Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

លោក កឹម សុខាអាចនឹងត្រូវដោះលែង បន្ទាប់ពីបក្សកាន់អំណាចឈ្នះឆ្នោត ដើម្បីបន្ធូរគំនាបអន្តរជាតិ

$
0
0

តុលាការ​កំពូល​ នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៨ ខាងមុខ​នេះ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​សន្ទិដ្ឋិភាព​ជាមួយ​បរទេស។ នេះ​បើ​យោង​តាម​លិខិត​របស់​លោក​ ឈួន ចាន់ថា អគ្គ​ព្រះ​រាជ​អាជ្ញារង នៃ​មហា​អយ្យការ​អម​តុលាការ​កំពូល ចុះ​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៨។

លោក ឈួន ចាន់ថា បាន​ចេញ​លិខិត​អញ្ជើញ​លោក ផាន់ ច័ន្ទស័ក្តិ មេធាវី​ការពារ​លោក​ កឹម សុខា ចូល​មក​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​ ៨ព្រឹក ដើម្បី​ចូលរួម​សវនាការ​អំពី​ដំណើរ​រឿង​លោក​ កឹម សុខា ។

សមាសភាព​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​រួមមាន លោក​ គង់ ស្រ៊ីម ប្រធាន , លោក សម សិរីវឌ្ឍ លោក អ៊ីវ គឹមស្រ៊ី លោកស្រី ចាំង ស៊ីណាត និង​លោក ច័ន្ទ រង្សី ជា​ចៅក្រម​ប្រឹក្សា នៃ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ។

សមត្ថកិច្ចចាប់ខ្លួនលោក កឹម សុខា នៅ​ពាក់​កណ្តាល​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ​២0១៧
សមត្ថកិច្ចចាប់ខ្លួនលោក កឹម សុខា នៅ​ពាក់​កណ្តាល​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ​២0១៧

សូម​ជម្រាប​ថា លោក កឹម សុខា ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិតនៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេង​ទៀត កាល​ពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃ​ទី០៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ បទ​ល្មើស​ព្រហ្មទណ្ឌ​នេះ មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤៤៣ នៃ​ក្រុម​ព្រហ្មទណ្ឌ។

គួរ​បញ្ជាក់​ថា លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់​កណ្តាល​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ​២0១៧។ ក្រោយ​ឃាត់​ខ្លួន​ សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ។ ហើយ​នៅ​ថ្ងៃ​ទី៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ព្រះរាជអាជ្ញា​ ៣រូប បាន​ទៅ​ដល់​ពន្ធនាគារ​ត្រពាំង​ផ្លុង ដើម្បី​សាកសួរ​លោក​ កឹម សុខា។

ការ​សាកសួរ​នោះ ក៏​មាន​វត្តមាន​របស់​មេធាវី​ទាំង ៥ រូប របស់​លោក កឹម សុខា ដែរ។ លោក កឹម សុខា ត្រូវ​បាន​ធ្វើការ​ចោទប្រកាន់​ពី​បទ សន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទល្មើស​នេះ ត្រូវ​ជាប់​ពន្ធនាគារ​ពី ១៥ ដល់ ៣០ ​ឆ្នាំ៕

អត្ថបទ៖ សោភា, ខ្លីៗ

The post លោក កឹម សុខាអាចនឹងត្រូវដោះលែង បន្ទាប់ពីបក្សកាន់អំណាចឈ្នះឆ្នោត ដើម្បីបន្ធូរគំនាបអន្តរជាតិ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles