នៅលើបណ្ដាញសង្គមហ្វេសប៊ុក សមាជិកបក្សជួង ដែលឈ្មោះពិតគឺ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឬ LDP (អិលឌីភី) បានផ្ញើរសារនយោបាយមួយទៅនឹងបក្សកាន់អំណាច ដែលមានលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ផងដែរ អំពីការកំណត់អាណត្តិនាយករដ្ឋមន្រ្តីរបស់ប្រទេសថៃ ដែលប្រៀបធៀបទៅនឹងសម្ដីរបស់លោក ដែលជាក់ស្ដែងគឺ ខុសទាំងស្រុងទៅនឹងសម្ដីរបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែនទាំងស្រុង ។ សូមអានការបកស្រាយរបស់សមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដូចខាងក្រោម ៖
ប្រទេសថៃមានឧបនាយករដ្ឋមន្រ្ដី៤រូបជាសហការី ហើយនាយករដ្ឋមន្រ្ដីមានអាណតិ្ដ៤ឆ្នាំគឺកំណត់ត្រឹមតែ២អាណត្ដិតែប៉ុណ្ណោះនិងគណៈរដ្ឋមន្រ្ដី៣៦រូបអមនាយករដ្ឋមន្រ្ដី ។
របបនយោបាយនៃការគ្រប់គ្រងក្នុងប្រទេសថៃ
ពីដើមប្រទេសថៃមានការគ្រប់គ្រងតាមបែបរាជាធិបតេយ្យផ្ដាច់ការតាំងពីសម័យអាណាចក្រអយុធ្យារហូតមកថែមទាំងមានការគ្រប់គ្រងក្នុងលក្ខណៈអំណាចប្រមូលផ្ដុំ តាំងពីរជ្ជសម័យរបស់ព្រះបាទសម្ដេចព្រះជុនឡាចមក្លៅចៅយូហួលុះដល់ថ្ងៃទី២៤មិថុនា១៩៣២គណៈរាស្រ្ដបានធ្វើបដិវត្ដក្នុងរជ្ជសម័យព្រះបាទសម្ដេចព្រះប៉ុកក្លៅចៅយូហួ ហើយផ្លាស់ប្ដូររបបគ្រប់គ្រងមកជារបបប្រជាធិបតេយ្យរហូតដល់បច្ចុប្បន្ន ។
បច្ចុប្បន្នប្រទេសថៃមានទម្រង់រដ្ឋជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រើប្រព័ន្ធគ្រប់គ្រងបែបរបបប្រជាធិបតេយ្យបែបរដ្ឋសភា ឬដែលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រថៃហៅជារួមថារបបប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រទ្រង់ជាប្រមុខ។ រដ្ឋធម្មនុញ្ញច្បាប់បច្ចុប្បន្នគឺ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រថៃ ឆ្នាំគ.ស ២០០៧ ដែលជាច្បាប់ទី១៨ ដែលកំណត់ទម្រង់អង្គការគ្រប់គ្រងអំណាចទាំង៣ដូចជា ៖
អំណាចនីតិបញ្ញាត្ដិ មានរដ្ឋសភាក្នុងប្រព័ន្ធសភា២ ដែលប្រកបដោយសភាតំណាងរាស្ដ្រ និងព្រឹទ្ធិសភាមានសមាជិករួមទាំងអស់៦៣០រូបជាអង្គការគ្រប់គ្រងអំណាចមានប្រធានសភាជាប្រមុខ ។
សភាតំណាងរាស្ដ្រប្រកបដោយតំណាងរាស្រ្ដចំនួន៥០០រូបបានមកពីការបោះឆ្នោតបែបបែងចែកតំបន់ចំនួន៣៧៥រូបនិងបានមកពីការជ្រើសតំាងចំនួន ១២៥រូបនៅក្នុងតំណែងនៃអាណត្ដិ៤ឆ្នាំ ។ ព្រឹទ្ធិសភាប្រកបដោយសមាជិកចំនួន១៥០រូបបានមកពីការបោះឆ្នោតមួយខេត្ដ១រូប(រួមក្រុងបាងកកដែរ) និងបានមកពីការចាត់តាំង៧៣រូបដោយមានគណៈកម្មការចាត់តាំងសមាជិកព្រឹទ្ធិសភា៧រូបនៅក្នុងអំណាចមួយអាណត្ដិ៦ឆ្នាំហើយមិនអាចធ្វើជាសមាជិកព្រឹទ្ធិសភាលើពី១អាណត្ដិបានឡើយ ។
អំណាចនីតិប្រតិបត្ដិ មាននាយករដ្ឋមន្រ្ដីដែលបានទទួលការតែងតាំងពីព្រះមហាក្សត្រតាមពាក្យក្រាបង្គំទូលរបស់ប្រធានរដ្ឋសភានិងគណៈរដ្ឋមន្រ្ដី ដែលព្រះមហាក្សត្រទ្រង់តែងតាំងតាមពាក្យក្រាបបង្គំទូលរបស់នាយករដ្ឋមន្រ្ដី ជាអង្គការគ្រប់គ្រងអំណាច នាយករដ្ឋមន្រ្ដីជាប្រមុខនៃអំណាច ។
តួនាទីប្រមុខរដ្ឋាភិបាលរបស់ឧបនាយករដ្ឋមន្រ្ដីថៃ ជាស្ថាប័នគ្រប់គ្រងដឹកនាំសង្គមផ្ទាល់ និងមានឧបនាយករដ្ឋមន្រ្ដី៤រូបទៀតជាសហការី ។ ប្រធានគណបក្សឈ្នះឆ្នោតជាអាចជាអ្នករៀបចំរដ្ឋាភិបាលសម្ព័ន្ធភាពដែលតាមធម្មតានាយករដ្ឋមន្រ្ដីទទួលបានការយល់ព្រមពីអង្គព្រះមហាក្សត្រ ។
នាយករដ្ឋមន្រ្ដីមានអាណតិ្ដ៤ឆ្នាំ ហើយកំណត់ត្រឹមតែ២អាណត្ដិតែប៉ុណ្ណោះ។ គណៈរដ្ឋមន្រ្ដីអមដោយនាយករដ្ឋមន្រ្ដី១រូបនិងរដ្ឋមន្ដ្រីផ្សេងៗទៀតមិនលើស៣៥រូប ។
អំណាចតុលាការមានប្រព័ន្ធសាលាក្ដី ដែលប្រកបដោយសាលាយុត្ដិធម៌ សាលារដ្ឋធម្មនុញ្ញ និងសាលាគ្រប់គ្រង ជាអង្គការគ្រប់គ្រងអំណាច មានប្រធានសាលាដីកា ប្រធានសាលាធម្មនុញ្ញ និងប្រធានសាលាគ្រប់គ្រងកំពូលជាប្រមុខក្នុងផ្នែករបស់ខ្លួន ៕
សូមស្ដាប់ការបកស្រាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖
The post បក្សជួង ឆ្លើយតបទៅនឹងនាយករដ្ឋមន្រ្តី ហ៊ុន សែន រឿងកំណត់អាណត្តិនាយករដ្ឋមន្រ្តី appeared first on Khmer Readers.