Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ហា៊នទេ? អ្នកជាតិនិយមខ្មែរ ចង់ឲ្យខ្មែរគាំទ្ររបស់យួន ដូចចិនឈប់ប្រើ iPhone អាមេរិក

$
0
0

រូបភាព iPhone ជាច្រើនរយគ្រឿងដែលបានបោះចោល ដោយប្រជាជនចិន ត្រូវបានបង្ហោះដោយខ្មែរជាតិនិយមម្នាក់ ព្រមទាំងសរសេរពាក្យមួយចំនួនដែលហាក់ដូចជា​ចង់ឲ្យប្រជាពលរដ្ឋខ្មែរ ក្នុងប្រទេសឈប់ធ្វើការគាំទ្រផលិតផលយួន ឬវៀតណាម ដោយអ្នកជាតិនិយមខ្មែរ ។ នេះបើតាមគណនីបណ្ដាញសង្គម Facebook មួយបានសរសេរ និងលើកឡើង បន្ទាប់ពីមានសង្គ្រាមសេដ្ឋកិច្ចប្រឆាំងគ្នារវាងប្រទេសមហាអំណាចអាមេរិក និងបងធំនៅអាស៊ី គឺចិន ។

ក្រោយពីមានការចេញព័ត៌មានបន្តបន្ទាប់ពីសំណាក់សង្គ្រាមសេដ្ឋកិច្ចរវាងចិន និងអាមេរិក បានធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនយក្សរបស់ចិន គឺ Huawei នៅបណ្ដាប្រទេសអឺរ៉ុប និងផលិតផល iPhone នៅប្រទេសចិន ដែលប្រទេសទាំងពីរបានធ្វើការឈប់ប្រើប្រាស់ និងធ្វើគំនាបប្រជាពលរដ្ឋពួកគេ ឲ្យឈប់ប្រើប្រាស់ទូរស័ព្ទទាំងនេះ រៀងៗខ្លួន ។

ដោយឡែកគណនីបណ្ដាញសង្គម Facebookរបស់អ្នកលេងបណ្ដាញសង្គម Facebook ដែលតាំងខ្លួនជាមនុស្សជាតិនិយមរបស់ខ្មែរ បានធ្វើការសរសេររៀបរាប់ពាក្យមួយចំនួន ដើម្បីបង្កើត ការប្រឆាំងនឹងទំនិញ ឬផលិតផលយួន(វៀតណាម) ដោយឈប់ប្រើប្រាស់ ឬទិញផលិតផលនេះ ហើយងាកមកគាំទ្រផលិតផលរបស់ពលរដ្ឋខ្មែរវិញ ។

មតិនេះត្រូវបានមហាជនមួយចំនួនយល់ឃើញថាល្អ ព្រោះដោយសារតែប្រវត្តិសាស្រ្តក្ដី និងបច្ចុប្បន្នក្ដីវៀតណាមតែងតែបង្កការលំបាក និងធ្វើរឿងហួសហេតុមកលើពលរដ្ឋកម្ពុជា ជាពិសេសគឺទំនិញឧបភោគបរិភោគ ដែលភាគច្រើនសុទ្ធតែជាផលិតផលគីមី ហួសកាលកំណត់ជាដើម និងប្រើវិធីសាស្រ្តផ្សេងៗដើម្បីទទួលបានផលចំណេញដោយមិនគិតពីសុខភាព និងការរស់នៅរបស់ខ្មែរនោះឡើយ ។

ទន្ទឹមនឹងការយល់ឃើញថាល្អ មតិមួយចំនួនយល់ឃើញថាមិនល្អប៉ុន្មានទេ ដោយសារតែការធ្វើបែបនេះគឺធ្វើឲ្យខ្មែរទទួលរងនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារតែផលិតផលទំនិញរបស់វៀតណាម និងចិន កំពុងចរាចរណ៍នៅក្នុងប្រទេសកម្ពុជាជាច្រើន រីឯទំនិញពីប្រទេសថៃឯណោះវិញ ថ្វីត្បិតតែមានគុណភាពល្អក៏ពិតមែន ប៉ុន្តែតម្លៃថ្លៃ មិនអាចធ្វើឲ្យពលរដ្ឋកម្ពុជាក្នុងស្រុកទទួលបាននោះទេ ។ បើនិយាយឲ្យចំ ផលិតផលចិន និងយួន(វៀតណាម)លក់ដាច់ច្រើនបំផុតក្នុងកម្ពុជា ។

ចុះលោកអ្នកវិញមានយោបល់យ៉ាងណាដែរ?

ប្រភព ៖ បណ្ដាញសង្គម Facebook

The post ហា៊នទេ? អ្នកជាតិនិយមខ្មែរ ចង់ឲ្យខ្មែរគាំទ្ររបស់យួន ដូចចិនឈប់ប្រើ iPhone អាមេរិក appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles