Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

បែកធ្លាយ!ហួសចិត្ត!កូនយួននិងកូនសៀមចង់ពុះប្រទេសកម្ពុជាជាពីរចំណែកចែកគ្នាម្នាក់ម្ខាង

$
0
0

ថ្មីៗនេះ មានការជំទាស់គ្នារឿងវប្បធម៌រវាងកម្ពុជានិងសៀមអំពីល្ខោនខោល ដែលរឿងនេះ សៀមបានអះអាងថា ល្ខោនខោល គឺជារបស់ខ្លួន រីឯកម្ពុជាក៏បានអះអាងដែរថាជារបស់ខ្លួនផងដែរ។ តាមពិតទៅ ល្ខោនខោល គឺជារបស់ខ្មែរយ៉ាងពិតប្រាកដ​ ព្រោះយើងយោងតាមរូបនៅតាមជញ្ជាំងនៃប្រសាទអង្គរវត្តរបស់ខ្មែរ។

 

ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយ ដែលមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការ សម្តែងមុនសម័យអង្គរ។ វាត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមក្នុងអំឡុងប្រហែលសតវត្សទី៩ តាមរយៈចម្លាក់លឹប នៅតាមជញ្ជាំងអង្គរ។ ក្នុងសម័យអង្គរ ល្ខោនខោលត្រូវបានអភិវឌ្ឍដោយបុរសទាំងស្រុង ក្នុងការរាំប្រចាំ នៅព្រះរាជវាំងបុរាណខ្មែរ។

 

ហេតុផលដែលពិតប្រាកដនៅតែ មិនទាន់ដឹងច្បាស់ ប៉ុន្តែអ្នកស្រាវជ្រាវបានបង្ហាញថា ដោយសារការដុះដាលនៃសាសនា ធ្វើឲ្យសាសនាព្រាហ្មណ៍ មានជម្លោះជាមួយសាសនាព្រះពុទ្ធ ក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី៧(១២៤៣- ១២៩៥)។ ក្នុងនោះមាននារីរបាំជាច្រើនត្រូវបានសម្លាប់ និងធ្វើជាស្រីកំណាន់ ដូច្នេះទើបមាន ការហ្វឹកហាត់អ្នករបាំបុរស ដើម្បីបង្កើតរបាំនេះផ្អែកទៅលើលទ្ឋិអ្នកកាន់សាសនាព្រះពុទ្ធ។

 

រឿងមួយទៀត ដែលជាក់លាក់អំពីការសម្ដែងដោយល្ខោនខោលគឺ រឿងរាមកេរ្តិ៍ ដែលជារឿងព្រេងរបស់ខ្មែរ សម័យរាមាយណៈ។ ការសម្ដែង រួមបញ្ចូលនូវការប្រាប់អំពីអ្នកនិទានរឿង ដែលដើរតួ សំខាន់ក្នុងការសម្ដែង និងវង់ភ្លេងបុរាណគឺ វង់ភ្លេងពិណពាទ្យ។ ល្ខោនគឺមានប្រជាប្រិយភាព ក្នុងសម័យលន់នល់។ ពេលនោះមាន៨ក្រុមល្ខោនដែលមានជំនាញ ហើយបន្ទាប់មកត្រូវបែកខ្ញែកដោយសារសង្គ្រាម។

 

តែនៅពេលបច្ចុប្បន្ននេះនៅសល់តែមួយក្រុមគឺនៅ វត្តស្វាយអណ្ដែត ចំងាយ ១៥គីឡូម៉ែត ពីទីក្រុងភ្នំពេញ។ ក្រុមថ្មីពីរទៀតបានចាប់ផ្តើមក្នុងសង្គ្រាមរួមមានក្រុមកំពង់ធំ និងក្រុមល្ខោនជាតិ ដែលមកពីមន្ទីរវិចិត្រសិល្បៈ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ហើយបច្ចុប្បន្ននេះ ល្ខោនខោល ក៏ជាផ្នែកមួយនៅក្នុងតារាងកាលវិភាគសិក្សានៅសកលវិទ្យាល័យវិចិត្រសិល្បៈផងដែរ។

 

ដោយសារតែកម្ពុជាបានអះអាងថា ល្ខោនខោលគឺជារបស់ខ្មែរ ទើបអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុកមួយនេះ បានកាត់តរូបបែងចែកកម្ពុជាពីរផ្នែក ក្នុងគោលបំណងកុំឲ្យខ្មែរឈ្លោះគ្នាជាមួយសៀមរឿងល្ខោនខោល។

 

មានទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា«Claimbodia»​បានកាត់តរូបភាពប្រទេសកម្ពុជាដោយចែកប្រទេសកម្ពុជាជាពីរផ្នែកគឺមួយផ្នែកកាត់ដាក់ខាងយួន រីឯមួយផ្នែកទៀតកាត់ដាក់ខាងសៀម ដោយមានព្រំដែនជាប់គ្នារវាងសៀម និងយួន ដែលទំព័រហ្វេសប៊ុកនេះ ទំនងជារបស់ជនជាតិវៀតណាមជាអ្នកគ្រប់គ្រង។

 

មានជនជាតិថៃជាច្រើននាក់បានបញ្ចេញមតិត្រេកអរ​ និងស្វាគមន៍វៀតណាម ក្នុងគោលបំណងដើម្បីឲ្យថៃនិងវៀតណាមមានព្រំដែនជាប់គ្នា ហើយកុំឲ្យខ្មែរពិបាកឈ្លោះគ្នាជាមួយសៀមបន្តទៀត៕

ប្រភព៖ FACEBOOK AND WIKIPEDIA

សូមមើលCOMMENTSខាងក្រោម៖

The post បែកធ្លាយ!ហួសចិត្ត!កូនយួននិងកូនសៀមចង់ពុះប្រទេសកម្ពុជាជាពីរចំណែកចែកគ្នាម្នាក់ម្ខាង appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images