សៀវភៅចងក្រងពីសំណេររបស់លោកប្រមុខ ខឹម វាសនា ដែលបច្ចុប្បន្នលោកជាប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានពិសោធន៍ដោយវិធីសាស្រ្តចុងក្រោយរបស់ព្រះសម្មាសម្ពុទ្ធ នាំសត្វលោកទៅដល់នោះ គឺបច្ចេកទេសវិបស្សនា ។ ដោយឃើញបែបនេះ ក្រុមការងាររបស់គណបក្សបានចងក្រងនិងចេញជាសៀវភៅ ចាត់ទុកជាធម្មទានសម្រាប់បុគ្គលមានឧប្បនិស្ស័យ និងបានដាក់លក់នៅតាមបណ្ណាគារមួយចំនួនហើយនៅក្នុងក្រុងភ្នំពេញ ដោយមានចំណងជើងថា កត្តញ្ញូជន ធម៌កត្តញ្ញូ ពន្លឺបំភ្លឺលោក ដែលសៀវភៅនេះសមាជិក អ្នកគាំទ្របាននឹងកំពុងតាមដានសំណេររបស់លោក ខឹម វាសនា ក៏ដូចជាស្វែងយល់ធម៌បន្ថែម ដោយយល់ថាជាការតម្រង់វិញ្ញាណរបស់ខ្លួនទៅកាន់សុខគតិភពនៅក្នុងអនាគតជាតិ ។
សៀវភៅដែលត្រូវបានបោះពុម្ពជាក្របផ្ទៃពណ៌ខ្មៅ និងមានអក្សរលឿង ស មានរូបផែនដីពីក្រោម និងរូបលោក ខឹម វាសនា ដែលជាលក្ខណៈខ្មៅស្រង៉ាត់អង្គុយលើជណ្ដើរជាទីខ្ពស់ និងមានសមាជិកជាច្រើនកំពុងអង្គុយស្ដាប់ និងឈរស្ដាប់ត្រៀបត្រាខាងក្រោម ត្រូវបានបោះពុម្ព និងចេញផ្សាយ ដែលសៀវភៅនេះសមាជិក និងក្រុមការងារអ្នករៀបរៀងចាត់ទុកជាទ្រព្យដ៏វិសេសសម្រាប់មនុស្សលោក ក្នុងការចាប់យកសុខគតិភព និងចៀសផុតពីអបាយភូមិទាំងពួង ដែលជនទាំងនោះបានចាត់ទុកថាជាមនុស្សដែលយល់ធម៌ ។
ពាក់ព័ន្ធនឹងការបោះពុម្ភសៀវភៅនេះ លោក ឆឺយ ប៊ុនធឿន សមាជិកបក្សមួយរូបបានសរសេរយ៉ាងដូច្នេះថា ៖
សម្រាប់បុគ្គលដែលមានឧបនិស្ស័យប្រុងនឹងភ្ញាក់
លោកអ្នកទាំងឡាយដែលត្រូវបានគេតម្រូវអោយនៅដាច់ដោយឡែកពីគេចំនួនពីរសប្តាហ៍ព្រោះតែបានប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោលជាមួយអ្នកមានផ្ទុកមេរោគកូវីដ-19 សៀវភៅធម៌មួយនេះ បើលោកអ្នកបានអានដោយយកចិត្តទុកដាក់ មិនត្រឹមតែជួយលោកអ្នកអោយប្រឈមដោយញញឹមនឹងស្ថានការណ៍នៃការដាក់អោយនៅដាច់ដោយឡែកដែលធ្វើអោយចិត្តរបស់លោកអ្នកអន្ទះអន្ទែងស្ត្រេសប្រែមកសុខស្ងប់ប៉ុណ្ណោះទេ ថែមទាំងបានជាកាដូដ៏ពិសិដ្ឋសម្រាប់ជាពន្លឺបំភ្លឺផ្លូវដល់ចិត្តដែលជាតួអ្នកពិតប្រាកដដែលនឹងអន្ទោលយោលយោគកើតស្លាប់ៗក្នុងវាលវដ្តសង្សារដ៏ងងឹតរកទីបំផុតគ្មាននេះទៀតផង។ តើវាមានតម្លៃប៉ុណ្ណា???? រកអ្វីមកប្រៀបផ្ទឹមបានឡើយ។ សព្វរសំ ធម្មរសោ ជិនាតិ គ្មានរសណាប្រសើរជាងរសព្រះធម៌ឡើយ។ #សូមអោយអ្នកដែលមានឧបនិស្ស័យបានអានសៀវភៅដ៏មានសារៈសំខាន់មួយក្បាលនេះ។លោកអ្នកអាចរកទិញសៀវភៅកតញ្ញូជន ធម៌កតញ្ញូ ពន្លឺបំភ្លឺលោក តាមអាសយដ្ឋានដូចខាងក្រោម៖
ទី១) នៅតូបលក់សៀវភៅពន្លឺវិជ្ជា ក្រោយវិទ្យាល័យព្រះស៊ីសុត្ថិ
ទី២) នៅតូបលក់សៀវភៅលេខ៨ ក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ
ទី៣) នៅបណ្ណាគារអង្គធំ ផ្លូវកម្ពុជាក្រោម
ទី៤) នៅបណ្ណាគារអង្គធំ ផ្លូវម៉ោសេទុង ទល់មុខសាលាវ៉ាន់ដាគណនេយ្យ
ទី៥) បណ្ណាគារខេមរារស្មី ផ្លូវសហពន្ធ័រ៉ូស្សី ទឹកថ្លា



ប្រភព ៖ បណ្ដាញសង្គម
The post សៀវភៅ «កត្តញ្ញូជន ធម៌កត្តញ្ញូ ពន្លឺបំភ្លឺលោក» មានលក់នៅតាមបណ្ណាគារធំៗមួយចំនួន appeared first on ខ្មែរអ្នកអាន.