Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ប្រការគួរដឹង!គ្រឿងញៀនកំពុងតែរីករាលដាលដល់តំបន់ជនបទយ៉ាងភ្លូកទឹកភ្លូកដី(វីឌីអូ)

$
0
0

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង រម្លឹក​ទៅមន្រ្តីក្រោមឱវាទគ្រប់លំដាប់ថ្នាក់ឲ្យពង្រឹងទប់ស្កាត់ការចរាចរគ្រឿងញៀនឲ្យមានប្រសិទ្ធិភាព ព្រោះ​បញ្ហានេះបានកំពុងតែរីករាលដាលដល់តំបន់​ជនបទ។

ក្នុងវេទិកាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកាលម្សិលមិញ លោក ស ខេង បានលើកឡើងថា​បើទោះបី​ជាកន្លង​មក​សមត្ថកិច្ច​ខិត​ខំ​ប្រឹងប្រែង​ទប់ស្កាត់ និងបង្រ្កាបបញ្ហាគ្រឿងញៀនយ៉ាងណាក៏ដោយ ប៉ុន្តែបញ្ហានេះនៅតែបន្តកើតមាន ហើយបច្ចុប្បន្ន​វា​កំពុង​រីករាលយ៉ាងខ្លាំងនៅទីជនបទ។

«កន្លងទៅយើងបានបង្រ្កាបគ្រឿងញៀននេះតាមរយៈ ការទប់ស្កាត់តាមច្រកនានាដែលនាំចូល បានរាប់រយ គីឡូក្រាមគ្រឿងញៀន។ ប៉ុន្តែយើងហាក់បីដូចជាមើលស្រាល ឬក៏ប្រហោង ភាពចន្លោះប្រហោងរបស់យើងនៅខាងក្នុងនេះ។ […]យើងទប់តាមច្រកនាំចូល យើងចាប់អាច្រកនាំចូល ប៉ុន្តែចាប់វាមិនអស់។ វានៅតែលួចបាន លួចចូលមក។ វា យកមកចែកចាយនៅខាងក្នុងនេះ ដែលឥលូវនេះបានតំបន់ជនបទមួយចំនួនបានរាលដាល។ នេះជាហានិភ័យមួយរបស់យើង​ថ្មី​ក្នុងប្រវត្តិ​សាស្រ្តន៍ដែលមិនធ្លាប់មាន ដែលយើងទាំងអស់គ្នាត្រូវរួមទប់ស្កាត់។»

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យ៉ង់ គឹមអេង បានសាទរចំពោះប្រសាសន៍លោក ស ខេង ដែលបញ្ជាទៅមន្រ្តីក្រោមឱវាទឲ្យពង្រឹងទប់ស្កាត់បញ្ហាគ្រឿងញៀននេះ។ ប៉ុន្តែលោកថា ដើម្បីទប់ស្កាត់ឲ្យមានប្រសិទ្ធភាពលុះ ត្រាតែរដ្ឋាភិបាលមានយុទ្ធសាស្រ្តថ្មីៗបន្ថែមទៀតក្នុងទប់ស្កាត់ រឹតបណ្តឹងតាមច្រកព្រំដែន និងត្រូវស្រាវជ្រាវចាប់មេក្លោង ធំៗដែលពាក់ព័ន្ធយកមកដាក់ទោស ហើយយុទ្ធនាការចុះបង្រ្កាបត្រូវធ្វើជាប្រចាំ និងចាត់វិធានការទាន់ពេលវេលា។

«ហើយរឿងទី២ទៀត ធ្វើម៉េចឲ្យមានការអនុវត្តជាប្រចាំដូចភ្លៀងរលឹមទៅ។ ហើយអាចបង្កើត​ក្រុមការងារ​ពិសេស ក្នុងបង្រ្កាបតាមដាន ឬក៏ស្រាវជ្រាវឲ្យបានដិតដល់ ចុះបង្ក្រាបឲ្យទាន់ពេលវេលាដល់មុខសញ្ញាបម្រុង​ធ្វើការជួញដូរ ឬក៏​ចែក​​ចាយគ្រឿងញៀនហ្នឹង។ ខ្ញុំថាអាហ្នឹងវាជារឿងសំខាន់។ ហើយម្យ៉ាងទៀតរឿងដែលធំមែនទែននោះគឺ ត្រូវតែរឹត​បណ្តឹង​តាម​ច្រក​ព្រំដែន ហ្នឹងមុនដំបូងគេ និងតាមកន្លែងផ្សេងៗទៀត។»

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យ៉ង់ គឹមអេង

លោក យ៉ង់ គឹមអេង បន្តថា ករណីគ្រឿងញៀនរីករាលដាលដល់ទីជនបទជាបញ្ហាធំមួយដែលត្រូវដោះស្រាយ ហើយ ប្រសិនបើការទប់ស្កាត់មិនមានប្រសិទ្ធិភាព​ទេ វា​នឹងធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចគ្រួសារ និងសន្តិសុខនៅតាមសហគមន៍។

ក្នុងវេទិការកាលពីម្សិលមិញ លោកស ខេង បញ្ជាក់​ថា​រហូតមកដល់ពេលនេះ សមត្ថកិច្ច​បង្រ្កាប​បាន​ន​គ្រឿង​ញៀន​មិនតិច​ជាង​២០០គីឡូក្រាមនោះទេ៕​

សូមស្ដាប់សំលេងនៅខាងក្រោម៖

ប្រភពអត្ថបទ៖ VOD

 

The post ប្រការគួរដឹង!គ្រឿងញៀនកំពុងតែរីករាលដាលដល់តំបន់ជនបទយ៉ាងភ្លូកទឹកភ្លូកដី(វីឌីអូ) appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles