Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

សារទម្លាយ! លោក ខឹម វាសនា ឈឺចាប់នឹងបុគ្គល ដែលបោកប្រាសសមាជិកបក្ស នៅបាត់ដំបង

$
0
0

សារនយោបាយដែលបានទម្លាយដោយមនុស្សម្នាក់ ដែលជាសមាជិក LDP ដែល លោកប្រមុខ ខឹម វាសនា បាននិយាយភាសាឈឺចាប់របស់ខ្លួនតាមរយៈសារឆាតមួយក្រុម ដែលភាសាទាំងនេះបង្កប់នូវអារម្មណ៍ឈឺចាប់មួយដែល លោកបានធ្វើឲ្យមានកំហុសនៃការទុកចិត្តមនុស្សនៅក្នុងខេត្តបាត់ដំបង ដោយសារទាំងនោះមានអត្ថន័យដូចតទៅ ៖

គិតទៅអញរបស់ពួកនេះធំៗណាស់​ អោយតែអញអន់ចិត្តហើយស្អីក៏ធ្វើកើតដែរ។ នឹកដល់ត្រង់នេះស្រណោះទឹកចិត្តមីងពូ​ បងប្អូននៅតាមមូលដ្ឋានណាស់​ ទោះពួកគាត់រងអំពើអយុត្តិធម៌យ៉ាងណា​ ក៏គាត់នៅតែគិតថា​ នោះជារឿងរបស់គាត់ទេ​ គាត់គិតថា​ វាជាមនុស្សដែលពូទុកចិត្ត​ ចិត្តគោរពពូចំពោះគាត់ធ្ងន់ខ្លាំងណាស់​ ម្លោះហើយគាត់គិតថា​ ពូមុខតែមានហេតុផលសមរម្យជាងពួកគាត់ វាមុខតែអាចធ្វើការអោយបក្សទៅមុខបានល្អជាងពួកគាត់ហើយ​ គាត់អត់យកខ្លួនគាត់ជាធំទេ​ គឺអារម្មណ៍គាត់ជាប់រឿងគោរពពូ​ ជាប់នឹងរឿងធ្វើម៉េចអោយតែបក្សទៅមុខ​ ការឈឺចាប់របស់ពួកគាត់ដែលត្រូវវាធ្វើបាប​ នៅតូចជាងចិត្តគោរពពូនិងស្រឡាញ់បក្សឆ្ងាយហៅមិនឮទេ ។

មនុស្សពួកគាត់រៀនបានតិចមែន តែសណ្តានចិត្តធំទូលាយណាស់។ តែពួកវាវិញ​ អោយតែវាយល់ថាប៉ះពួកវាហើយ​ គឺថាស្អីក៏វាមិនខ្លាចនឹងធ្វើដែរ​ អញពួកវាគឺធំជាងការគោរពពូ​ ធំជាងរឿងជាតិឆ្ងាយណាស់។ ស្រណោះពួកគាត់នៅតាមមូលដ្ឋានណាស់​ ដែលគាត់ទុកចិត្តពូ​ តែពូបែរជាមើលមនុស្សមិនយល់​ រើសមនុស្សធុននេះទៅដឹកនាំពួកគាត់​ ទៅអោយពួកគាត់គោរព។ ពូពិតជាសោកស្តាយកំហុសខ្លួនណាស់​ អស់ទាំងលុយរាប់មឺុន​ដុល្លា បង់ទាំងទឹកចិត្ត​ ហើយកូនក្មួយពូមីងរបស់ខ្លួនត្រូវមនុស្សដែលខ្លួនទុកចិត្តធ្វើបាបទៅទៀត។ ពូឈឺចិត្តណាស់ ៕

បុគ្គលខាងក្រោមដែលបានបោកប្រាស់សេចក្ដីទុកចិត្តរបស់លោក ខឹម វាសនា និង ធ្វើបាបសមាជិកនៅបាត់ដំបង

 

ប្រភព៖ Facebook

The post សារទម្លាយ! លោក ខឹម វាសនា ឈឺចាប់នឹងបុគ្គល ដែលបោកប្រាសសមាជិកបក្ស នៅបាត់ដំបង appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles