Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ក្ដៅៗ!បាក់ស្ពានឆ្លងទន្លេសេកុងនៅក្នុងខេត្តស្ទឹងត្រែងដែលទើបតែសាងសង់រួចមិនទាន់បានសម្ភោធផង

$
0
0

តាមប្រភពព័ត៌មានពីខេត្តស្ទឹងត្រែង បានឲ្យដឹងថា ក្បាលស្ពានឆ្លងកាត់ទន្លេ សេកុងមួយខ្សែស្ថិតក្នុងឃុំសន្តិភាព ស្រុកសៀមប៉ាង ដែលទើបសាងសង់រួចរាល់មិនទាន់ទាំងបានសម្ពោធដាក់ឲ្យប្រើប្រាស់ផងនោះ ត្រូវបានបាក់ក្បាលស្ពាន។ ការបាក់នេះត្រូវបានអះអាងថា បណ្តាលមកពីស្រុតដីដោយសារទឹកជំនន់ក្នុងពេលមួយរយៈនេះ។

ក្បាលស្ពាននេះបានបាក់នៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ។ ស្ពានមួយខ្សែនេះ សាងសង់ឡើងដោយកងវិស្វកម្ម សម្រាប់ឆ្លងកាត់ទន្លេទៅកាន់តំបន់ព្រំដែនកម្ពុជា-ឡាវ។

មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងនេះ ក្រសួងពាក់ព័ន្ធទាំងអស់បានជួបពិភាក្សាគ្នាហើយ ដើម្បីដោះស្រាយលើបញ្ហានេះ។

ឯកឧត្តមខៀវ កញ្ញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានសរសេរអំពីបញ្ហានេះនៅលើទំព័រហ្វេសប៊ុករបស់គាត់ផងដែរ។ ដោយលោកបានសរសេរថា៖ «ខ្ញុំបាទសូមគោរព ជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី ស្តីពី ការបាក់ស្រុតក្បាលស្ពាន ឆ្លងទន្លេសេកុង នៅចំណុច បង្កោលលេខ 78 ព្រំ ដែន កម្ពុជា ឡាវ នៅវេលាម៉ោង 3 រសៀល ថ្ងៃទី 01 / 9 / 2018 ។ ឯកឧត្តម រដ្ឋមន្រ្តី ជាទីគោរព ស្ពានឆ្លងទន្លេសេកុង (ហៅស្ពានអូរគួក) នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជាឡាវ កសាងដោយកំលាំងកងវិស្វ កម្ម រួចរាល់ជាស្ថាពរហើយ ប៉ុន្តែមិនទាន់សម្ភោធដាក់អោយប្រើ ប្រាស់នៅឡើយ ។ សេចក្តីដូចបានគោរពជូនខាងលើ សូមឯកឧត្តម ទទួលទានជ្រាបជា របាយការណ៏ ដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ ។ សូមអរគុណមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង»៕

ប្រភពអត្ថបទ៖ Facebook

The post ក្ដៅៗ!បាក់ស្ពានឆ្លងទន្លេសេកុងនៅក្នុងខេត្តស្ទឹងត្រែងដែលទើបតែសាងសង់រួចមិនទាន់បានសម្ភោធផង appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles