Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

លទ្ធផលចេញហើយ កីឡាករ ឃុន ឌីម៉ា ចាញ់ពិន្ទុកីឡាករថៃ ហ្វុនលួង ដោយមិនឯកច្ឆ័ន្ទ

$
0
0

បន្ទាប់ពីប្រកួតអស់ ៥ ទឹក កីឡាករកម្ពុជា ឃីម ឌីម៉ា បានទទួលបរាជ័យក្រោមស្នាដៃរបស់ កីឡាករថៃ ហ្វុនលួង ដោយពិន្ទុ ដោយសារការដាក់ពិន្ទុ មិនឯកច្ឆ័ន្ទ របស់គណកម្មការកម្ពុជា ។ ដោយសារឃើញការវាយរបស់កីឡាករថៃមានសំទុះខ្លាំង និងរឹង ទើបធ្វើឲ្យកីឡាករកម្ពុជាទទួលបរាជ័យ ដោយចម្រូងចម្រាស់ ពីសំណាក់អ្នកគាំទ្រកម្ពុជា ថាមិនសមនឹងលទ្ធផលនេះទេ ។

ប៉ុន្តែជាការប្រកួតតែងមានឈ្នះ និងមានចាញ់ អ្នកគាំទ្រកីឡាប្រដាល់ផ្សេងទៀត ដែលគាំទ្រ ឃីម ឌីម៉ា បានធ្វើការរិះគន់ទៅកាន់សមត្ថភាពរបស់ ឃីម ឌីម៉ា ដោយបើកចំហរក្នុង Comment ផងដែរ ដោយប្រាប់ឲ្យកីឡាករកម្ពុជារូបនេះ បន្ដវឹកហាត់បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពឡើងវិញ ។

ក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ឃីម ឌីម៉ា និងហ្វុនលួង បានវាយសម្រុកតាំងពីទឹកទី១ រហូតដល់ទឹកទី ៥ ប៉ុន្តែហាក់កីឡាករកម្ពុជាអស់សុហ្វទើបធ្វើអ្វីកីឡាករថៃ ដ៏រឹងមាំនេះបាន ទើបធ្វើឲ្យចាញ់ពិន្ទុកីឡាករថៃ តែម្ដង មកត្រង់ចំណុចនេះ ហាក់អ្នកគាំទ្រមិនសូវពេញចិត្តនឹងលទ្ធផលនោះទេ ប៉ុន្តែការប្រកួតតែងមានឈ្នះចាញ់ដូចនេះឯង និងទាមទារឲ្យ ឃីម ឌីម៉ា បន្ដវឹកហាត់ឲ្យកាន់តែខ្លាំងឡើងវិញ ។

គួរបញ្ជាក់ផងដែរថា ក្រោយការប្រកួតអ្នកទាំងពីរទទួលបានទឹកប្រាក់ សម្រាប់អ្នកឈ្នះ ៤លានរៀល និងអ្នកដែលចាញ់ក្នុងការប្រកួតផ្ដាច់ព្រ័ត្រនេះ ទទួលបាន ២លានរៀលផងដែរ ។

The post លទ្ធផលចេញហើយ កីឡាករ ឃុន ឌីម៉ា ចាញ់ពិន្ទុកីឡាករថៃ ហ្វុនលួង ដោយមិនឯកច្ឆ័ន្ទ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles