មកមើលព័ត៌មានពិស្ដារដែលចុះផ្សាយរបស់នគរវត្តបន្ដិច ៖
ខេត្តបន្ទាយមានជ័យ៖ យោធាចាប់ខ្លួនជនសង្ស័យ៣នាក់ ជាមុខសញ្ញាអូសទាញប្រជាពលរដ្ឋចូលទៅកាន់កាប់ដីសម្បទាន របស់សមាគមអតីតយុទ្ធជនកម្ពុជានៅចំណុចដីការ៉េពីរ ដែលមានផ្ទៃដីសរុប ចំនួន២,២២២ហិកតា (ពីរពាន់ពីររយម្ភៃពីរ ហិកតា) នៅក្នុងភូមិសាស្រ្តស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ។
បន្ទាប់ពីជនសង្ស័យទាំង៣នាក់នោះ បានដឹកនាំប្រជាពលរដ្ឋនាំគ្នាកសាងខ្ទមតូចៗ ចូលទៅកាន់កាប់ និងបន្តធ្វើសកម្មភាពឈូសឆាយដីនៅចំណុចដីហាមឃាត់សម្រាប់ទុកបម្រុងចែកគោលរបបជូនដល់អតីតយុទ្ធជនកម្ពុជា ។
ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងពីសំណាក់យោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ។
ជនសង្ស័យទាំង៣នាក់បន្ទាប់មកត្រូវបានយោធាប្រគល់ឲ្យនគរបាលនៃអធិការដ្ឋានស្រុកថ្មពួកដើម្បីកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាត់ការតាមផ្លូវច្បាប់ ។ ជនសង្ស័យទាំង៣នាក់មានឈ្មោះ ១,ព្រាប ផែ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិរស់នៅភូមិថ្មគោល ឃុំគោកកឋិន ស្រុកថ្មពួក ២,ឌុក មឿន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ៣,ហម ហ៊ុន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក ។
លោកឧត្តមសេនីយ៍ត្រី ភ្លន់ តារា មេបញ្ជាការយោធាសឹករងខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យប្រាប់ឲ្យដឹងថា ដីចំណុចការ៉េពីរគឺជាដីសម្បទានសង្គមកិច្ចរបស់រដ្ឋដែលបានប្រគល់ឲ្យសមគមន៍អតីតយុទ្ធជនកម្ពុជា ក្នុងចាត់ចែកគោលរបបឲ្យទៅអតីតយុទ្ធជនកម្ពុជា ។ ការឃាត់ខ្លួនមនុស្ស៣នាក់នោះដោយសារពួកគេមិនស្តាប់ទៅ និងការហាមឃាត់របស់សមត្ថកិច្ច ។ ពួកគេបានធ្វើសកម្មភាពឈូសឆាយ ដី និងនាំប្រជាពលរដ្ឋកសាងខ្ទមតូចៗនៅលើដីនោះថែមទៀតផង ។ រហូតដល់ពេលនេះ មានការកសាងខ្ទមតូចៗគ្មានមនុស្សរស់នៅកាលពីកន្លងទៅថ្មីៗនេះជាង៨០ខ្នងនោះហើយ ។
លោកបញ្ជាក់ឲ្យដឹងទៀតថា ដោយអនុវត្តតាមបទបញ្ជាថ្នាក់លើដែលមានឯកឧត្តមនាយឧត្តមសេនីយ៍គន់ គីម ជាអគ្គលេខាធិការនៃសមាគមន៍អតីតយុទ្ធជនកម្ពុជា ត្រូវតែទប់ស្កាត់មិនឲ្យមានការឈូសឆាយទន្រ្ទានយកដីខុសច្បាប់នៅចំណុចខាងលើនោះថែមទៀតឡើយ ។ ក្នុងនោះ ក៏មានការដោះស្រាយសម្រាប់ប្រជាពលរដ្ឋដែលចូលកាន់កាប់អាស្រ័យផលដីនោះរួចហើយផងដែរ ។ ឲ្យពួកគាត់ប្រកាសក្បាលដីគ្រប់គ្រងបច្ចុប្បន្ននៅតាម សាលាស្រុក ហើយសុំគោលការថ្នាក់លើដើម្បីដោះស្រាយជូនពួកគាត់ ។
សូមបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា ដីចំណុចការ៉េពីរ ក្នុងភូមិសាស្រ្ត ស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យកាលពីមុនបោះឆ្នោតឆ្នាំ២០១៣នៅក្នុងតំណាក់កាលដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្តវិស័យដីធ្លីលេខ០០១ ចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋស្របច្បាប់ ។ ដីក្នុងតំបន់នោះជាដីសម្បទានសង្គមកិច្ចភាគច្រើនជាដីដែលមានព្រៃតូចធំ មិនទាន់មានប្រជាពលរដ្ឋផុសផុលចូលទៅឈូសឆាយដីកាន់កាប់ច្រើននោះទេ ។ ប៉ុន្តែក្រោយមកស្រាប់តែមានការកាប់ទន្រ្ទានឈូសឆាយដីធ្វើជាកម្មសិទ្ធិខុសច្បាប់ ដីតំបន់នោះបានប្រែក្លាយជាដីព្រៃជាដីដែលមានចំការដំឡូងអស់ទៅហើយ ៕ សំ វិច្ឆិកា
William Guang ក៏ទទួលស្គាល់ថា ឌុក មឿន ជាមនុស្សអាក្រក់ផងដែរ
អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក William Guang ដែលមាន Followers រាប់សែននាក់ ក៏បានធ្វើការ Comment ពាក់ព័ន្ធទៅនឹងបុគ្គល ឌុក មឿន នេះផងដែរ ដែលបានធ្វើឲ្យសមាជិក LDP សួរដេញដោល ក៏បានដឹងថា បុគ្គល ឌុក មឿន ប្ដឹងលោក ខឹម វាសនា ខុសបច្ចេកទេស និងមានរឿងរ៉ាវបន្ដទៀត ដល់អ្នកដែលសហការជាមួយ ។
តើពាក់ព័ន្ធអ្វីទៅនឹងលោក ខឹម វាសនា?
បើយោងទៅតាមសម្លេងរបស់លោក ខឹម វាសនា មានការពាក់ព័ន្ធទៅនឹងបណ្ដឹងដែលធ្វើឡើងដោយតុលាការ ដែលរៀបចំដោយឈឹម ផលវិរុណ សហការដោយតុលាការ ចោទប្រកាន់លោកខឹម វាសនា ថាបានលួចយកទ្រព្យ និងសំភារៈ ឌុកមឿន កាលនោះ លោក ខឹម វាសនា គ្រាន់តែដកហូតយកទ្រព្យរបស់លោកត្រឡប់មកវិញ បន្ទាប់ពីធ្វើចម្ការខាតតែប៉ុណ្ណោះ តែមិននឹកស្មានថាមានរឿងដល់ថ្នាក់នេះទៅវិញ ហើយលោកនឹងបាតុកម្មទាមទាររកយុត្តិធម៌ បើតុលាការឲ្យលោក ខឹម វាសនា ដែលមានភស្ដុតាង និងសាក្សីគ្រប់គ្រាន់ចាញ់ ដោយមានហេតុផលថា មានលោក ឈឹម ផលវិរុណ លូកដៃក្នុងរឿងនេះ ។
កាលនោះ លោក ឈឹម ផលវិរុណ ក៏បានដោះសារ ដោយបង្វែរស្ថានការថា ជាការបញ្ចេញមតិសាធារណៈ ប៉ុន្តែបែរជាឲ្យតុលាការចាត់ការតាមផ្លូវច្បាប់ទៅវិញ ដោយសារតែភស្ដុតាងមិនគ្រប់គ្រាន់ ទើបមិនអាចធ្វើអ្វីលោក ខឹម វាសនា បាន ។
The post ឌុក មឿន ដែលសហការជាមួយ ឈឹម ផលវិរុណធ្លាប់ប្រឆាំងនឹងលោក ខឹម វាសនា ចូលគុកហើយ! appeared first on Khmer Readers.