ក្រោយពីឈ្នះខ្សែក្រវាត់គោជល់ជាលើកទី២លើប្រភេទទំងន់៦៩គីឡូក្រាម កំពូលអ្នកប្រដាល់គុនខ្មែរ រឿង សោភ័ណ្ឌ បានប្រកាសឲ្យដឹងថា រូបគេនឹងឈប់ប្រកួតជាមួយអូប៉រ ដោយហេតុផលថា រូបគេទាំងពីរធ្លាប់ប្រកួតជាមួយគ្នា៥លើករួចមកហើយ ក្នុងនោះ រឿង សោភ័ណ្ឌ ឈ្នះ៤ និងចាញ់១ ម្យ៉ាងវិញទៀតក៏មានអារម្មណ៌ថានឿយណាយនឹងការប្រកួតជាមួយគ្នា ដោយសុំរាប់អានគ្នាជាមិត្តវិញម្តង នេះបើយោងតាមសំដីដែលរឿង សោភ័ណ្ឌ និយាយប្រាប់ក្រុមការងារ MSR SPORT។
ម្ចាស់ជើងឯកគោជល់២រាជកាលរូបនេះក៏បាននិយាយបន្ថែមទៀតថា តាមពិត អូប៉រ ជាអ្នកប្រដាល់ដែលមានចរិកស្លូតណាស់ តែកាច់នៅលើសង្វៀន ព្រោះនៅលើសង្វៀនបើយើងមិនវ៉ៃគេ គេក៏មិនវ៉ៃយើងវិញដែរ ដូច្នេះសរុមមក មានតែរាប់គ្នាជាមិត្តទេ ។ គួរបញ្ជាក់ផងដែរថា កូនសិស្សសំណព្វរបស់លោក ឈិន ខ្វាន់ចៃ ទើបតែដណ្តើមបានខ្សែក្រវាត់គោលជល់វគ្គ៨ ជាមួយនឹង អូប៉រ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ។
The post រឿង សោភ័ណ្ឌ និង អូប៉រ ប្រកាសឈប់ប្រកួតជាមួយគ្នា (សំភាសន៍ សោភ័ណ្ឌ) appeared first on Khmer Readers.