ភ្នំពេញៈ សកលវិទ្យាធិការ នៃសាកលវិទ្យាល័យន័រតុន លោក ចាន់ សុខឃាង បានបញ្ជាក់ថា និស្សិតគួរតែងាកមកចាប់អារម្មណ៍ជាមួយនឹងការរកចំណូលពីប្រភពបច្ចេកវិទ្យាដូចជា យូធ្យូប (Youtube) ការបង្កើតវេបសាយ (Website) ឬក៏ទំនាក់ទំនងផ្សេងៗទៀត ជាជាងការចំណាយពេលឥតប្រយោជន៍ បណ្តាញសង្គមផ្សេងៗ។
នៅក្នុងកម្មវិធី «ប្រជុំអ្នកវិទ្យាល័យ និងបច្ចេកវិទ្យា» កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ចាន់ សុខឃាង បានលើកទឹកចិត្តដល់និស្សិតដែលមកចូលរួមក្នុងកម្មវិធី «ប្រជុំអ្នកវិទ្យាល័យ និងបច្ចេកវិទ្យា» ។
លោកបន្ដថា ផ្នែកបច្ចេកវិទ្យាពិតជាដើរតួយ៉ាងសំខាន់ណាស់សម្រាប់សង្គម នាពេលបច្ចុប្បន្ន មិនថាប្រទេសអ្នកមានឬអ្នកក្រឡើយ មួយវិញទៀត ។ លោកថា និស្សិតទាំងអស់ឲ្យដើរឲ្យទាន់សម័យបច្ចេកវិទ្យាផងដែរ ក៏ព្រោះតែបច្ចេកវិទ្យាគឺមិននៅស្ងៀមនោះទេ គឺចង់សំដៅទៅលើការរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ គឺមានការរីកលូតលាស់(Update) ឥតឈប់ឈរ។
លោកបន្ថែមថា ចង់ឲ្យនិស្សិតទាំងអស់ដែលសិក្សានៅទីនោះ អាចប្រាប់ពីកង្វះខាតរបស់សកលវិទ្យាល័យ ហើយបញ្ហាទាំងអស់នោះមកប្រាប់លោក ឬក៏អាចផ្ញើសារតាមរយៈជីម៉ែល (Gmail) ដើម្បីឲ្យថ្នាក់ដឹកនាំនៃសកលវិទ្យាល័យយកសំណើនោះមកពិនិត្យ និងពិចារណាពីកង្វះខាតដែលមាននោះ។
ឆ្លៀតឱកាសនោះផងដែរ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា ម៉ានិត ក៏បានធ្វើបទបង្ហាញមួយស្តីពីវិស័យ ICT នៅកម្ពុជា ទៅដល់សិស្សានិស្សិតដែលបានមកចូលរួមក្នុងកម្មវិធី «ប្រជុំអ្នកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្ពុជា» ឲ្យកាន់តែច្បាស់ពីវិស័យ ICT នៅកម្ពុជាមួយកម្រិតទៀត៕
ប្រភព៖ Campost
The post សកលវិទ្យាធិការ ន័រតុន ប្រាប់និស្សិតកម្ពុជា ឲ្យខំរកលុយតាម Online ទៅ កុំសូវខ្វល់ពី Facebook appeared first on Khmer Readers.