Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ក្ដៅៗ!លោកអ៊ុំ សំអាន អតីតតំណាងរាស្ត្ររបស់អតីតគណបក្សCNRPត្រូវបានដោះលែងហើយ

$
0
0

ព្រះមហាក្សត្រព្រះរាជទានការលើកលែងទោសដល់​អតីត​តំណាងរាស្ត្រ​គណបក្សសង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន នៅ​ថ្ងៃ​សៅរ៍ ទី​២៥ សីហា តាម​សំណើសុំ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តុលាការ​ក្រុង​ភ្នំពេញ ក៏​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ដោះ​លែង​អតីត​តំណាងរាស្ត្រ​រូប​នេះ នៅ​ថ្ងៃ​ដដែល​នេះ​ដែរ។

លោក អ៊ុំ សំអាន ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​សៀមរាប​ចាប់​ខ្លួន​ទាំង​មាន​អភ័យ​ឯកសិទ្ធិ​ជា​តំណាងរាស្ត្រ កាល​ពី​យប់​ថ្ងៃ​ទី១០ ខែមេសា ឆ្នាំ២០១៦ កន្លង​ទៅ បន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក​មក​ដល់​កម្ពុជា​វិញ និង​បាន​បន្ត​ការ​បញ្ចេញ​មតិ​រិះគន់​របប​លោក ហ៊ុន សែន អំពី​បញ្ហា​បូរណភាព​ទឹក​ដី​រវាង​កម្ពុជា និង​វៀតណាម។

តុលាការ​របប​លោក ហ៊ុន សែន បាន​កាត់​ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ២ឆ្នាំ ៦ខែ និង​ពិន័យ​ជា​ប្រាក់ ៤លាន​រៀល ក្រោម​បទ​ចោទ “ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍” និង​បទ “ញុះញង់​ឱ្យ​មាន​ការ​រើសអើង” តាម​មាត្រា ៤៩៥ និង ៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ ក្រោយ​ពេល​លោក​បាន​សរសេរ និង​និយាយ​រិះគន់​របប​ក្រុង​ភ្នំពេញ​ពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

ការ​ចាប់​ខ្លួន ការ​កាត់​ទោស និង​ការ​ឃុំ​ខ្លួន​លោក អ៊ុំ សំអាន ក្នុង​ពន្ធនាគារ​នេះ ត្រូវ​បាន​អ្នក​ច្បាប់​ចាត់​ទុក​ថា ជា​ការ​អនុវត្ត​ដោយ​បំពាន និង​ខុស​ច្បាប់ ដ្បិត​លោក អ៊ុំ សំអាន មាន​អភ័យ​ឯក​សិទ្ធិ​សភា ក៏​ប៉ុន្តែ​ទាំង​លោក ហ៊ុន សែន និង​អាជ្ញាធរ​របស់​លោក​បាន​បក​ស្រាយ​ថា ការ​បញ្ចេញ​មតិ​រិះគន់​រឿង​ព្រំដែន​នេះ ជា​ការ​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង។

ប្រភពអត្ថបទ៖ Rfa

The post ក្ដៅៗ!លោកអ៊ុំ សំអាន អតីតតំណាងរាស្ត្ររបស់អតីតគណបក្សCNRPត្រូវបានដោះលែងហើយ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles