Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

បក្សប្រជាធិបតេយ្យមូលដ្ឋាន ម្សិលមិញព្រមានមិនចូលរួមបោះឆ្នោត ថ្ងៃនេះថាចូលរួម

$
0
0

បើសិនជាយើងក្រឡេកមើលទៅស្ថានភាពនយោបាយកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបានគម្រាមនាថ្ងៃម្សិលមិញនេះ ថាខ្លួននឹងមិនចូលរួមបោះឆ្នោតខាងមុខឡើយ ប្រសិនបើបក្សកាន់អំណាចនៅតែកៀបសង្កត់ខ្លួន ដែល លោកយ៉ង សាំងកុមារ បាននិយាយទៅកាន់អ្នកសារព័ត៌មាន គឺដោយសារតែបក្សកាន់អំណាចរុះរើស្លាករបស់លោក ដោយមិនបានជូនដំណឹង ដែលការពិតជាក់ស្ដែងនោះ មិនដឹងព័ត៌មានច្បាស់លាស់នៅឡើយទេ ។

ប៉ុន្តែនាថ្ងៃនេះ សារព័ត៌មានក្នុងស្រុក VOA Khmer បានធ្វើការចុះផ្សាយថា ៖

បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នឹង​ចូលរួម​ការ​បោះឆ្នោត​ដោយ​សម្លឹង​ជ័យជម្នះ

ដែលការចុះផ្សាយនេះ ហាក់ធ្វើឲ្យមហាជន និងអ្នកគាំទ្រគណបក្សដទៃទៀត ហាក់សើចចម្អកជាខ្លាំងទៅលើគណបក្សមួយនេះ ដោយហេតុថា ប្រហែលជាខ្លួនចង់ធ្វើដូចគណបក្សសង្គ្រោះជាតិកាលមិនទាន់រលាយ ឬខ្លួនចង់បានសមាជិកបក្សសង្គ្រោះជាតិ បោះឆ្នោតគាំទ្រខ្លួន ជំនួសបក្សសង្គ្រោះជាតិហើយមើលទៅ ។

សារព័ត៌មាន VOA បានចុះផ្សាយខ្លះៗ ដែលយើងខ្ញុំនឹងដកស្រង់មួយចំនួនប៉ុណ្ណោះ ដើម្បីឲ្យលោកអ្នកមានអារម្មណ៍ថា បក្សនេះ កំពុងត្រូវបានសារព័ត៌មានក្នុងស្រុកលើកបន្ទុប ដើម្បីចង់ជំនួសគណបក្សដែលតុលការរំលាយកាលពីប៉ុន្មានខែកន្លងទៅ ។

យ៉ាងណាមិញ លោក យ៉ង សាំងកុមារ ហាក់ធ្វើជាសម្ដែងការព្រួយបារម្ភថា បក្សកាន់អំណាច នឹងអាចរំលាយខ្លួន ដូចបក្សសង្គ្រោះជាតិផងដែរ ដើម្បីបង្ហាញទៅអ្នកគាំទ្របក្សសង្គ្រោះជាតិថា ខ្លួនជាគណបក្សដែលកំពុង ធ្វើការងារដូចបក្សសង្គ្រោះជាតិពីខាងដើមដែរ ដែលគោលបំណងរបស់អ្នកនយោបាយរូបនេះ ហាក់ចង់ទាញសម្លេងឆ្នោត ដើម្បីអង្គុយក្នុងរដ្ឋសភាទៅវិញ ។ សូមអានការបកស្រាយរបស់ VOA Khmer ខាងក្រោមនេះ ៖

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ជាតិ​ខិត​ចូល​មក​ដល់​ក្នុង​ខែ​កក្កដា​ខាង​មុខ ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ដែល​​មាន​សមាជិក​ជាន់​ខ្ពស់​សុទ្ធ​តែ​មាន​អតីតភាព​ការងារ​ពី​អង្គការ​សង្គម​ស៊ីវិល ​បាន​ធ្វើការ​សម្រេច​ចិត្ត​ចូល​រួម​ដោយ​ឥត​រា​ថយ​​ បើ​ទោះ​ជា​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ស្ថិត​ក្នុង​ភាព​ស្រពេច​ស្រពិល ​ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​​ជាតិ​ក៏​ដោយ។

ភ្នំពេញ — នៅ​ពេល​ដែល​លោក​ យ៉ង ​សាំងកុមារ ​និង​សហការី​ជា​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ប៉ុន្មាន​រូប​ទៀត រួម​មាន​ទាំង​អ្នកអត្ថាធិប្បាយនយោបាយ​ដ៏​ល្បី​ឈ្មោះ​គឺ​លោក ​កែម ​ឡី ​ផង ​មូល​មតិ​គ្នា​ចូល​រួម​ស្ថាបនា​គណបក្ស ​និង​ហក់​ចូល​ឆាក​នយោបាយ កាល​ពី​ក្រោយ​ការបោះ​ឆ្នោត​ជាតិ​២០១៣ ​ពួក​លោក​បាន​ប្រមើល​មើល​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ទុក​ជា​ស្រេច​គឺ​ថា៖ ​គណបក្សសង្គ្រោះជាតិ ​មុខ​ជា​នឹង​ត្រូវ​រំលាយ​ជាក់​ជា​មិន​ខាន​ឡើយ។

នៅ​ឆ្នាំ​២០១៥ ​ពួក​លោក​ ក៏​បាន​បង្កើត ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ក្នុង​អ្វី​ដែល​ពួក​លោក​ហៅ​ថា ដើម្បី​ត្រៀម​ចូល​រួមបំពេញ​ចន្លោះ​នៃ​កង្វះ​ចលនា​ប្រជាធិបតេយ្យ​សេរី ​នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ឈាន​ចូលមកដល់​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ប្រហាក់​ប្រហែល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ​កាល​ពីការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០១៣ និង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​កន្លង​ទៅ ​ត្រូវ​បាន​រំលាយ​ដោយ​អំណាច​សាលដីកា​តុលាការ​កំពូលកាល​ពី​ខែ​វិច្ឆិកា ​ក្នុង​សំណុំ​រឿង​«ក្បត់​ជាតិ»​មាន​ការ​ឃុបឃិត​នឹង​បរទេស ​ដើម្បី​រៀប​គម្រោង​ការប៉ែង​ជើង​ផ្ដួល​រដ្ឋាភិបាល​គណបក្សប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន ​ដែល​ស្ថិត​ក្នុង​អំណាច​ច្រើន​ជាង​បី​ទសវត្សរ៍។

ប្រភព៖ VOA Khmer & ភ្នំពេញប៉ុស្ដិ៍

The post បក្សប្រជាធិបតេយ្យមូលដ្ឋាន ម្សិលមិញព្រមានមិនចូលរួមបោះឆ្នោត ថ្ងៃនេះថាចូលរួម appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles