មានការបែកធ្លាយសម្ងាត់ ដោយអនិកជនខ្មែររស់នៅបរទេស បានសរសេរប្រាប់សាធារណជននៅប្រទេសកម្ពុជាថា សម រង្ស៊ី បានធ្វើការលួចផ្ញើរសារដោយក្បត់ទំនុកចិត្តក្នុងបក្សខ្លួន ទៅកាន់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសុំពន្យាពេលក្នុងការបោះឆ្នោតខាងមុខ ដើម្បីសម្រួលស្ថានភាពរបស់ខ្លួន វិលចូលស្រុកវិញ តាមប្រព័ន្ធបច្ចេកវិទ្យា Twitter ជាសម្ងាត់ ដែលព័ត៌មានយ៉ាងណានោះ សូមអាននិងតាមដានដូចខាងក្រោមនេះ ៖
បើយោងទៅតាមខ្មែរនៅបរទេស បានធ្វើការសរសេរថា ហ៊ុនសែន ឬសមរង្ស៊ី ជាមនុស្សតែ១ ដែលយើងសង្ស័យតាំងពីឆ្នាំ២០១០សុខចិត្តចូលរួមជាមួយគណបក្សសទ្ធិមនុស្សរបស់លោកកិម-សុខាដើម្បីបំបែកគណបក្សនេះ ។ ដែលអ្នកសរសេរនេះ បានសរសេរនូវសារនយោបាយជាច្រើន នៅបរទេស ជាភាសាខ្មែរ ដើម្បីបង្ហាញខ្មែរគ្រប់រូប កុំឲ្យជឿតាមការបោកប្រាស របស់អ្នកនយោបាយខ្មែរ ដែលក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែននាពេលបច្ចុប្បន្ននេះ ។
លោក Chen An Seng ដដែលផងដែរបានសរសេរថា លោកសម-រង្ស៊ីក្បត់នឹងយុទ្ធមិត្តរបស់លោក លួចផ្ញើរត្វិតតែ(Twitter)ទៅហ៊ុន-សែន សុំពន្យារកាបោះឆ្នោតនៅឆ្នាំ២០១៨… ប៉ុន្តែពុំឃើញមានការបញ្ជាក់ឲ្យបានច្បាស់លាស់នូវភស្ដុតាងនោះទេ ប៉ុន្តែក្នុងវីដេអូបុរសម្នាក់នៅខាងក្រោម បានពណ៌នាយ៉ាងច្បាស់លាស់ផងដែរ ត្រង់ចំណុចនេះ ។
បុរសចំណាស់ម្នាក់ ដែលដាក់ Profile Facebook ខាងក្រោមក៏បានសរសេរ និងថតរូបអក្សរខ្មែរធំៗ Comment និងបង្ហោះចែកចាយក្នុង Comment ខាងលើៗផងដែរ ដូចខាងក្រោមនេះ ដែលបញ្ជាក់ថា សម រង្ស៊ី ពិតមានបំណងចង់ចូលស្រុក និងធ្វើទៅតាមចិត្តរបស់ខ្លួន ដោយមិនខ្វល់ពីសុខទុក្ខរបស់ខ្មែរឡើយ ។
សូមស្ដាប់ការបកស្រាយរបស់ លោក Saveth ដែលបានសរសេរ និងចោទសំណួរ ក៏ដូចជាបកស្រាយប្រាប់ដល់សាធារណជនថា ៖ 01/18/2018 Western/USA តើ លោក សម រង្សី នឹងលោក កឹម សុខា ជាមនុស្សតែ១ ឬ លោក ហ៊ុន សែន នឹងលោក សម រង្សី ជាមនុស្សតែ១? ដោយ លោក តា ៖ ម៉ក់ ហឺន
ប្រភព៖ Facebook
The post បែកធ្លាយសារសម្ងាត់ សម រង្ស៊ី លួចផ្ញើរសារទៅនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំពន្យាពេលបោះឆ្នោត appeared first on Khmer Readers.