Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

៩សញ្ញានេះ ទោះមិនទាន់បានរៀបការនៅឡើយ តែស្មើនឹងដល់ត្រើយហើយ

$
0
0

ទំនាក់ទំនងស្នេហាមួយមិនចាំបាច់តែរៀបការទើបហៅថាដល់ត្រើយនោះទេ មានសញ្ញាខ្លះអាចសម្គាល់ថាពួកគេដល់ត្រើយហើយ ទោះពួកគេមិនទាន់រៀបការនៅឡើយ។ តោះ! សង្កេតលេងៗ តើសញ្ញាអ្វីទៅ ដែលយើងអាចទាយទុកថាដល់ត្រើយហើយនោះ?

១. «ចូលចិត្តដឹងឮសុខទុក្ខគ្នារាល់ថ្ងៃ»

ការសួរនាំអំពីសុខទុក្ខគ្នាញឹកញាប់ គ្មានអ្វីក្រៅពីចិត្តបារម្ភស្រឡាញ់នោះទេ វាបង្ហាញពីក្តីបារម្ភរបស់គេចំពោះអ្នក តម្រូវការរបស់អ្នកក៏ជាតម្រូវការរបស់មនុស្សដែលស្រឡាញ់អ្នក ការឈឺចាប់របស់អ្នកក៏ជាការឈឺចាប់របស់មនុស្សដែលស្រឡាញ់អ្នក។

២. «ចូលចិត្តផ្តល់ដំណឹងអំពីខ្លួនឯងប្រាប់មនុស្សជាទីស្រឡាញ់»

រាល់សកម្មភាពទៅណាសំខាន់ៗដែលគេត្រូវទៅម្នាក់ឯង គេតែងប្រាប់អ្នកមុនជានិច្ច គេខ្លាចអ្នកអន់ចិត្ត ឬបារម្ភច្រើនចំពោះគេ ក៏មិនចង់កុហកអ្នកដែរ នេះជាវប្បធម៌របស់មនុស្សដែលមានអ្នកក្នុងបេះដូងគេ។

៣. «ទាំងសងខាងពោពេញដោយអារម្មណ៍ដែលគិតថា ចង់រៀបការឱ្យបានឆាប់»

ទាំងអ្នក ទាំងគេ សុទ្ធតែបានបង្ហាញអារម្មណ៍ពុះកញ្រ្ជោលចង់រៀបការឱ្យបានឆាប់ នេះបង្ហាញពីអារម្មណ៍ច្បាស់លាស់ថាអ្នកគឺជាគូជីវិតគេហើយ។

៤. «អ្នកស្គាល់គ្រួសារគេ គេស្គាល់គ្រួសារអ្នក»

វាមិនមែនជាការស្គាល់ដោយចៃដន្យទេ តែគេមានចែតនាណែនាំអ្នកឱ្យស្គាល់គ្រួសាររបស់គេតែម្តង ហើយក៏ចង់ស្គាល់គ្រួសាររបស់អ្នកដែរ ហ៊ានឱ្យដឹងថាគេ និងអ្នកគឺស្រឡាញ់គ្នា។

៥. «សតិអារម្មណ៍ទាំងសងខាង ចេះតែឈ្លៀតរកពេលវេលាឱ្យគ្នា»

មានពេលវេលាគ្រប់គ្រាន់ឱ្យគ្នា! ពាក្យថា ពេលវេលាគ្រប់គ្រាន់ ក្នុងន័យនេះសំដៅថា ជាការឈ្លៀតពេលរកគ្នា ទោះតិច ឬច្រើន តែវាបង្រ្គប់នូវអារម្មណ៍កក់ក្តៅ។

៦. «ទម្លាប់រៀបរាប់លំអិតពីគោលដៅជីវិតនៅថ្ងៃមុខជាមួយគ្នា»

គេបានគិតទុកមុន ហើយក៏និយាយប្រាប់អ្នកអំពីផ្លូវដែលត្រូវដើរនៅថ្ងៃខាងមុខបន្ទាប់ពីចាប់ផ្តើមកសាងគ្រួសារជាមួយគ្នា ធ្វើឱ្យអ្នកមានអារម្មណ៍ថាទុកចិត្តបាន និងកក់ក្តៅ។

៧. «គ្រួសារទាំងសងខាងដឹងឮ និងពេញចិត្តគ្នា»

ទំនាក់ទំនងរបស់អ្នកឈានចូលដល់ការទទួលស្គាល់ពីគ្រួសារទាំងសងខាង! ខាងគេក៏ពេញចិត្តអ្នក ហើយខាងអ្នកក៏ពេញចិត្តគេផងដែរ។

៨. «ពូកែលើកលែងកំហុសឱ្យគ្នា»

អ្នកទាំងពីរមានចិត្តសណ្តោសតែងតែអធ្យាស្រ័យចំពោះគ្នា គ្មានកំហុសណាមិនត្រូវបានលើកលែងឱ្យគ្នាទេ។ នេះគឺជាធាតុដែលធ្វើឱ្យទំនាក់ទំនងមិនងាយប្រេះស្រាំ។

៩. «ទាំងសងខាង មានទង្វើបញ្ជាក់ក្តីស្រឡាញ់ចំពោះគ្នា ឥតដាច់»

ក្តីបារម្ភ ការនឹករលឹក ការយកចិត្តទុកដាក់ ភាពស្មោះត្រង់ ការទទួលខុសត្រូវក្នុងនាមជាដៃគូ ការជជែកសន្ទនា..ការផ្តល់ឱ្យគ្នានូវអារម្មណ៍កក់ក្តៅ បានបំពេញចំពោះគ្នារាល់ថ្ងៃ៕

The post ៩សញ្ញានេះ ទោះមិនទាន់បានរៀបការនៅឡើយ តែស្មើនឹងដល់ត្រើយហើយ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles