Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

កូនប្រុស អេង ឆៃអ៊ាង ប្រាប់ក្រុមអ្នកគាំទ្រថា សម រង្ស៊ី ជាមនុស្សគ្មានមនោសញ្ចេតនា

$
0
0

ភ្នំពេញ៖ ខណៈដែលឪពុកខ្លួនកំពុងដើរតាមគន្លងរបស់លោក សម រង្ស៊ី នោះ កូនប្រុសលោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិបានអះអាងថា មានក្រុមអ្នកគំាទ្រនិងបណ្ឌិតមួយចំនួនថា ទង្វើរបស់លោកសម រង្ស៊ី គ្មានមនោ សញ្ចេតនានោះទេ ។

លោក អេង រតនៈ កូនប្រុសបង្កើតលោក អេង ឆៃអ៊ាង បានសរសេរលើបណ្តាញ សង្គមរបស់ខ្លួនមានឈ្មោះ Rathanak Eng យ៉ាងដូច្នេះថា «សហការីរបស់ សម រង្ស៊ី ជា ច្រើនមានការងឿងឆ្ងល់ថា ហេតុអ្វីប្រធាន

លោក អេង រតនៈ កូនប្រុសបង្កើតលោក អេង ឆៃអ៊ាង
លោក អេង រតនៈ កូនប្រុសបង្កើតលោក អេង ឆៃអ៊ាង

របស់ពួកគេមានសមត្ថភាពចាត់តាំងមនុស្ស ឲ្យធ្វើការងារបានទាំងដែលរូបគាត់មិនចាំឈ្មោះផង។ ក្រុមអ្នកចេះដឹងនិងបណ្ឌិត មួយចំនួនមានអាការមិនសូវពេញចិត្ត សម រង្ស៊ី។ ពួកគេផ្តល់ហេតុផលថា សម រង្ស៊ី ជាមនុស្សគ្មានមនោសញ្ចេតនា។ ពួកគេថា សម រង្ស៊ី មិនហើបមាត់និយាយសូម្បីពាក្យ “សួស្តី” ទៅកាន់ពួកគេ»។

កូនប្រុសលោក អេង ឆៃអ៊ាង ដែល ធ្លាប់រិះគន់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ហើយត្រូវ បានលោក អេង ឆៃអ៊ាង ចេញមុខមកបក ស្រាយបានបញ្ជាក់ថា «ខ្ញុំធ្លាប់ជួប សម រង្ស៊ី ២ដងនៅការិយាល័យរបស់គាត់។ គាប់ ជួនពេលនោះគាត់ឡើងមកបន្ទប់ធ្វើការ។ គាត់ដើរយ៉ាងរហ័សរហួន គាត់ឃើញខ្ញុំ តែមិនស្គាល់ខ្ញុំឡើយ។ ខ្ញុំក៏មិននិយាយអ្វីទៅកាន់គាត់ដែរសូម្បីញញឹមក៏ខ្ញុំមិនបានញញឹមទៅរកគាត់។ ខ្ញុំគិតថា គាត់ឆ្ងល់ថា ហេតុអ្វីក្មេងម្នាក់នេះអាចឡើងមកបន្ទប់ធ្វើការបាន ប៉ុន្តែគាត់ក៏មិនបានគិត ឬសួរនាំទៅកាន់បុគ្គលិករបស់គាត់ដែរ។ ផ្ទុយទៅ វិញគាត់ផ្តោតតែទៅលើការងាររបស់គាត់ ប៉ុណ្ណោះ។ ពេលនោះខ្ញុំចាប់អារម្មណ៍ភ្លាម ថា មេដឹកនាំរូបនេះមានលក្ខណៈខុសប្លែក ពីគេ។ មេដឹកនាំនិងអ្នកនយោបាយខ្ញុំធ្លាប់ជួបមុនៗសុទ្ធតែញញឹម និងព្រោកប្រាជ្ញច្រើនទៅកាន់សហការី» ។

លោក អេង រតនៈ បានសរសេរទៀតថា លោកសម រង្ស៊ី ខុសប្លែកពីថ្នាក់ដឹកនាំនានា និងព្រមទំាងអ្នកនយោបាយជាច្រើនដែល លោកធ្លាប់ស្គាល់គឺលោកសម រង្ស៊ី មាន លក្ខណៈវិសាមញ្ញ។ លោកបញ្ជាក់ថា «ខ្ញុំ យល់ថាគាត់ជាមេដឹកនាំពិបាកមើលយល់។ វាជាលក្ខណៈដែលខ្ញុំចាប់អារម្មណ៍។ បើខ្ញុំមើលទៅលើប្រវត្តិរបស់គាត់បន្ថែមទៀត ខ្ញុំនឹងឃើញថា គាត់តែងតែជាមនុស្ស សម្រេចចិត្តធ្វើរឿងរ៉ាវដែលគេមិនដែល ធ្លាប់ធ្វើ។ តើនៅលើលោកមានទេរដ្ឋមន្ត្រីចុះចាប់ទំនិញគេចពន្ធដោយខ្លួនឯង?» ។

ជាមួយគ្នានោះដែរលោក អេង រតនៈ ក៏បានអះអាងថា តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិទាំងអស់ សម រង្ស៊ី មិន ស្គាល់ឈ្មោះអស់ឡើយ។ ប៉ុន្តែហេតុអ្វីពួកគេត្រូវបានជ្រើសតាំងជាតំណាងរាស្ត្រ។ តំណាងរាស្ត្រម្នាក់និយាយថា បើក្រៅពី សម រង្ស៊ី គាត់ប្រហែលជាមិនបានធ្វើ តំណាងរាស្ត្រឡើយ ព្រោះសម រង្ស៊ី មិន ទាំងដែលស្គាល់ឈ្មោះគាត់ និងគាត់ក៏គ្មាន មនោសញ្ចេតនាអ្វីជាមួយ សម រង្ស៊ី។ បើ យកការស្គាល់ឈ្មោះ និងមនោសញ្ចេតនាមកនិយាយគាត់នឹងគ្មានថ្ងៃបានធ្វើឡើយ 

ដោយ ៖ ហេង សូរិយា

The post កូនប្រុស អេង ឆៃអ៊ាង ប្រាប់ក្រុមអ្នកគាំទ្រថា សម រង្ស៊ី ជាមនុស្សគ្មានមនោសញ្ចេតនា appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles