Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

គ្រឿងញៀនរាប់សិបគីឡូ ចូលមកកម្ពុជា ច្រើនជាងគេនៅតាមច្រកភូមិភាគឦសានជិតមួយតោនក្នុងឆ្នាំ ២០១៧

$
0
0

ភ្នំពេញៈ នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអះអាងថា គ្រឿងញៀន បានចូលមកប្រទេសកម្ពុជា មានច្រើនរបៀប ជាពិសេសច្រើនជាងគេ តាមច្រកភូមិភាគឦសានប្រទេស ដែលបញ្ហានេះ ត្រូវរួមគ្នាទប់ស្កាត់ឲ្យបាន។

ក្នុងកម្មវិធីបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី២ ឆ្នាំ២០១៧ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ លោក កែ គឹមយ៉ាន បានឲ្យដឹងថា ត្រូវទប់ស្កាតបញ្ហាចរាចរគ្រឿងញៀន តាមច្រកព្រំដែនកម្ពុជានាំចូលមក ជាពិសេសតាមតំបន់ភាគឦសាន គឺព្រំដែនកម្ពុជា-ឡាវ ។

លោកបានមានប្រសាសន៍ថា ការចរាចរចូលប្រទេសយើង (គ្រឿងញៀន) តាមរបៀប ជើងគោក ជើងអាកាស ប៉ុន្ដែច្រើនគេ គឺតាមច្រកទិសភាគឦសានតែម្ដង រាប់សិបគីឡូ គ្រាន់តែឆ្នាំនេះ៩០០គីឡូតែឯង

លោកបន្ថែមថា ត្រូវធ្វើយ៉ាងណាទប់ស្កាតគ្រឿងញៀន តាមច្រូកព្រំដែនឲ្យបានក្រៅពី ព្រំដែនកម្ពុជា-ឡាវ នៅមាន ថៃ និងវៀតណាជាដើម៕

ប្រភព៖ Campost

The post គ្រឿងញៀនរាប់សិបគីឡូ ចូលមកកម្ពុជា ច្រើនជាងគេនៅតាមច្រកភូមិភាគឦសានជិតមួយតោនក្នុងឆ្នាំ ២០១៧ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles