Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ប្រវត្តិសង្ខេបខ្លះៗរបស់បុគ្គល ៣ នាក់ដែលចេញពី LDP សុទ្ធតែមិនគិតប្រយោជន៍ពលរដ្ឋ

$
0
0

ប្រភពបណ្ដាញសង្គមបានបង្ហោះ នូវសារមួយពាក់ព័ន្ធទៅនឹង បុគ្គល៣រូប ដែលចង់បង្កើតបក្សនយោបាយ ដើម្បីធ្វើការវាយប្រហារទៅលើគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលខ្លួនធ្លាប់ជ្រកកោនជាមួយរាប់ឆ្នាំ ដោយមិនដឹងគោលបំណងច្បាស់លាស់ និងធ្វើដើម្បីប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ។ បើតាមអាខោន Facebook របស់សមាជិកបក្ស LDP បានបង្ហើបឲ្យដឹងពីអត្តចរិត និងគម្រោងបើកបក្ស ដែលគេបាននិយាយបែបសើចចម្អកទៅកាន់បុគ្គលដែលចង់បើកបក្សនោះ សូមអានការបកស្រាយដូចខាងក្រោមនេះ ៖

គំរោងបើកបក្សរបស់ក្រុមមនុស្សចេញពីLDPកំពុងដំណើរការហើយ។ បងប្អូនស្រមៃដល់បេក្ខជនប្រធានបក្សថ្មីនេះបន្តិចមើល។ ទីមួយអ៊ិត​ សារម្យ​ ទីពីរ​ អោក​ វ៉េត​ និងបី​ ប៊ុត​ ស៊ាកនេ។ ពួកគេកំពុងប្រឹងបញ្ចុះបញ្ចូលសមាជិកLDPដែលគេស្គាល់ហើយមើលទៅ​ទុកចិត្តគួរអោយនិយាយគ្នាបាន។ បើអ្នកណាចង់ទៅតាមពួកគេ​ ត្រូវរៀនពន្យល់ថា​ លេខ២ធំជាងលេខ១០។

បងប្អូនត្រូវរៀនពន្យល់ថា​ អ៊ិត​ សារម្យ​ អោក​ វ៉េត​ ឬប៊ុត​ ស៊ាកនេ​ ល្អជាងប្រមុខLDPយើង។ តើអ្នកណាអាចពន្យល់ថា​ លេខ២ធំជាងលេខ១០ដែរឬទេ​ តើ​ បងប្អូនអាចទេ​ ទៅពន្យល់ពលរដ្ឋបន្តទៀតថា​ អ៊ិត​ សារម្យ​ អោក​ វ៉េត​ និងប៊ុត​ ស៊ាកនេ​ ជាមនុស្សល្អមានគុណសម្បត្តិលើសប្រមុខLDPយើង? សុទ្ធតែរឿងទៅមិនរួច​ ឬរឿងនាំថោកដាក់ខ្លួន។

ពួកគេទៅរួមគ្នាមិនមែនពួកគេស្រឡាញ់គ្នាទេ​ គឺសុទ្ធតែមនុស្សធ្លាប់ឈ្លោះគ្នា​ ដៀលគ្នា​ មើលងាយគ្នា​ ប៉ុន្តែដើម្បីដោះស្រាយកំហឹងរួម​ ដែលLDPយើងបញ្ចេញពួកគេចោល​ ពួកគេក៏ទុកការស្អប់គ្នា​នៅម្តុះណាមួយក្នុងចិត្តគេសិន​ រួចហើយផ្គុំក្បាលគ្នាយកកំលាំងវាយសត្រូវរួមដើម្បីដោះស្រាយកំហឹងរួមរបស់ពួកគេសិន។

តើសាមគ្គីភាពនៃមនុស្សស្អប់គ្នាតែព្រោះតែដើម្បីដោះស្រាយកំហឹងរួមក៏រួមសំបាច់គ្នាសិនបែបនេះ​ វាមានដំណើរការបានយូរប៉ុណ្ណាទៅ ហើយ​ការសំរេចដោយយកកំហឹង​ គំនុំផ្ទាល់ខ្លួន​ជាគោល​ និងអោយប្រឹក្សាយោបល់ដោយពួកអាមីុអាថោងដែលតាមសីុពែ​ តើការសំរេចនោះវានឹងភ្លឺស្វាងរកផ្លូវត្រឹមត្រូវយ៉ាងម៉េចទៅកើតទៅ? ចង់បំផ្លាញLDPដែលឈរយ៉ាងមាំលើសេចក្តីពិត​ ភាពត្រឹមត្រូវ​ ដោយយកការកាច់មួល​ ដោយយកល្បិចកលដោយគំនុំជាគោលនៃការរួបរួម​ និងការសំរេចចិត្ត​ តើការនោះវានឹងនាំទៅរកភាពចំរុងចំរើន​ ឬទៅរកភាពវិនាសហិនហោច?

ចាំមើលដោយស្ងប់ចិត្តនូវល្ខោនមួយសំលកំពិសនេះទាំងអស់គ្នាមើលចុះបងប្អូន ហើយបើអាចយើងចូលរួមបោះឆ្នោតសាកល្បងជ្រើសរើសប្រធានបក្សអូក​ ម៉ូកទាំងអស់គ្នា។ ក្រែងបងប្អូនគ្មានមូលដ្ឋានក្នុងការសំរេចជ្រើសរើសថាបុគ្គលមួយណាសក្តិសមជាមេបក្ស​ ខ្ញុំសូមសង្ខេបបុគ្គលិកលក្ខណៈពិសេសរបស់បុគ្គលជាបេក្ខជនឈរឈ្មោះជាមេបក្សដូចតទៅៈ​ 

អោក​ វ៉េត

ជុះអាចម៍ចងមុង​ ហើយមិនអស់ចិត្តទេកាន់ដំបងមួយបន្ថែមទៀត។ អួតពីរឿងមានលុយៗៗៗៗ​ តែមួយឆ្នាំពាក់អាវជជុះអស់មិនដល់៤ផង។ តាំងពីស្គាល់មុខអោក​ វ៉េតមកគឺឃើញតែអាវមួយពីរដូចក្នុងរូបហ្នឹង​ ហើយប្រពន្ធអោយអង្គុយ​ គឺអង្គុយ​ ប្រពន្ធអោយឈរគឺឈរ​ តើមនុស្សធុននេះអាចមានចិត្តចំណាយអ្វីដើម្បីជាតិទេ?

អ៊ិត​ សារម្យ​

ល្ងង់អត់ចែកអាណា​ ជេរនិងវាយប្រពន្ធព្រឹកល្ងាច​ មានប្រពន្ធមានកូនដល់ទៅបី​ ក្បត់ប្រពន្ធទៅយកស្រីកូនកាត់យួន​ដែលកត់បាល់នៅកាំបូស៊ិច​ (Cambosix) ហើយអ៊ិតសារម្យទៅចាក់បាល់យូរៗក៏ទាកទងគ្នាលួចលាក់បានកូនពីរ​ ហើយប្រពន្ធដើមខឹងក៏លែងក្បាលអុិ​ត​ សារម្យចោលទៅ ។

ប៊ុត​ ស៊ាកនេ​

សណ្តានរមិលគុណ​ ក្បត់ទំនុកចិត្តមនុស្ស​ បោកលុយមនុស្សដែលទុកចិត្តវា​ក្នុង LDP គ្រប់គ្នាដែលស្គាល់និងទុកចិត្តខ្លួន​ មិនចេះរកសីុអីទេ​ អោយតែខ្ចីលុយគេបាន​ ហៅអាមីុអាថោងប៉ាវស៊ីស្រីស្រា​ ខ្លួនក្រ​ តែយកលុយគេអោយ​ ជួលសុទ្ធតែឡានហាំម័រជិះបង្អួតស្រី​ អោយគេថាខ្លួនវាហឺុហា​ អ្នកណាទូរស័ព្ទសួររឿងលុយគឺដឹងតែបិទទូរស័ព្ទ​ មានរឿងមិនដោះស្រាយដឹងតែដាក់មេប្រូច​ រមិលគុណ​ សាហាវសណ្តានសត្វនរក ៕

ប្រភពខាងក្រោម៖

The post ប្រវត្តិសង្ខេបខ្លះៗរបស់បុគ្គល ៣ នាក់ដែលចេញពី LDP សុទ្ធតែមិនគិតប្រយោជន៍ពលរដ្ឋ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles