ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺ COVID-19 ចំនួន២នាក់ថ្មីបន្ថែមទៀត ខណ:ស្រ្តីជនជាតិអង់គ្លេសម្នាក់បានជាសះស្បើយ ។ អ្នកឆ្លងវីរុស Covid-19 នោះគឺជាជនជាតិបារាំង២នាក់នៅខេត្តព្រះសីហនុ នេះបើយោងទៅតាមសារព័ត៌មាន Fresh News ទទួលបានកាលពីម្សិលមិញនេះ ។
ក្រសួងសុខាភិបាលបានប្រកាសព័ត៌មានកាលពីម្សិលមិញនេះថា វីរុស Covid-19 នៅក្នុងប្រទេសកម្ពុជាបានកើនឡើងចំនួន 53 នាក់ហើយនេះបើគិតសរុបទាំងការរកឃើញ២នាក់បន្ថែមទៀតកាលពីម្សិលមិញនេះដោយក្រសួងផ្ទាល់ ។
ពាក់ព័ន្ធករណីនេះក្រសួងសុខាភិបាលបានបញ្ជាក់ពីការជាសះស្បើយរបស់ស្រី្តជនជាតិអង់គ្លេសដោយបានបញ្ចាក់បន្ថែមថាគាត់បានធ្វើតេស្ដចំនួនពីរដង ហើយលទ្ធផលទទួលអវិជ្ជមាន ។


ប្រភព ៖ Fresh News Asia
The post ក្រសួងសុខាភិបាលរកឃើញសរុប ៥៣ ករណីហើយទៅលើវីរុស Covid-19 appeared first on ខ្មែរអ្នកអាន.