Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់ដែលគាំទ្របក្សជួង នឹងឈប់ទិញកាហ្វេ Amazon និងឈប់ចាក់សាំងនៅស្ថានីយ៍ ptt

$
0
0

កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP)បានធ្វើការហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួននៅខេត្តសៀមរាប ដោយមានមនុស្សចូលរួមប្រមាណ២៥០០០នាក់។

ក្បួនហែរបស់បក្សជួងសំរាប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅខេត្តសៀមរាបបានចែកជាពីរកន្លែងផ្សេងគ្នា៖
+ទីតាំងទីមួយ ជួបជុំគ្នានៅខាងកើតផ្សារដំដែក រួចហែមកក្រុងសៀមរាបកាត់តាមក្រវ៉ាត់ក្រុងមកឈប់សំរាកបាយនៅបុរីសៀងណាំពីរ។
+ទីតាំងទីពីរជួបជុំគ្នានៅខាងលិចផ្សារសសរស្តម រួចហែមកក្រុងសៀមរាបហើយឈប់សំរាកបាយនៅបុរីសៀងណាំពីរដូចគ្នា។ *ចប់វគ្គទីមួយ*
-ម៉ោងពីររសៀល ការធ្វើចំណាប់អារម្មណ៌របស់លោកប្រមុខបក្ស លោកខឹមវាសនា
-ម៉ោងប្រហែលបីចាប់ផ្តើមដង្ហែក្បួនធំកាត់ក្រុងរួចមកបញ្ឈប់សំរាកនៅផ្លូវ60អង្គរខ្យុងយូរ។ *ចប់វគ្គទីពីរ*

នៅក្នុងក្បួនហែនោះ មានការបិទផ្លូវមួយចំនួនរយៈពេលពី៣០នាទីទៅ៤០នាទី ដើម្បីសម្រួលដល់ក្បួនយុទ្ធនាការនោះ។

ខណៈពេលដែលក្បួនយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP)ហែមកដល់ក្នុងក្រុងសៀមរៀប ស្រាប់តែមានមាននារីម្នាក់ដែលមានគណនេយ្យហ្វេសប៊ុកឈ្មោះ «Mattey» បានសរសេរនៅលើគណនេយ្យរបស់នាងថា«កំពុងតែស្អប់អាគណបក្សស្អីគេនឹងផង​ មកហែអោយស្ទះគេស្ទះឯងពេញផ្លូវទៀត» មិនតែប៉ុណ្ណោះ នាងបានប្រើភាសាឌីដងផ្សេងៗដាក់អ្នកដែលគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP)ទៀតផង។

ដោយឃើញភាពគឃ្លើននិងភាពឈ្លើយរបស់នាង អ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP)ទាំងអស់បានធ្វើការប្រតិកម្មទៅលើនាង ហើយបានអំពាវនាវឲ្យសមាជិកនិងអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP)ទូទាំងប្រទេសកម្ពុជា ផ្អាកការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Amazon និងឈប់ចាក់សាំងនៅស្ថានីយ៍ប្រេងឥន្ទនៈ ptt រហូតដល់ក្រុមហ៊ុនមានវិធានការទៅលើបុគ្គលិកម្នាក់នោះ និងអ្នកពាក់ព័ន្ធដទៃទៀត ឲ្យធ្វើការសុំទោសជាសាធារណៈដល់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP)ក៏ដូចជាអ្នកគាំទ្រគណបក្ស។

សមាជិកនិងអ្នកគាំទ្រម្នាក់ បានអំពាវនាវទៅក្រុមហ៊ុន Amazon នៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា៖ «សូមជម្រាបដល់ម្ចាស់ Amazon Cafe Shop

ដោយសារមានបុគ្គលិកថោកទាបមួយនៅខេត្តសៀមរាប ដែលប្រមាថលើការដង្ហែក្បួនរបស់ ចលនាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលការប្រមាថនេះមិនអាចទទួលយកបាន ។ ពួកយើងដែលជាសមាជិក និងធ្លាប់ផឹកកាហ្វេ ឬទិញផលិតផលដែលមាននៅក្នុង ហាងរបស់ Amazon ទាំងអស់ទូទាំងប្រទេស យើងប្រកាសឈប់ទិញបន្ដទៅទៀត ដើម្បីប្រឆាំងទៅនឹងការមើលងាយរបស់បុគ្គលិក Amazon មួយនេះ!

មួយវិញទៀត ប្រសិនបើអង្គភាព ឬកន្លែងការងារណាមួយដែលបានជ្រើសរើសនាងទៅធ្វើការ យើងនឹងឈប់ប្រើប្រាស់ ឬទិញសេវាកម្ម ឬផលិតផលនោះមួយក្រុមហ៊ុន ឬកន្លែងនោះផងដែរ ។ អ្វីដែលយើងចង់បាននាពេលនេះ គឺឲ្យនាងពិចារណាកំហុសរបស់ខ្លួន និងចេញមុខសុំទោសជាសាធារណៈ បើមិនដូច្នោះទេ យើងនឹងប្រកាសជំហរនេះ រហូត ។

LDP តំណាងឲ្យសភាវៈល្អ និងការពាររាល់ទង្វើល្អ ប្រយុទ្ធប្រឆាំងនឹងភាពគគ្លើនរបស់អំពើអាក្រក់ ទាំងខាងក្រៅ និងផ្នែកខាងក្នុងរបស់មនុស្ស យើងនឹងប្រឆាំងស្លាប់រស់ ដើម្បីពង្រីកអំពើល្អ ដែលខ្មែរកំពុងបាត់បង់ឡើងវិញ ដើម្បីឲ្យមនុស្សល្អកាន់តែមានជើងឈរ ហើយអំពើអាក្រក់នឹងវិនាស៕ សូមអរគុណ!» ប្រភព៖ Facebook

The post ពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់ដែលគាំទ្របក្សជួង នឹងឈប់ទិញកាហ្វេ Amazon និងឈប់ចាក់សាំងនៅស្ថានីយ៍ ptt appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images