លក្ខណៈរបស់មនុស្សស៊ីវិល័យ
ពិតណាស់ នរណាក៏ធ្លាប់ប្រព្រឹត្តខុស ឬធ្វើទង្វើមិនសមរម្យនៅក្នុងសង្គមដែរ គ្រាន់តែទង្វើខ្លះគឺពួកគេប្រព្រឹត្តដោយភាពល្ងង់ខ្លៅ ទង្វើខ្លះប្រព្រឹត្តដោយភាពភ្លើតភ្លើន រីឯទង្វើខ្លះទៀត គឺពួកគេប្រព្រឹត្តដោយមានការអូសទាញពីមិត្តភក្តិ ឬពីសង្គមដែលពួកគេរស់នៅជាដើម។ កំហុសគឺមានបីយ៉ាងគឺ៖
ទីមួយ កំហុសចេតនា
ទីពីរ កំហុសអចេតនា និង
ទីបី កំហុសសុចរិត
នៅពេលដែលពួកគេបានយល់ដឹងពីគ្រោះថ្នាក់នៃទង្វើមិនល្អទាំងនោះ ពួកគេនឹងចាកចេញដោយខ្លួនឯង។ ព្រោះគ្មានមនុស្សណាម្នាក់ពេញចិត្តនឹងអំពើអន្តរាយសម្រាប់ខ្លួនឯងនោះទេ។ ជាក់ស្ដែង មានសមាជិកនិងអ្នកគាំទ្របក្សជួងជាច្រើន សុទ្ធតែជាអ្នកមានប្រវត្តិមិនល្អនៅក្នុងសង្គម តែដោយសារតែពួកគេបានស្ដាប់នូវមេរៀនជីវិត ព្រះធម៌ និងការពន្យល់ពីប្រជាធិបតេយ្យ/នយោបាយ ពីលោកខឹម វាសនា ទើបធ្វើឲ្យពួកគេអាចកែប្រែអត្តចរិករបស់ពួកគេបានទាំងស្រុង។
ស្លេះត្រឹមហ្នឹងសិន យើងងាកមកមើលពីភាពជាក់ស្ដែងវិញ។ ការបោះឆ្នោតជាតិអាណត្តិទី៦កាន់តែខិតជិតមកដល់ ពលរដ្ឋខ្មែរទាំងអស់ត្រូវតែសហការគ្នាដើម្បីកសាងប្រទេសរបស់ពួកយើងទាំងអស់គ្នា។
ពួកយើងជឿជាក់ថា CNRP ភាគច្រើនក៏មានបេះដូងស្រលាញ់ជាតិ និងចិត្តស្អប់អំពើអាក្រក់ដែរ ទើបពួកគេចូលរួមជាមួយ CNRP ព្រោះស្អប់ការដឹកនាំរបស់គណបក្សកាន់អំណាចសព្វថ្ងៃ។ ប៉ុន្តែដោយសារពួកគេភាគច្រើនទទួលបានព័ត៌មានខុសៗពីជនខិលខូច ដើរបន្លប់ ដើរលាបពណ៌ ធ្វើអោយមានការភាន់ច្រលំមកលើLDP ហើយស្អប់ LDP។ ក្រោយពីពួកគេដាក់ចិត្តតាមដានស្វែងយល់ពីLDPដោយស្មោះត្រង់ ពួកគេក៏ចាប់ផ្តើមយល់ពីចលនាមួយនេះ ហើយចូលរួមជាមួយចលនានេះ ដើម្បីប្រមូលគ្នាទៅយកអំណាចជាម្ចាស់ប្រទេសរបស់ពួកយើងត្រឡប់មកវិញ។
វាមិនពិបាកនឹងយល់ឡើយ ប្រសិនបើយើងឈ្នះខ្លួនឯង ហើយពិតជាចង់ស្វែងយល់មែននោះ យើងអាចតាមដានស្តាប់ដោយយកចិត្តទុកដាក់ ហើយបើមានចម្ងល់ត្រង់ណាអាចពិភាក្សាជាមួយអ្នកយល់LDPដទៃទៀតបាន។
មេបក្សសង្រ្គោះជាតិ ឬអ្នកដឹកនាំអតីតបក្សសង្រ្គោះជាតិអាចធ្វើរឿងនេះបាន លុះត្រាតែពួកគេជាមនុស្សដែលឈ្នះខ្លួនឯង។ បើសិនជាពួកគេនៅតែចង់ឈ្នះអ្នកដ៏ទៃ គឺពួកគេមិនអាចហាមាត់អំពាវនាវអោយសមាជិកខ្លួនបោះឆ្នោតគាំទ្របក្សមួយណាឡើយ ព្រោះជម្ងឺតួឯកដែលគិតថាមានតែខ្លួនឯងជាអ្នកប្រជាធិបតេយ្យ និងជាអ្នកស្នេហាជាតិផ្តាច់មុខ គឺមិនបានព្យាបាលក្នុងចិត្តរបស់ពួកគេអោយជាបានឡើយ។
ការប្រកាស ឬអំពាវនាវដល់សមាជិកខ្លួនអោយបោះឆ្នោតអោយLDP មិនមែនជាការធ្វើអោយLDPត្រេកអរទេ ព្រោះពួកយើងដឹងថាវាគឺជាបន្ទុក និងការទទួលខុសត្រូវកាន់តែខ្លាំងរបស់LDP។ តែបើសិនជាការសម្រេចចិត្តនោះមានភាពច្បាស់លាស់ នោះពួកយើងនឹងចូលរួមគ្នាកសាងសង្គមជាតិដោយចិត្តស្មោះ ព្រមទាំងទទួលខុសត្រូវក្នុងភាពជាម្ចាស់ប្រទេសទាំងអស់គ្នា។ ចូរអ្នកចូលមកបោះឆ្នោតអោយLDPចុះ ពួកយើងនឹងបន្តតំណើរជាមួយគ្នាដើម្បីកសាងមាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់នោះឡើង៕ ប្រភព៖ Facebook
ខាងក្រោមនេះ គឺជារូបថតអតីតកាលរបស់អ្នកគាំទ្របក្សជួង៖
ចក្ខុវិស័យរបស់បក្ស LDP ភាគ១
ចក្ខុវិស័យរបស់បក្ស LDP ភាគ២ (ចប់)
The post ភ្ញាក់ផ្អើលសមាជិកថ្មីៗរបស់LDPសុទ្ធតែចេញមកពីមនុស្សបែកស្លុយនៅក្នុងសង្គមនិងធ្លាប់គាំទ្របក្សCNRP appeared first on Khmer Readers.