Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ឃាត់ខ្លួន បុរសជនជាតិកូរ៉េម្នាក់ ក្រោយវាយដំលើស្រ្តីខ្មែរ ខៀវភ្នែក និងជាំកែងដៃ

$
0
0

ត្បូងឃ្មៈ បុរសជនជាតិកូរ៉េម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកក្រូចឆ្មា ឃាត់ខ្លួន​ ក្រោយពីរូបគេប្រើអំពើហិង្សាទៅលើស្រ្តីខ្មែរ បណ្ដាលឲ្យរបួសត្រង់ភ្នែក និងដងខ្លួន។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង៦និង៦នាទីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅផ្ទះរបស់ស្រ្តីរងគ្រោះឈ្មោះ លន់ ស្រីឡា អាយុ២៣ឆ្នាំ ក្នុង​ភូមិច្រវ៉ាក់ដែក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ជនសង្ស័យឈ្មោះ ជៀង កូដង់ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិកូរ៉េ (គ្មានឯកសារសំគាល់ខ្លួន)។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានមកផ្ទះស្រ្តីរងគ្រោះ ដោយ​ហៅស្រ្តី​រងគ្រោះឲ្យ​ត្រឡប់ទៅស្នាក់នៅជាមួយគ្នានៅក្រុងភ្នំពេញវិញ តែនារីរងគ្រោះ ប្រកែកមិនព្រមទៅជាមួយ ធ្វើឲ្យជនជាតិកូរ៉េនោះ ខឹងច្រឡោតយ៉ាងខ្លាំង​ ហើយយកទូរស័ព្ទ វាយ​ចំចិញ្វើមខាងឆ្វេង ដាល់ចំភ្នែកខាងឆ្វេង និងខាងស្ដាំ ហើយយកព្រនង់វាចំដៃខាងឆ្វេង បន្ថែមទៀត ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង។

តាមការសាកសួរស្រ្តីរងគ្រោះ បានឲ្យ​ដឹងថា កន្លងមកនាង​ និងជនជាតិកូរ៉េនេះធ្លាប់ស្រលាញ់គ្នា នឹងរស់នៅជាមួយគ្នារយៈពេល៦ខែមកហើយ ដោយមិនបានរៀបការ ហើយដោយជនជាតិកូរ៉េនេះ ចេះតែវាយធ្វើបាន​ខ្លួនជាញឹកញាប់ពេក ទើបខ្លួនរត់មកផ្ទះនៅស្រុកវិញ ម្យ៉ាងគិតថា បើខ្លួនត្រឡប់ទៅជាមួយជនជាតិកូរ៉នេះវិញ ខ្លាចជនជាតិកូរ៉េវាយដល់ស្លាប់ ទើបប្រកែក​ ហើយ​ក៏មានរឿងនេះកើតឡើង។

បច្ចុប្បន្ន​ជនសង្ស័យ សមត្ថកិច្ចបាននាំខ្លួនមកសាកសួរនៅប៉ុស្តិ៍ឈូក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ប្រភព៖ Campost

The post ឃាត់ខ្លួន បុរសជនជាតិកូរ៉េម្នាក់ ក្រោយវាយដំលើស្រ្តីខ្មែរ ខៀវភ្នែក និងជាំកែងដៃ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748