Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

លោក​ផៃ ស៊ី​ផាន ​៖ ​សកម្មភាព​​ក្រុម​អ្នកនយោបាយ​​ក្រៅប្រទេស​​​គឺជា «រដ្ឋប្រហារ​​»

$
0
0

ក្នុង​សប្តាហ៍​នេះ ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​ជាច្រើន​រយ​នាក់ ដែល​មកពី​តាម​បណ្ដា​រដ្ឋ​ជាង​៣០ ក្នុង​សហរដ្ឋអាមេរិក បាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​មហា​បាតុកម្ម នៅខាងមុខ​សេត​វិមាន​ប្រធានាធិបតី សហរដ្ឋអាមេរិក​ក្នុង​រដ្ឋធានី​វា​ស៊ីន​តោន Washington ដោយមាន​ការចូលរួម​ពី​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មួយចំនួន ដែល​បាន​គេចខ្លួន​ពី​កម្ពុជា​ផងដែរ​។

Mu Sochua, Deputy President of the Cambodia National Rescue Party (CNRP) speaks during an interview with Reuters at an undisclosed location October 4, 2017. REUTERS/Staff

​ក្រុមបាតុករ ទាមទារ​ឲ្យ​រដ្ឋាភិបាល សហរដ្ឋអាមេរិក​ស្វែងរក​ការដោះលែង លោក​កឹម សុខា ដោះលែង​អ្នកទោសនយោបាយ​ទាំងឡាយ និង​ទម្លាក់​ចោលការ​ចោទ ប្រកាន់​នានា​មកលើ​លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​អាចឲ្យ​លោក​វិលត្រឡប់​ទៅ​ចូលរួម​ការបោះឆ្នោត​នៅ​កម្ពុជា ដោយ​គ្មាន​ការភ័យខ្លាច​។ ជាងនេះទៅទៀត​ពួកគេ​ទាមទារ​ឲ្យ រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ីន​តុ​ន ធ្វើយ៉ាងណា​ដាក់​សម្ពាធដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យបាន​ធ្ងន់ធ្ងរ​ថែមទៀត ។​

​ប៉ុន្តែ​ករណីនេះ ត្រូវបាន​លោក​ផៃ ស៊ី​ផាន មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​ចាត់​ទុកព្រឹតិ្តការណ៍​បាតុកម្ម​នៅ​សហរដ្ឋអាមេរិក ការកៀរគរ​នយោបាយ​បរទេស មក​ដាក់សម្ពោធ បង្ខំ​ប្រឆាំងនឹង​តុលាការ​ខ្មែរ ប្រឆាំងនឹង​រដ្ឋធម្មនុញ្ញ​ខ្មែរ ជា​បំណង​ទុច្ចរិត​ពិតប្រាកដ នៃ​អំពើ ដែល​ចាត់ទុកថា “​រដ្ឋប្រហារ​”​។​

​លោក​ផៃ ស៊ី​ផាន និយាយថា នៅពេលដែល​ប្រទេសមួយ មិន​ថា​មហាអំណាច ឬ​មិន​មហាអំណាច​ទេ ដែល​ពាក់ព័ន្ធ និង​ការពារ​អតីត​គណបក្សប្រឆាំង ជាមួយនឹង​គណបក្ស​ទ​ទួល​សំឡេងភាគច្រើន​នៅក្នុង​អំណាច ដែល​កើតចេញពី​ការបោះឆ្នោត​នោះ គឺ​មិនមែនជា​ប្រទេស ដែល​គោរព និង​លើកតម្កើង​ប្រជាធិបតេយ្យ​ទេ ក្រៅតែពី​ដើម្បី​ការពារ​ផលប្រយោជន៍​ខ្លួនឯងបុ​ណ្ណោះ​៕

 

The post លោក​ផៃ ស៊ី​ផាន ​៖ ​សកម្មភាព​​ក្រុម​អ្នកនយោបាយ​​ក្រៅប្រទេស​​​គឺជា «រដ្ឋប្រហារ​​» appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles