Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ទើបដាច់ចិត្តសារភាពប្រាប់ម្តាយ ក្រោយរងការរំលោភពីឪពុកបង្កើតជាបន្តបន្ទាប់

$
0
0

នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៨ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ឪពុក​ម្នាក់​ដែល​បាន​រំលោភកូនស្រីខ្លួនឯង​បង្កើត បានសម្រេច​ជាច្រើន​ដង ស្ថិតនៅ​ភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​ឪពុក​តិ​រិ​ច្ឆា​ន​រំលោភ​កូន​ឯង​នោះ​ឈ្មោះ ឈុន សា​រុំ អាយុ ៣៤ ឆ្នាំ រស់នៅ​ភូមិ​ព្រីង​កោង ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឯកូនស្រី ឈ្មោះ ស ស អាយុ ១២ ឆ្នាំ ។ តាម​បណ្តឹង​របស់​ប្រពន្ធ​ដែល​បានដាក់​ឱ្យ​សមត្ថកិច្ច​បានសរសេរថា ជនសង្ស័យ​ជា​ឪពុក​បាន​ចាប់បង្ខំ​កូនស្រី​បង្កើត​ដែលមាន​អាយុ​ទើប ១២ ឆ្នាំ ដោយ​រំលោភ​ជា​ច្រើន​ដង​តាំងនៅពី​ស្រុក​ខ្មែរ និង​ ដល់​ស្រុកថៃ នា​អំឡុង ខែឧសភា រហូតមកដល់​ដើម ខែ​ធ្នូ ឆ្នាំ ២០១៧ មកម្ល៉េះ នៅពេល​​ប្រពន្ធ​គាត់មិន​នៅផ្ទះ ក្រោក​ទៅ​លក់ដូរ​នៅ​ផ្សារ​ថៃ ហើយ​ជនសង្ស័យ​ជា​ប្តី​បាន​ដេក​ប្រឡែង​លេង​ជាមួយ​កូនស្រីរហូត​មាន​ចំណង់​អារម្មណ៍ផ្លូវភេទ ហើយ​ក៏បាន​ចាប់រំលោភ​តាំងពី​នោះមក ​។ ការ​បែកធ្លាយ​នេះ ដោយសារតែ​កូនស្រី​បាន​និយាយ​រៀបរាប់​ប្រាប់​ម្តាយ​នៅពេលដែល​ឪពុកចាប់រំលោភ​ជា​លើកចុងក្រោយ​នា ថ្ងៃទី ៣១ ខែមករា ឆ្នាំ​ ២០១៨ ​នេះ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន ប្រព្រឹត្ត​មកលើ​កូន​ខ្លួនឯង​នោះ​មែន ដោយសារ​ខ្លួន​ស្រវឹងស្រា ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលា​ការដើម្បី​ចាត់ការ​តាមច្បាប់ ៕ សុថា​ត់​

ប្រភព៖ ប្រជាប្រិយ

The post ទើបដាច់ចិត្តសារភាពប្រាប់ម្តាយ ក្រោយរងការរំលោភពីឪពុកបង្កើតជាបន្តបន្ទាប់ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles