Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ដីការតុលាការកោះហៅ សម រង្ស៊ី ចូលបំភ្លឺ ត្រូវបានបិទនៅមុខអតីតទីស្នាក់ការបក្ស CNRP តែម្ដង

$
0
0

ដីការបស់តុលាការកោះហៅលោក សម រង្ស៊ី ឱ្យចូលខ្លួនបំភ្លឺចំពោះបទល្មើសក្បត់ជាតិ ត្រូវបានយកទៅបិទនៅអតីតទីស្នាក់ការរបស់គណបក្សសង្រ្គោះជាតិ

(ភ្នំពេញ)៖ ដីការបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលកោះហៅលោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ឱ្យចូលបំភ្លឺចំពោះបទល្មើសក្បត់ជាតិកាត់ទឹកដី ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅបិទនៅអតីតទីស្នាក់ការរបស់អតីតគណបក្សសង្រ្គោះជាតិហើយ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ។

លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាធានីភ្នំពេញ នាថ្មីៗនេះបានចេញដីកាមួយទៀតបង្គាប់ឱ្យ លោក សម រង្ស៊ី ចូលឆ្លើយបំភ្លឺនៅសាលាដំបូងភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ ដែលប៉ុនប៉ងកាត់ទឹកដីកម្ពុជាឱ្យទៅជនជាតិដទៃ។

ដីកាបង្គាប់ឱ្យចូលខ្លួនរបស់ លោក រស់ ពិសិដ្ឋ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ការចូលបំភ្លឺខាងមុខនេះ គឺដើម្បីឆ្លើយតបនឹងការចោទប្រកាន់ពីបទ «ប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីជាតិមួយផ្នែក» ប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងៗទៀត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៧ និងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានសកម្មជនរបស់ខ្លួនទម្លាយ អំពីអំពើក្បត់ជាតិដោយភ្ជាប់វីដេអូរបស់លោកចុះកិច្ចព្រមព្រៀងជាសម្ងាត់ជាមួយមេដឹកនាំជនជាតវៀតណាមម៉ុងតាញ៉ា កាលពីឆ្នាំ២០១៣ ដើម្បីប្រគល់ឱ្យជនជាតិភាគតិចវៀតណាមទាំងនោះ គ្រប់គ្រងខេត្តចំនួន៤ ដោយស្វ័យប្រវត្តិបើសិនជាគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត នៅឆ្នាំ២០១៣។

ខេត្តកម្ពុជាចំនួន៤ ដែលលោកសម រង្ស៊ី ប៉ុនប៉ងកាត់ទៅឱ្យជនជាតិភាគតិចវៀតណាមនេះ រួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ជាដើម។

ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ហើយអះអាងបន្តអំពីនីតិវិធី បន្ទាប់ពីទណ្ឌិតរូបនេះ មិនចូលខ្លួនផងដែរ៕

ប្រភព ៖ Fresh News

The post ដីការតុលាការកោះហៅ សម រង្ស៊ី ចូលបំភ្លឺ ត្រូវបានបិទនៅមុខអតីតទីស្នាក់ការបក្ស CNRP តែម្ដង appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles