាន យកចិត្តប្រជាពលរដ្ឋដើម្បី ទទួលបានសន្លឹកឆ្នោត appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images