Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

វីវរហើយ!«១០ឆ្នាំទៀត បក្សតូចៗទាំង១៩នឹងរលាយដូចបក្សសង្គ្រោះជាតិ»នេះបើតាមលោកសម រង្ស៊ីលើកឡើង

$
0
0

នៅថ្ងៃទី០៨ កក្កដា ២០១៨ ដែលជាថ្ងៃធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទៅ៦របស់គណបក្សនយោបាយទាំង២០ លោកសម រង្ស៊ី ដែលជាអតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ(CNRP) បានសរសេរសំណេរមួយនៅលើ Facebook Page របស់គាត់ថា៖ «ទោះបីជា គណបក្សអាប ឬអំពិលអំពែក(បក្សតូចៗទាំង១៩)ណាមួយ ក្នុងចំណោមគណបក្សទាំង ១៩ ថ្ងៃនេះ ដប់ឆ្នាំទៀត អាចក្លាយទៅជាគណបក្សខ្លាំងគួរសម ដែលអាចយកឈ្នះលើគណបក្សប្រជាជនកម្ពុជា ពេលនោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ច្បាស់ជានឹងរំលាយគណបក្សនោះមិនឲ្យឈ្នះទាន់ ដូចដែលគាត់បានរំលាយគណបក្សសង្គ្រោះជាតិ នាពេលថ្មីៗនេះអញ្ចឹងដែរ។»

ការលើកឡើងរបស់លោកសម រង្ស៊ី បែបនេះ ហាក់បីដូចជាគាត់កំពុងតែអន្ទះអន្ទែងចង់មកធ្វើនយោបាយដើម្បីបោកប្រាស់រាស្ត្រខ្មែរឲ្យឆ្កួតតាមគាត់បន្តទៀត ហើយគាត់តែងតែយកចិត្តដ៏ថោកទាបរបស់គាត់ដែលតែងតែធ្វើទង្វើដ៏ស្មោកគ្រោកដាក់គណបក្សកាន់អំណាច និងគណបក្សផ្សេងទៀត ទៅថ្លឹងជាមួយបក្សគេដែលគេមិនខូចដូចគាត់។ 

សូមអានសំណេរទាំងស្រុងរបស់លោកសម រង្ស៊ី ដូចតទៅ៖

«០៨ កក្កដា ២០១៨ / 08 July 2018

ខិត្តប័ណ្ណ អេឡិចត្រូនិច លេខ ២ / Electronic leaflet # 2 (*)

គណបក្សលេខរៀងទី ២០ គឺជាគណបក្សលក់ជាតិ បំផ្លាញជាតិ និងក្បត់ជាតិ។ គណបក្សលេខរៀង ពីទី ១ ដល់ទី ១៩ គឺជាគណបក្សអាប (មានតែក្បាលអត់ខ្លួន) ឬ គណបក្សអំពិលអំពែក (កើតចេញមកព្រោងព្រាត ពេលរដូវបោះឆ្នោតម្តងៗ តែរលត់បាត់ទៅវិញអស់ ក្រោយថ្ងៃបោះឆ្នោត) គណបក្សទាំង ១៩ នោះ គ្រាន់តែជាគណបក្សមកជួួយ បង្គ្រប់កិច្ច ឲ្យគណបក្សប្រជាជនកម្ពុជា (លេខរៀងទី ២០) ដែលជាអ្នករៀបចំការបោះឆ្នោតក្លែងក្លាយ ថ្ងៃ ២៩ កក្កដា ២០១៨។

ការបោះឆ្នោតនេះ ជាឆាកល្ខោន ដើម្បីកម្ចាត់គណបក្សសង្គ្រោះជាតិ សម្លាប់លទ្ធិប្រជាធិបតេយ្យ និងប្រថាប់ត្រា ឲ្យគណបក្សប្រជាជនកម្ពុជា ឈ្នះ ១០០ ភាគរយ ហើយមានលេស កាន់អំណាច បំផ្លាញជាតិ តទៅទៀត។ គណបក្សអាប និងគណបក្សអំពិលអំពែកទាំង ១៩ នោះ មិនគួរចូលមកលេងល្បែងដ៏ថោកទាបបែបនេះសោះ ពីព្រោះជាការចូលដៃជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការសម្លាប់ជាតិមាតុភូមិកម្ពុជារបស់យើងទាំងអស់គ្នា។

ទោះបីជា គណបក្សអាប ឬអំពិលអំពែក ណាមួយ ក្នុងចំណោមគណបក្សទាំង ១៩ ថ្ងៃនេះ អាចក្លាយ ដប់ឆ្នាំទៀត ទៅជាគណបក្សខ្លាំងគួរសម ដែលអាចយកឈ្នះលើ គណបក្សប្រជាជនកម្ពុជា ពេលនោះ ហ៊ុន សែន ច្បាស់ជានឹងរំលាយគណបក្សនោះ មិនឲ្យឈ្នះទាន់ ដូចគាត់បានរំលាយគណបក្សសង្គ្រោះជាតិ ថ្មីៗនេះ អញ្ចឹងដែរ។ ពិភពលោកដឹងហើយពេលនេះថា ហ៊ុន សែន មិនហ៊ានលេងល្បែងប្រជាធិបតេយ្យទៀតទេ ពីព្រោះគាត់ដឹងថា គាត់ច្បាស់ជាចាញ់គណបក្សប្រឆាំងណាមួយ ដែលបានរីកធំ ដូចគណបក្សសង្គ្រោះជាតិ បើមានការបោះឆ្នោតត្រឹមត្រូវពិតប្រាកដ។

ជាសន្និដ្ឋាន ប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកស្រលាញ់ជាតិ ស្រលាញ់សេរីភាព និងស្រលាញ់យុត្តិធម៌ មិនត្រូវទៅចូលរួមបោះឆ្នោត ថ្ងៃ ២៩ កក្កដា ខាងមុខទេ។ យើងត្រូវបង្ហាញពិភពលោកថា ហ៊ុន សែន ជាជនក្បត់ជាតិ អស់លក្ខណ៍ហើយ ពីព្រោះប្រជារាស្ត្រខ្មែរត្រូវការដូរគាត់ចេញ ដើម្បីមានការផ្លាស់ប្តូរជាវិជ្ជមាន។

(*) There are 20 political parties on the ballot to be given to each voter on 29 July 2018. The CPP is at the end of the list (# 20). The 19 other parties are very small parties which, in most cases, were created only a few months ago. They have no popular support and will not, in any way, threaten the CPP, which will be assured of a “historic landslide victory.”

The 19 minuscule parties pretending to compete with the CPP should have no illusion: Suppose that, ten years from now, one of them grew to become big enough to threaten the CPP, Hun Sen would dissolve it just like he dissolved the CNRP last year because he did not dare play the democratic game any longer, knowing that he and his CPP would lose any real election.
This July 29 election is a sham following the arbitrary dissolution of the CNRP as the only credible opposition party.
We must not follow Hun Sen when he changes the rules of the game as he pleases. We must boycott the electoral farce set for 29 July 2018. Otherwise, we would just legitimize a fake and shameful election that would give Hun Sen a pretext to maintain his autocracy and to do more harm to our country, even as the Cambodian people demand democratic change.» ប្រភពអត្ថបទ៖ Sam Rainsy

 

The post វីវរហើយ!«១០ឆ្នាំទៀត បក្សតូចៗទាំង១៩នឹងរលាយដូចបក្សសង្គ្រោះជាតិ»នេះបើតាមលោកសម រង្ស៊ីលើកឡើង appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles