Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ក្ដៅៗ!សមាគមវៀតណាមនៅកម្ពុជាអំពាវនាវឲ្យពលរដ្ឋវៀតណាមទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្កដាកុំខាន 

$
0
0

យោងតាមការផ្សាយរបស់សមាគមវៀតណាមនៅកម្ពុជានៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដែលមានឈ្មោះថា«Hội Người Việt Nam Tại Campuchia សមាគមវៀតណាមនៅកម្ពុជា» បានធ្វើការអំពាវនាវឲ្យពលរដ្ឋរៀតណាមទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជា ហើយមិនទាន់បានចូលសញ្ជាតិខ្មែរ ឲ្យប្រញ៉ាប់ប្រញ៉ាល់ធ្វើលិខិតចូលសញ្ជាតិខ្មែរឲ្យបានគ្រប់ៗគ្នា រីឯពលរដ្ឋវៀតណាមណាដែលបានចូលសញ្ជាតិរួចហើយ សមាគមអំពាវនាវ និងលើកទឹកចិត្តឲ្យពួកគេទាំងប្រុសទាំងស្រីចូលរួមគ្រប់សកម្មភាពក្នុងប្រទេសកម្ពុជា ជាពិសេសចូលរួមចំពោះបច្ចុប្បន្នភាពនៃកិច្ចការងារបោះឆ្នោតជាតិដែលរៀបចំដោយ គណៈកម្មការជាតិរៀបចំការបោះឆ្នោត ដោយត្រឹមត្រូវ សេរី និងយុត្តិធម៌

សមាគមវៀតណាមនៅកម្ពុជាបានសរសេរថា៖ «ឥឡូវនេះបងប្អូនវៀតណាមគ្រប់រូបនៅកម្ពុជាអាចចូលសញ្ជាតិខ្មែរបានគ្រប់ពេលវេលា។

សមាគមវៀតណាមនៅកម្ពុជា ជម្រុញ និងនៅរង់ចាំជួយបងប្អូនទាំងអស់គ្នាដើម្បីបានចូលសញ្ជាតិខ្មែរបើបងប្អូនមានបញ្ហាមិនចេះភាសាខ្មែរ ឬមិនដឹងច្បាប់ចូលសញ្ជាតិថ្មីរបស់កម្ពុជាដែលបានឡាយព្រះហត្ថលេខាដោយស្តេច នរោត្តម សីហមុនី។

សម្រាប់បងប្អូនដែលបានចូលសញ្ជាតិរួចហើយ សមាគមវៀតណាមនៅកម្ពុជា សូមអំពាវនាវ និងលើកទឹកចិត្ដឲ្យបងប្អូនប្រុសស្រីគ្រប់រូបចូលរួមគ្រប់សកម្មភាពក្នុងសង្គមជាតិរបស់យើងក្នុងនាមយើងជាអ្នកទទួលខុសត្រូវម្នាក់ចំពោះកម្ពុជាដែលជាប្រទេសរបស់យើងដើម្បីអនាគតរបស់យើងទាំងអស់គ្នាដោយសេចក្តីថ្លៃថ្នូរ និងដោយស្របច្បាប់ ជាពិសេសចូលរួមចំពោះបច្ចុប្បន្នភាពនៃកិច្ចការងារបោះឆ្នោតជាតិដែលរៀបចំដោយ គណៈកម្មការជាតិរៀបចំការបោះឆ្នោត ដោយត្រឹមត្រូវ សេរី និងយុត្តិធម៌

តាមការសង្កេតឃើញភាពជាក់ស្តែង យើងដឹងចិត្ដ ដឹងទស្សនៈរបស់បងប្អូនរួមជាតិខ្មែរយើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចទស្សនៈរបស់ សមាគមវៀតណាមនៅកម្ពុជា។ យើងដឹង និងយល់ឃើញថាៈ ប្រជាជនខ្មែរ និងវៀតណាមខ្មែរទាំងអស់គ្នា នៅទូទាំងប្រទេស ស្រុះស្រួលមូលមតិ សម្របសម្រួលគ្នារស់នៅជាសុខដុមរមនាដូចបងប្អូនជនជាតិភាគតិចខ្មែរនៅវៀតណាម (កម្ពុជាក្រោម) ដែលបានរស់នៅជាមួយគ្នាសុខដុមរមនាយ៉ាងនោះដែរ ហើយនឹងចេញទៅបោះឆ្នោតភ្លូកទឹកភ្លូកដីទាំងអស់គ្នានៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ លើកលែងតែជនមួយក្រុមតូចដែលរដ្ឋាភិបាលចាត់ទុកថាជាជនក្បត់ជាតិ មិនមានភាពស្មោះត្រង់ ស្មោះស្ម័គ្ររស់នៅជាសុខដុមរមនាជាមួយជាតិខ្លួនតែប៉ុណ្ណុះ។

អាស្រ័យហេតុនេះ សមាគមវៀតណាមនៅកម្ពុជា សូមឲ្យបងប្អូនទាំងអស់ចូលរួមតាមដានសង្កេតមើល និងផ្តល់ដំណឹងឲ្យរដ្ឋាភិបាលយើងចំពោះទង្វើ និងសកម្មភាពឃុបឃិតណាមួយរបស់បុគ្គលណាមួយដែលមានបំណងអាក្រក់ ចូលដៃចូលជើងជាមួយក្រុមក្បត់ជាតិ ដូចជាការចូលរួមឃោសនាមិនឲ្យប្រជាជនចូលរួមការបោះឆ្នោត ឬខ្លួនឯងផ្ទាល់មិនព្រមទៅបោះឆ្នោតជាដើម ជាពិសេសតាមដានជន និងក្រុមអ្នកធ្វើបាតុកម្មនៅក្រៅប្រទេស​ ជាពិសេសនៅប្រទេសកូរ៉េ ដើម្បីយើងចាត់ការទៅតាមច្បាប់ជាធរមាន។

សមាគមវៀតណាមនៅកម្ពុជា សូមអាពាវនាវឲ្យបងប្អូនទាំងអស់គ្នាស្វែងយល់អំពីសម្តេចព្រះអគ្គមហាសេនាធិតីតជោ ហ៊ុន សែន ដើរតាមការដឹកនាំដ៏ឆ្លាតវៃរបស់គាត់ និងគណៈបក្សរបស់គាត់ រួបរួមបោះឆ្នោតជូនគាត់ ហើយគោរពដឹងគុណដល់ស្តេចខ្មែរ នរត្តម សីហមុនី របស់យើងទាំងអស់គ្នា»៕ ប្រភពអត្ថបទ៖ សមាគមវៀតណាមនៅកម្ពុជា

 

The post ក្ដៅៗ!សមាគមវៀតណាមនៅកម្ពុជាអំពាវនាវឲ្យពលរដ្ឋវៀតណាមទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្កដាកុំខាន  appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles