Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

អ្នកគាំទ្រតេជគុណ សាន សុជា ចង់ឲ្យមានការជជែកដេញដោលធម៌នឹងលោក ខឹម វាសនា

$
0
0

អ្នកគាំទ្រភិក្ខុជីរបញ្ញោ សាន សុជា ជាច្រើនដែលតែងតែតាមដានបណ្ដាញសង្គមហ្វេសប៊ុក ចង់ឲ្យមានការជជែកដេញដោលព្រះធម៌ជាមួយនឹងលោក ខឹម វាសនា ដែលជាប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលលោកក៏ជាអ្នកបកស្រាយធម៌របស់ព្រះសម្មាសម្ពុទ្ធផងដែរ បើទោះបីជាលោកជាអ្នកនយោបាយ និងមិនមែនជាសង្ឃក្ដី ។ អ្នកគាំទ្ររបស់គណបក្សនេះ បាននិយាយថា លោក សាន សុជា គឺគ្រាន់តែចាំធម៌ប៉ុណ្ណោះ រីឯការបកស្រាយធម៌វិញ គឺពុំមានភាពច្បាស់លាស់ ដែលនាំឲ្យមនុស្សបានយល់នោះឡើយ តែផ្ទុយទៅវិញបានមកវិញនូវការយល់ច្រឡំកាន់តែច្រើនទៅវិញ ។

ទន្ទឹមនឹងការបកស្រាយធម៌របស់តេជគុណសាន សុជា នាំមនុស្សជាច្រើនឲ្យគោរពស្រឡាញ់លោក តែត្រូវបានបកស្រាយ និងលើកចំណុចខុសរបស់លោកផងដែរ ទៅលើការយល់របស់លោកដែលបានបោះទិន្នន័យទៅលើអ្នកគាំទ្ររបស់លោក ។ លោក ខឹម វាសនា ដែលជាអ្នកនយោបាយមួយរូបនៅស្រុកខ្មែរ និងជាអ្នកបកស្រាយធម៌របស់ព្រះសម្មាសម្ពុទ្ធជាង១០ឆ្នាំមកហើយនេះ បានធ្វើការលើកឡើងជាច្រើនពាក់ព័ន្ធទៅនឹងការយល់ខុសរបស់អ្នកទេសនាល្បីៗ ដែលក្នុងនោះ មានតេជគុណ គូ សុភាព ដែលជាអ្នកទេសនា និងជាគ្រូសាកលវិទ្យាល័យបញ្ញាសាស្រ្ត លោកអគ្គបណ្ឌិត ប៊ុត សាវង្សដែលជាអ្នកទេសនាធម៌ដ៏ល្បីក្នុងប្រទេសកម្ពុជា និងមួយទៀតគឺតេជគុណ សាន សុជានេះឯង ។

លោក ខឹម វាសនាបានធ្វើការលើកឡើងពីចំណុចខុស ដោយបានយកសម្ដីរបស់លោក មកសរសេររៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបាននិយាយថាលោកជាមនុស្សជាប់លោកធម៌ និងមានធាតុបញ្ច្រាសនៃកូនអាតូម ។ ដោយសារតែការលើកឡើងជាច្រើនជុំវិញបញ្ហានេះ អ្នកគាំទ្រតេជគុណសាន សុជា ចង់ឲ្យមានវេទិកាសួរដេញដោលរឿងធម៌នេះជាមួយ លោក ខឹម វាសនា ដើម្បីរកខុសរកត្រូវ ក្នុងរឿងនេះ និងដើម្បីចែករំលែកធម៌ពិតក្នុងរឿងនេះ ។

ងាកទៅកាន់អ្នកគាំទ្រដែលជាសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យផងដែរនោះ​ បានសរសេរនៅក្នុង Comment បញ្ចេញមតិយោបល់ផងដែរថា លោក សាន សុជា នឹងមិនមកទេ ព្រោះលោកដឹងសមត្ថភាពខ្លួនថាមិនអាចវែកញែកក្នុងរឿងធម៌នេះបានឡើយ និងមិនជ្រៅនោះទេ លោកបានត្រឹមចាំធម៌ប៉ុណ្ណោះ ហេតុដូចនេះលោកនឹងមិនធ្វើការជួបជាមួយលោក ខឹម វាសនា ដែលជាអ្នកបកស្រាយរឿងធម៌លម្អិតនេះបាននោះឡើយ ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី អ្នកគាំទ្ររបស់តេជគុណ សាន សុជា ពិតជាចង់ឲ្យមានការជួបដេញដោលនេះ ដើម្បីស្វែងរកការពិតក្នុងរឿងធម៌នេះ ឲ្យកាន់តែច្បាស់ ៕

ប្រភព ៖ បណ្ដាញសង្គម

The post អ្នកគាំទ្រតេជគុណ សាន សុជា ចង់ឲ្យមានការជជែកដេញដោលធម៌នឹងលោក ខឹម វាសនា appeared first on ខ្មែរអ្នកអាន.


Viewing all articles
Browse latest Browse all 1748