Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

មន្រ្តីក្នុងជួររដ្ឋាភិបាល ដែលមិនចុះធ្វើវេទិការសាធារណៈជួបប្រជាពលរដ្ឋ នឹងត្រូវដកឈ្មោះចេញពីបញ្ជីរ

$
0
0

ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ៖ មន្ត្រីអសកម្មក្នុងការងារចុះមូលដ្ឋាន ប្រឈមនឹងការលុបឈ្មោះចេញពីបញ្ជី

កំពតៈ ប្រធានក្រុមការងារថ្នាក់ជាតិ-ខេត្ត ចុះមូលដ្ឋានក្រុងស្រុកប្រចាំខេត្តកំពត បានជំរុញមន្ត្រីឱ្យចុះជួបប្រជាពលរដ្ឋមូលដ្ឋានក្នុងមួយខែម្តងជាទៀងទាត់ ដើម្បីធ្វើវេទិកាសាធារណៈ ស្វែងយល់ពីតម្រូវការ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ។ ហើយថា បើមន្ត្រីរូបណាអសកម្មត្រូវប្រឈមនឹងការលុបឈ្មោះចេញពីបញ្ជីឈ្មោះក្រុមការងារ។

ថ្លែងនៅសាលប្រជុំសាលាខេត្តកំពត នៅថ្ងៃទី៥  ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងាររយៈពេលមួយឆ្នាំ និងលើកទិសដៅអនុវត្តបន្ត លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ប្រធានក្រុមការងារថ្នាក់ជាតិ-ខេត្ត ចុះមូលដ្ឋានក្រុងស្រុកប្រចាំខេត្តកំពត បានមានប្រសាសន៍ថា ជាទិសដៅសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០១៨ ក្រុមការងារប្រចាំឃុំ-សង្កាត់នីមួយៗ ត្រូវចុះជួបប្រជាពលរដ្ឋម្តងជាទៀងទាត់ក្នុងមួយខែ ដើម្បីធ្វើវេទិកាសាធារណៈផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងស្វែងយល់ពីតម្រូវការ និងដោះស្រាយរាល់សំណូមពរចាំបាច់ជូនប្រជាពលរដ្ឋ។ សំណូមពរ ឬតម្រូវការណា ដែលអាចដោះស្រាយនៅនឹងកន្លែងបានត្រូវធ្វើឱ្យរួចរាល់ភ្លាមៗ លើកលែងតែស្ថិតក្នុងកម្រិតធំដុំនោះ ចាំបាច់ត្រូវធ្វើរបាយការណ៍មកប្រធានក្រុមការងារ ដើម្បីគិតគូរបន្តតាមទំហំនៃតម្រូវការ។

លោក​ប្រធានការងារបានបន្តថា គ្រប់គ្នាសូមកុំមានអារម្មណ៍ថា វេទិកាសាធារណៈជារឿងមិនសំខាន់ឱ្យសោះ ពោលគឺថ្នាក់ដឹកនាំអាចដឹងគ្រប់សភាពការណ៍ ក្តីលំបាក ភាពងាយស្រួលរបស់ពលរដ្ឋតាមរយៈការលើកឡើងក្នុងវេទិកាទាំងនោះ។ យ៉ាងណាមិញ ដើម្បីឆ្លើយតបរាល់តម្រូវការប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ក្រុមការងារចាំបាច់ធ្វើកិច្ចការឱ្យស៊ីសង្វាក់គ្នា ពិសេសគ្រប់ស្ថាប័ន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលត្រូវប្រញាប់បំពេញតាមបំណងពួកគាត់ ពេលតម្រូវការនោះប៉ះចំលើជំនាញរបស់ខ្លួន។

លោក​ ចម ប្រសិទ្ធ បានបញ្ជាក់ថា ជុំវិញកិច្ចការងារដ៏សំខាន់នេះ ក្នុងករណីមន្ត្រីណាម្នាក់អសកម្ម ក្រុមការងាត្រូវធ្វើរបាយការណ៍មកប្រធានក្រុមការងារថ្នាក់ជាតិ ដើម្បីលុបឈ្មោះចេញពីបញ្ជី ហើយលោក​នឹងរាយការណ៍ ទៅសម្តេចក្រឡាហោម និងចម្លងជូនសម្តេតេជោ ព្រោះក្រុមការងារនេះបង្កើតឡើងដោយរាជរដ្ឋាភិបាលមានអាយុកាលបួនឆ្នាំមកហើយ ដែលផ្តោតជាសំខាន់លើសំណូមពរ ក៏ដូចជាតម្រូវការពលរដ្ឋមូលដ្ឋាន។

លោក​ ជាវ តាយ អភិបាលខេត្តកំពតបានឱ្យដឹងថា ក្នុងឆ្នាំ២០១៧ នៅទូទាំងខេត្តកំពតដែលមានប្រាំបីស្រុកក្រុង ស្មើនឹង៩៣ឃុំសង្កាត់ ក្រុមការងារថ្នាក់ជាតិ-ខេត្តចុះមូលដ្ឋានក្រុងស្រុកបានបើកវេទិកាសាធារណៈចំនួន២០១លើក ដែលមានមន្ត្រីក្រុមការងារចូលរួម៣.៥៩៥នាក់ និងប្រជាពលរដ្ឋ១៦.៦០០នាក់។ តាមរយៈអង្គវេទិកាទាំងនេះ ប្រជាពលរដ្ឋមានបញ្ហា ព្រមទាំងបានលើកជាសំណូមពរ៦២២ករណី ក្នុងនោះក្រុមការងារបានដោះស្រាយរួចរាល់៣០៦ករណី កំពុងដោះស្រាយ១៧៦ករណី និងមិនទាន់ដោះស្រាយចំនួន១៤០ករណី៕

ប្រភព៖ Campost

The post មន្រ្តីក្នុងជួររដ្ឋាភិបាល ដែលមិនចុះធ្វើវេទិការសាធារណៈជួបប្រជាពលរដ្ឋ នឹងត្រូវដកឈ្មោះចេញពីបញ្ជីរ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles