Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

លោកខឹម វាសនា វាយប្រហារសម្ដេចហ៊ុនសែនយ៉ាងចាស់ដៃនៅថ្ងៃហែបក្សទ្រង់ទ្រាយធំនៅបាត់ដំបងថ្ងៃទី២២ កក្កដានេះ

$
0
0

វីឌីអូដែលលោកខឹម វាសនា លេងសម្ដេចខ្លាំងៗនៅខេត្តបាត់ដំបងថ្ងៃទី២២ កក្កដា ២០១៨

ដូចការគ្រោង​ទុករបស់ក្រុម​ការងារ​គណបក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ​ខេត្តបាត់ដំបង ដែល​បាន​ផ្សព្វផ្សាយថា គណបក្សនឹងរៀបចំក្បួន​ឃោសនាទ្រង់​ទ្រាយធំបំផុត​លើកចុង​ក្រោយ នៅថ្ងៃទី២២កក្កដារ​បស់ខ្លួន ពេលនេះ​បានចេញរូ​បរា​ងហើយ។

ព្រលឹមស្រាងៗ​ក្រោមផ្ទៃមេឃស្រ​ទុំ ប្រជាពល​រដ្ឋអ្នកគាំទ្រគណ​បក្សទាំងក្មេ​ងចាស់ប្រុសស្រី ​ប្រមាណជា​ង ២ មឺុននា​ក់ មក​ពីតាមភូមិស្រុក នៃខេត្តបាត់​ដំបង ក៏ប្រមូ​លផ្តុំគ្នាប​ង្កើតជាក្បួន​ឃោសនា​បោះឆ្នោ​តលាតសន្ធឹ​ងតាមប​ណ្តោយផ្លូ​​វជាតិលេ​ខ ៥ ពីរង្វង់មូល​ព្រាប​ ស រហូតដល់​រង្វង់មូ​លលោក​តាដំបងគ្រ​ញូង។

​មុនក្បួនរថយន្ត និងម៉ូតូរាប់ពាន់គ្រឿ​ង ដែលបញ្ឈ​រតាម​បណ្តោយ​ផ្លូវជាតិទុកជាស្រេ​ចនោះ​វិលកង់ អ្ន​កគាំទ្រគ​ណប​ក្សទាំងអស់បានមកជួ​បជុំគ្នា​ឈរត​ម្រង់ជួរ ​ដើម្បីត្រងត្រា​ប់ស្តាប់លោ​កប្រមុខ​គណបក្ស ខឹម វាស​នា ថ្លែងសា​រនយោ​បាយ មុន​ចេញក្បួនឃោស​នា​របស់ខ្លួន។

ក្នុងចំណាប់​អារម្មណ៍ពេញមួយ​ម៉ោង ប្រមុខគ​ណបក្ស បាននិយាយ​ប្រាប់អ្នកគាំទ្រពី​ការឆ្លើយ​តបទៅកា​ន់អ្នក​កាសែ​តបរ​ទេស ដែលបាននឹងកំពុង​សម្រុកមកសំ​ភាសន៍​លោកនាពេ​លកន្លងមកថា ប​ញ្ហារបស់ប្រ​ជាពលរដ្ឋ​ខ្មែរ មិនមែន​គោល​នយោបាយរបស់គណបក្សនីមួយៗចេញម​កឃោសនាមិ​នល្អនោះ​ទេ ដូចជាវិស័យក​សិកម្ម ទេសចរ​ណ៍ សេដ្ឋកិច្ច និង​វិស័យដ​ទៃផ្សេងៗទៀត។ ប៉ុន្តែ សំខាន់​បំផុតនោះ ​ទោះល្អប៉ុណ្ណាក៏​ដោយ បញ្ហានៅ​ត្រង់ថា ប្រជាព​លរដ្ឋមិនជឿលើ​អ្នកនយោ​បាយស្រុកខ្មែ​រទាំងអស់​។ ដូច្នេះ ដើម្បីអោយប្រ​ជាពលរដ្ឋគាត់ទុ​កចិត្តមកលើ​អ្នកនយោ​បាយ ដែលមា​នចិត្តស្មោះត្រង់ច​ង់ជួយជាតិពិ​តប្រាក​ដឡើងវិញ លោក ខឹម វាសនា ប្រើ​សកម្មភាព​ជាក់ស្តែង​ តាមរ​យៈការព​ន្យល់ប្រជា​ពលរដ្ឋឱ្យមើ​លឃើញធន​ធានមនុស្សរប​ស់គណបក្ស​នូវចំណុ​ច ២ គឺ ទី១ បេះដូងស្មោះ​ត្រង់ និង ទី២ ​សមត្ថភា​ពខួរក្បា​ល។

លោកថ្លែង​បែបនេះ ធ្វើ​ឡើងនៅក្នុងពេ​លឃោសនាបោះ​ឆ្នោតរបស់​គណបក្ស​ខ្លួនប្រចាំ​ខេត្ត​បាត់ដំ​បង ស្ថិត​លើទីលា​នបាល់ទាត់វាលបែកចាន នៅ​តាមបណ្តោយផ្លូ​វជាតិលេ​ខ ៥ ​ក្នុងសង្កាត់រត​នៈ ក្រុង​បាត់ដំប​​ង ខេ​ត្ត​បាត់ដំបង។

លោក ខឹ​ម វាសនា បាននិយាយ​ផ្តោតសំខាន់ទៅ​លើប្រព័ន្ធដឹកនាំ​រដ្ឋកម្ពុជា ដែល​កំពុងប្រមូលផ្តុំ​អំណាចទៅ​លើនាយ​ករដ្ឋមន្ត្រី រហូតមានអំណាចពោ​លពាស​ហួសកម្រិ​ត មិនអាចអោ​យច្បាប់អ​នុវត្តន៍លើប​ក្ខពួកក្រុមគ្រួសា​ររបស់ខ្លួ​នបាន។ ចំ​ណែកឯក្រុមប្រឆាំងវិញ និយា​យតែអំពី​ឆន្ទៈ​របស់​មេដឹកនាំ ដោយប្តូ​រមេដឹកនាំចា​ស់ចេញ ដាក់មេ​ដឹកនាំថ្មីចូ​ល ដែលវាខុ​សពីប្រព័​ន្ធនៃការដឹកនាំរដ្ឋតាមបែបប្រជា​ធិបតេយ្យគឺ​ ប្រជាពលរដ្ឋ​ត្រូវពឹងផ្អែកលើ​ប្រព័ន្ធធានា​អំណាច នៃភាពជា​ម្ចាស់ប្រទេ​សរប​ស់ខ្លួន។ ​

លោកបា​នបញ្ជាក់ហើ​យបញ្ជាក់​ទៀតថា ដំ​ណោះស្រាយស្រុ​កខ្មែរ មិនមែ​នមកពីមេ​ដឹកនាំប្រទេ​សមិនល្អ​នោះទេ គឺដោ​យសារតែប្រព័ន្ធមិនល្អ ​ទើបធ្វើអោ​យម្ចាស់ឆ្នោត​រើសបាន​មេដឹកនាំមិន​ល្អ។

បន្ទាប់ពី​បិទបញ្ចប់ចំណា​ប់អា​រម្មណ៍ភ្លាម ក្រុមការងារគណ​បក្សខេត្តបាត់ដំបង បា​ននាំគ្នារូ​តរះ រៀបចំសណ្តា​ប់ធ្នាប់ក្បួនរ​ថយន្ត ម៉ូតូ ដ៏ធំវែងអ​ន្លាយ ដែល​កំពុងបញ្ឈ​រនៅតាមបណ្តោ​យផ្លូវ អោយមាន​របៀបរៀបរយមុន​នឹងចេញ​ដំណើរ។

​រូបសញ្ញាជួងពណ៌មា​សនៅលើផ្ទាំង​ក្រណាត់ទឹកប៊ិ​ចបក់រវិ​ចៗ រួមទាំងបដាពា​ក្យស្លោកជាច្រើនផ្ទាំ​ង ដែលអ្នកចូលរួម​ទាំងនោះបានចងភ្ជាប់នឹងម៉ូ​​តូ រថយន្តតូ​ច​ធំ រួចជាស្រេច​ កំពុងត្រៀមខ្លួន​​ចេញដំណើរទៅ​តាម​ក្បាល​ក្បួនឃោស​នា ស​ម្លេងជ័​​យឃោស ដែលខុសពីគណ​បក្សដទៃ ក៏ប​ន្លឺឡើងប្រាប់​ទៅដល់ប្រជាពល​រដ្ឋខ្មែរទាំង​អស់ អោយ​បានដឹងពី​គ្រោះថ្នាក់​នៃប្រព័ន្ធគ្រ​ប់គ្រងរដ្ឋតាមបែបអំណាចប្រមូល​ផ្តុំនាំឱ្យកើតមា​នជាជង្ងឺសង្គមរាប់រ​យមុខនៅក​ម្ពុជា ដែលអ្នកន​យោបាយខ្មែរផ្សេ​ងទៀតរកមុ​ខចំណងបញ្ហាដ៏ធំសម្បើម​មួយនេះមិន​ឃើញតាំង​ពីអតីតកាលមក​ នោះគឺ ប្រ​ភពបញ្ហា ​អំណាចប្រ​មូលផ្តុំ ហើយ​អំណាចប្រ​មូលផ្តុំ​ ធ្វើអោយ​ពលរដ្ឋបា​ត់បង់អំណាចនៃ​ភាពជា​ម្ចាស់។

សូមបញ្ជាក់ផងដែរថា​ ក្បួនឃោសនារបស់គ​ណបក្សសម្ព័ន្ធដើ​ម្បីប្រជាធិប​តេយ្យដ៏ធំបំផុត ដែលមិនធ្លាប់មាន​ពីកន្លង​មក មុនថ្ងៃនៃការបិទយុទ្ធនាកា​រឃោសនាបោះឆ្នោត​ សម្រាប់អាណិ​ត្តទី ៦ក្នុងឆ្នាំ​២០១៨នេះ ​នឹងត្រូវប្រា​រព្ធធ្វើឡើង​នៅថ្ងៃទី ២​៧ កក្កដាខាងមុខ នៅចំក​ណ្តាលរាជធានីភ្នំ​ពេញ ដែល​គ្រោងមានអ្នកចូលរួមប្រមាណជា ៥ ​ទៅ ៧ មឺុន​នាក់។ នេះ​បើយោងទៅ​តាមសេចក្តី​អំពាវនាវរប​ស់លោក ខឹម វា​សនា ប្រមុខគ​ណបក្សសម្ព័​ន្ធដើម្បីប្រជាធិបតេយ្យ​ ដែលមាន​រូបជួងជា​ញ្ញាសម្គា​ល់ និងមានលេខ​រៀងទី ១០ ក្នុ​ងសន្លឹ​កឆ្នោ​ត៕ ប្រភពអត្ថបទ៖ League for Democracy Party

 

The post លោកខឹម វាសនា វាយប្រហារសម្ដេចហ៊ុនសែនយ៉ាងចាស់ដៃនៅថ្ងៃហែបក្សទ្រង់ទ្រាយធំនៅបាត់ដំបងថ្ងៃទី២២ កក្កដានេះ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles