សំណេរ ៖ ករុណាជាកំលាំងធាតុទឹក។ ដូចកំលាំងធាតុទឹកនៅឋានមនុស្សលោកអីចឹង ច្រកដាក់ដបបាន គឺទឹកណាទឹកៗ ទឹកមែនៗៗៗៗៗ ប៉ុន្តែកំលាំងធាតុទឹកមិនដូចកំលាំងធាតុទឹកនៃឋានមនុស្សយើងទេ គឺទឹកល្អណាស់គេហៅទឹកអម្រឹត ហើយសត្វសួគ៌មិនមានរាងកាយត្រូវការហូបផឹកអីផង ដូច្នេះគ្មានត្រូវការបញ្ចូលកំលាំងធាតុទឹកដូចមនុស្សទេ គឺករុណាមានតែនៅក្នុងបេះដូងរបស់សត្វសួគ៌។
ចិត្តធ្វើពីកំលាំងសុទ្ធ កំលាំងណាកំលាំងមិនមែនធាតុទេ។ កំលាំងវិលនៃកលាបៈវិល លុះមួយចំណែកណានោះត្រូវយកមកធ្វើចិត្តយើងហើយ កំលាំងនោះវាវិលកាត់ទឹកករុណានោះគឺអាសវៈកម្លាំងធាតុករុណាត្រជាក់ស្រួលចិត្តណាស់ គឺសោយសុខណាស់ ព្រោះកំលាំងសុទ្ធដែលយកមកធ្វើចិត្តនោះមានខន្ធមួយឈ្មោះវិញ្ញាណ។
ខន្ធនោះសំរាប់ដឹង អីចឹងហើយទើបវិញ្ញាណនោះវិលទៅក្នុងចិត្តដែលមានផ្ទុកករុណានោះ វិញ្ញាណដឹងកំលាំងធាតុត្រជាក់មានឈ្មោះករុណានោះត្រជាក់ខ្លាំងណាស់គឺត្រជាក់ទៅតាមកំរិតករុណានៅក្នុងបេះដូងសត្វសួគ៌នោះ។ ពេលពូវិបស្សនា ខ្លួនពូជ្រាយៗ ទន់ៗខាប់ៗដូចប្រេងម៉ាស៊ីន ហើយវិល រាងបេះដូងព្រហ្មគឺទទេ មានតែកម្លាំងធាតុទឹកករុណាពណ៌ស មានចំណុះប្រហែលកន្លះលីត្រចែកជាពីរ។
នេះជាកម្លាំងធាតុ មិនមែនធាតុទេ ហើយក៏មិនមែនកម្លាំងសុទ្ធដែរ លុះចិត្តជាកម្លាំងសុទ្ធដែលមានខន្ធមួយឈ្មោះថាវិញ្ញាណវិលកាត់ទឹកត្រជាក់នោះ វិញ្ញាណដឹងនោះដឹងថាត្រជាក់ល្អណាស់ ដូច្នេះសរុបទាំងពីរគឺកម្លាំងធាតុទឹកជាអាសវៈ និងកម្លាំងសុទ្ធជាចិត្តវិលជាមួយគ្នាទៅជាចិត្តមានករុណា។
ចំណែកមេត្តាក៏ជាកម្លាំងធាតុទឹកដែរ ប៉ុន្តែពណ៌ក្រហមដូចស្រាទំពាំងបាយជូនៅក្នុងរូបរាងកាយព្រហ្មរបស់ពូ មើលពីក្រៅទៅឃើញដូចបំពង់សារ៉ូមដែលពេលឈាមឡើងបញ្រ្ចាសអញ្ចឹង វាជាទឹកម្យ៉ាងដែលធ្វើអោយខ្សែចិត្តដែលមានវិញ្ញាណដឹងនោះមានមនោសញ្ចេតនាផ្អែមល្ហែម ព្រោះពូទទួលអារម្មណ៍កក់ក្ដៅណាស់ដោយសារទឹកមេត្តានោះ ដូច្នេះហើយទើបវិញ្ញាណដឹងរបស់ពូមានមនោសញ្ចេតនា ចេះគោរពទឹកចិត្ត ចេះសប្បាយចិត្តពេញចិត្តនឹងការលះបង់ ដឹងអារម្មណ៍ប្រភេទនេះ ស្គាល់អារម្មណ៍ប្រភេទនេះច្បាស់លាស់ណាស់ ព្រោះតែចិត្តមានទឹកអាសវៈពណ៌ក្រហមឈ្មោះមេត្តានោះ។
កម្រិតទឹកមេត្តារបស់សត្វសួគ៌នីមួួយៗតិចច្រើនខុសគ្នា បើមេត្តា និងករុណាជាកម្លាំងធាតុទឹកទាំងពីរ តើអោយសត្វដែលមានចិត្តដែលរុំព័ទ្ធដោយកម្លាំងធាតុទឹកនេះទៅកើតនៅក្នុងដែនកម្លាំងធាតុភ្លើងនៃចិត្តសត្វទុគ្គតិភពយ៉ាងម៉េចទៅកើត? ហេតុផលវាទៅមិនរួចទេ រីងទឹកមេត្តា និងករុណាអស់ហើយ។ ចុះឃើញចិត្តសត្វក្នុងទុគ្គតិភព ចេះស្រលាញ់កូន ចេះអាណិតកូន ចេះស្រលាញ់ ចេះអាណិតគូភេទរបស់វា តើនោះជាទឹកមេត្តា និងទឹកករុណាដែរ ឬទេ? ទេ មិនមែនទេ។
យើងមើលមនុស្សដែលស្រលាញ់ អាណិតគូភេទរបស់វា វាស្រលាញ់ និងអាណិតដើម្បីជាប្រយោជន៍សម្រាប់ខ្លួនវាទេ មិនមែនមេត្តា ករុណាដែលជាអាសវៈកុសលដែលស្រលាញ់ អាណិតដើម្បីគេ គឺស្រលាញ់ និងអាណិតផ្ដល់អោយនោះទេ។ ស្រលាញ់ និងអាណិតតែកូនឯង គូខ្លួនឯងគឺជាលក្ខណៈរបស់វិញ្ញាណដឹងវង្វេងទេ មិនមែនស្រលាញ់ អាណិតនៃអាសវៈកុសលរុំព័ទ្ធវិញ្ញាណនោះទេ។ សូមក្មួយៗសញ្ជឹងគិតអោយវិញ្ញាណក្មួយស្រូបយកលក្ខណៈដឹងខុស ដឹងត្រូវ ដឹងណា គឺខុសដឹងថាខ្ទាស់ៗក្នុងផ្លូវវិញ្ញាណតែម្ដង។ ពូនឹងពន្យល់បន្ថែមពីរឿងនេះនៅពេលក្រោយទៀត ៕
ប្រភពសំណេរដើម ៖ Facebook/Veasna Khem
The post លោក ខឹម វាសនា បកស្រាយពី «ករុណាធម៌» ដែលជាកម្លាំងធាតុទឹកត្រជាក់ប្រដូច «ទឹកអម្រឹត» appeared first on ខ្មែរអ្នកអាន.