មានមនុស្ស Single ច្រើនណាស់ពួកគេយល់ថាខ្លួនគេគ្មានសំណាង ឯកោ និងពេលខ្លះមានអារម្មណ៍តូចចិត្តចំពោះជីវិត Singleរបស់ខ្លួន ដែលរស់នៅគ្មានគូដូចគេ គ្មានអ្នកយកចិត្តទុកដាក់បារម្ភខ្វល់ខ្វាយក្នុងន័យថែបេះដូងដូចអ្នកដទៃដែលគេរស់មានគ្នា។ តើជីវិត Single គឺជារឿងដែលគួរឱ្យសង្គេគបែបនោះមែនឬ? មិនដូច្នោះទេ ហើយក៏មិនមែនជារឿងលួងចិត្តខ្លួនឯងនោះដែរ តែវាជាការពិតដែលអ្នកSingleគួរឈប់បារម្ភទៅ ៥ចំណុចខាងក្រោមនេះ នឹងប្រាប់អ្នកថា ជីវិតSingle ក៏មានប្រយោជន៍ច្រើនដែរ។
មានគូស្នេហ៍ច្រើនណាស់ ដែលពួកគេជួបរឿងឈឺក្បាលក្នុងទំនាក់ទំនងពួកគេ ជាទូទៅពាក់ព័ន្ធនឹងអំពើក្បត់, ការមិនយល់ចិត្ត, ការផ្គាប់ផ្គុនមិនត្រូវ, ភាពនឿយណាយ, ភាពមិនចុះសម្រុង, ភាពរកាំរកុះរឿងគ្រួសារ, បញ្ហាផ្សេងៗជាច្រើន ដែលអ្នកមានដៃគូជាច្រើនកំពុងពិបាកដោះស្រាយ។ តើយើងSingle មានបញ្ហាទាំងនេះដូចគេទេ? គឺគ្មានទេ! ហេតុអ្វីយើងមិនពេញចិត្តជីវិតSingleរបស់យើងទៅ? មិនមែនមិនឱ្យយើងរកគូស្រករទេ ចាំជួបមនុស្សល្អទៅថ្ងៃក្រោយក៏មិនហួសពេលដែរ ទុកបេះដូងក្នុងទីសុវត្ថភាពសិនចុះ។
បង្កើតស្នេហាមួយឡើងគឺដើម្បីផ្តល់ភាពកក់ក្តៅបន្ថែមដល់បេះដូង និងបង្កភាពផ្អែមល្ហែមដាក់ឱ្យជីវិត ចុះបើបង្កើតស្នេហាមកជួបតែរឿងឈឺក្បាលដដែលតើបង្កើតធ្វើអ្វី? នៅម្នាក់ឯងឯកោបន្តិចមែន តែវាប្រសើរជាងការដែលជ្រើសដៃគូខុស រួចហើយគ្រាំចិត្តលំបាកដោយសារទំនាក់ទំនងដែលខ្លួនចង់បាននោះទៅវិញ។
តើអ្នកបានធ្វើរឿងសំខាន់ៗសម្រាប់យុវភាពរបស់អ្នកហើយឬនៅ? មានទំនាក់ទំនងច្រើនណាស់ត្រូវបរាជ័យ ដោយសារពួកគេប្រញាប់ស្រវាចាប់យករឿងស្នេហា មុនបំពេញលក្ខខណ្ឌចាំបាច់ជាច្រើនដែលក្នុងវ័យយុវភាពត្រូវបំពេញមុន តែគេមិនបានបំពេញដោយសារជីវិតស្នេហារបស់គេរារាំង ដូចជាការសិក្សារៀនសូត្រមិនបានពេញលេញជាដើម។
ចំណាយពេលមើលចិត្តមនុស្សឱ្យយូរបន្តិច អ្នកនឹងសម្លឹងឃើញមនុស្សម្នាក់ដែលសក្តិសមចំពោះអ្នកបំផុត ព្រោះក្នុងរយៈពេលយូរ អ្នកមានបទពិសោធន៍ អ្នកយល់ពីចិត្តមនុស្សណាដែលលះបង់ចំពោះអ្នកច្រើនជាងគេ នឹងស្មោះត្រង់ពិតប្រាកដ។ មិនមែនអាត្មានិយមទេ តែលក្ខខណ្ឌក្តីស្រឡាញ់ យ៉ាងហោចបំផុតគេនោះត្រូវមានចិត្តស្រឡាញ់ពិត និងស្មោះត្រង់ដែរ សួរថាចំនុចពីរនេះយើងអាចមើលដឹងក្នុងរយៈពេលខ្លីទេ? សរុបមកនៅយូរបន្តិចក៏បានដែរ មនុស្សស្រឡាញ់យើងពិតគេនឹងមិនទៅណាឆ្ងាយពីជីវិតយើងទេ។
យកពេលវេលានេះសិក្សារៀនសូត្របង្កើតចំណេះដឹង បង្កើនបទពិសោធន៍ជីវិត និងកសាងភាពរឹងមាំផ្នែកហិរញ្ញវត្ថុជាដើម ជាមុនសិន។ ត្រូវដើរម្តង១ជំហានៗ ជីវិតដៃគូស្នេហាជារឿងបន្ទាប់ កសាងភាពរឹងមាំឱ្យខ្លួនឯងសិន រឿងស្នេហាចាំពេលក្រោយ នោះទើបជីវិតប្រសើរក្រោយពេលមានដៃគូ៕
The post មើល៥ចំណុចនេះហើយ អ្នកអត់គូ អាចនឹងពេញចិត្តជីវិតSingle របស់ខ្លួនទៅវិញ appeared first on Khmer Readers.