Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ពិតជាសាហាវមែន! កូនតិរច្ឆាន យកចបជីកសំពងក្បាលម្តាយ ស្លាប់ភ្លាមៗមួយរំពេច

$
0
0

កំពង់ធំៈ ម្តាយគ្រប់រូបតែងតែថ្នាក់ថ្នម បបោសអង្អែលកូនៗជាទីស្រលាញ់ ព្រោះតែចង់ឲ្យកូនមានសុខភាពល្អ ឲ្យកូនបានរៀនសូត្រខ្ពង់ខ្ពស់ដើម្បីអនាគត តែកូនតិរច្ឆាននេះបែរជាតបស្នងម្តាយ ដោយយកចបជីកមកសំពងក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍ដ៏សង្វេគនេះ បានកើតឡើងកាលវេលាម៉ោង៥ល្ងាច ថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចបរិវេណផ្ទះ ជនរងគ្រោះ ស្ថិតក្នុងភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ស្ត្រីរងគ្រោះឈ្មោះ ជា ឃីម ត្រូវជាម្តាយបង្កើតជនសង្ស័យ អាយុ៦២ឆ្នាំ(ស្លាប់) ។ ចំណែកជនសង្ស័យឈ្មោះ នៅ វិន ភេទប្រុស អាយុ២៨ឆ្នាំ។ អ្នកទាំង២នាក់នេះ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

យោងតាមសាក្សីនៅក្បែរផ្ទះស្រ្តីរងគ្រោះបានឲ្យដឹងថា មុនពេលកើត ស្ត្រីរងគ្រោះសឹកសត្វគោមកចង។ ខណៈនោះ មិនដឹងជាយ៉ាងម្តេច ស្រាប់តែកូនអប្រិយ៍រូបនេះ យកចបជីកដងដែក មកវាយសំពងស្រ្តីរងគ្រោះជាម្តាយ តែគ្រានោះ ស្រ្តីរងគ្រោះក៏បានយកដៃរង បណ្តាលឲ្យបាក់ខាងស្តាំ ងងឹតមុខដួលលុតជង្គង់ផ្កាប់មុខទៅលើដី។

ឃើញដូចនេះ កូនប្រុសចិត្តតិរិច្ឆានរូបនេះ ក៏យកដងចបមកសំពងក្បាលម្តាយបន្ថែមទៀត បណ្តាលឲ្យបែកជាច្រើនកន្លែង ស្លាប់ភ្លាមៗមួយរំពេច។

ករណីហិង្សាដ៏គួរឲ្យរន្ធត់ខាងលើនេះ អ្នកជិតខាងដែលត្រូវជាកូនក្មួយ បាននាំគ្នារត់មកជួយដែរ តែជួយមិនទាន់ពេលវេលា។

លោក ថោង សំភាច នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ថ្ម បានឲ្យដឹងថា ក្រោយទទួលពត៌មានពីកន្លែងកើតថា មានករណីឃាតកម្មភ្លាម លោកបានបញ្ជាកម្លាំងរបស់លោកនិងកម្លាំងប្រជាការពារភូមិ ចុះទៅស្ទាក់ឃាត់ជនសង្ស័យបានភ្លាមៗផងដែរ។

បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសន្ទុក បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព៖ Campost

The post ពិតជាសាហាវមែន! កូនតិរច្ឆាន យកចបជីកសំពងក្បាលម្តាយ ស្លាប់ភ្លាមៗមួយរំពេច appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles