Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

កែវ រំចង់ ផ្ដួលគូរប្រកួតថៃ ភេត ភីរុណ ក្នុងទឹកទី២ កក្រើកសៃវៀនបាយ័ន (វីដេអូ)

$
0
0

កីឡាករកម្ពុជា មកពីខេត្តបាត់ដំបង កែវ រំចង់ បានធ្វើការវិលត្រឡប់មកវិញសារជាថ្មី ដោយការប្រកួតនេះ កីឡាករម្នាក់នេះ បាននាំប្រពន្ធ និងអ្នកឲ្យទឹកព្រមទាំង Fan របស់ខ្លួនមួយឡាន១២កៅអី មកពីខេត្តបាត់ដំបង ដើម្បីចូលរួមការប្រកួត ជាមួយកីឡាករថៃ Petch Pirun ក្នុងប្រភេទទម្ងន់ ៧៥ គីឡូក្រាម ។

ក្នុងការប្រកួត កីឡាករកែវ រំចង់បានធ្វើឲ្យទស្សនិកជនហ៊ោកញ្ជ្រៀវតាំងពីទឹកដំបូង ដោយក្បាច់នាគវ័តកន្ទុយមួយជើង តែមិនចំគោលដៅខ្លាំងនោះទេ ព្រមទាំង Style ឌឺដងខ្លះៗ ធ្វើឲ្យទស្សនិកជនកាន់តែហ៊ោកញ្ចៀវខ្លាំងថែមទៀតក្នុងទឹកទី ១ ។

ចូលមកដល់ទឹកទី២ កីឡាករកែវ រំចង់ហាក់ស្ទាបស្ទង់ដឹងចំណុចខ្សោយនៅខាងក្រោមគឺជើង ដែលជាចំណុចគ្រោះថ្នាក់របស់អ្នកប្រដាល់ទម្ងន់ធ្ងន់ទាំងឡាយ កីឡាករខេត្តបាត់ដំបងម្នាក់នេះ​បានផ្ដួលថៃ ឲ្យបោះបង់ការប្រកួតដោយរាប់ដល់ ១០ ពីអាជ្ញាកណ្ដាល ដោយទាត់ចំភ្លៅរបស់កីឡាករថៃ មិនអាចបន្ដការប្រកួតក្នុងសៃវៀនបាយ័ននោះតែម្ដង ។

សូមទស្សនាវីដេអូប្រកួតរវាងកីឡាករ កែវ រំចង់ និង កីឡាករថៃ ខាងក្រោមនេះ ៖

The post កែវ រំចង់ ផ្ដួលគូរប្រកួតថៃ ភេត ភីរុណ ក្នុងទឹកទី២ កក្រើកសៃវៀនបាយ័ន (វីដេអូ) appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles