លោក សម រង្ស៊ី អតីតប្រធានបក្សសង្គ្រោះជាតិបានយករូបភាពមួយចំនួនដែលជារូបភាពចល័តទ័ពកាលពីមានទំនាស់ព្រំដែនកម្ពុជា និងឡាវ កាលពីឆ្នាំ ២០១៧ មកធ្វើជារូបភាព និងសរសេរចោទប្រកាន់ទៅលើរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាកំពុងមានភាពជ្រួលច្របល់ និងកំពុងធ្វើរដ្ឋប្រហារគ្នាឯង ។ លោក សម រង្ស៊ី បានបង្ហោះសារនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលមានអ្នក Like ប្រមាណជាង បួនលាន Like កាលពីរសៀលថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ។
សារនយោបាយដែលមហាជនចាត់ទុកជាការបំភ្លៃ និងបង្កភាពច្របូកច្របល់ក្នុងសង្គមខណៈប្រជាពលរដ្ឋខ្មែរសម្រុកចេញពីក្រុងភ្នំពេញទៅតាមខេត្ត ឬស្រុករបស់ខ្លួន លោក សម រង្ស៊ីបានសរសេរសារ និងបន្ថែមអត្ថន័យជាច្រើន ដោយបានយករូបភាពជាច្រើនកាលពីទំនាស់ព្រំដែនគោក រវាងប្រទេសឡាវ និងកម្ពុជា កាលពីឆ្នាំ ២០១៧ មកលាយឡំនឹងរូបភាពប្រជាពលរដ្ឋខ្មែរដែលកំពុងចង់ឆ្លងកាត់ដើម្បីទៅស្រុកខ្លួន ។ ការធ្វើបែបនេះ អ្នកលេងបណ្ដាញសង្គមជាច្រើនបានថ្កោលទោសចំពោះការបង្ហោះសារនេះ ។ លោក សម រង្ស៊ីបានសរសេរដូច្នេះថា ៖





ប្រភព ៖ បណ្ដាញសង្គម
The post លោក សម រង្ស៊ី ប្រឌិតរូបភាពចល័តទ័ពកាលទំនាស់ព្រំដែនឡាវ-កម្ពុជា ថាជារដ្ឋប្រហារ appeared first on ខ្មែរអ្នកអាន.