Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

មានតែវិធីសាស្ត្រ១ហើយតែ១គត់ ដែលធ្វើឲ្យក្មេងៗទាំង១៣នាក់ចេញមកក្រៅបាន គឺ…

$
0
0

ក្រុមអ្នកជួយសង្គ្រោះថៃបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីរិះរកវិធីសាស្ត្រជួយសង្គ្រោះក្មេងៗក្រុមបាល់ទាត់ទាំង១២​នាក់ និងគ្រូបង្វឹករបស់ពួកគេចេញមកក្រៅវិញបាន ហើយមកទល់នឹងពេលនេះក្រុមជួយសង្គ្រោះបានឲ្យដឹងថា មានតែវិធីសាស្ត្រមួយតែប៉ុណ្ណោះ ដែលអាចជួយសង្គ្រោះពួកគេបាន គឺការជ្រមុជទឹកចេញពីក្នុងរូងភ្នំនោះ ខណៈដែលដំណោះស្រាយផ្សេងៗទៀតដូចជា​ការចោះរូងភ្នំជាដើមហាក់មិនអាចធ្វើទៅរួចនោះទេ។

ហើយក្រុមអ្នកជំនាញផ្នែកជ្រមុជទឹកបានឲ្យដឹងបន្ថែមដែរថា វាគឺជារឿងប្រថុយនឹងគ្រោះថ្នាក់ណាស់ក្នុងការនាំកុមារទាំង១៣នាក់ ដែលមានសុខភាពទន់ខ្សោយទាំងអស់នោះចេញពីរូងភ្នំតាមរយៈការមុជទឹកនេះ តែយ៉ាងណាវាជាវិធីសាស្ត្រតែមួយគត់ ដែលគេអាចធ្វើទៅបាន។ គ្រោះថ្នាក់ដែលអាចប្រឈមគឺថា ក្រុមក្មេងៗដែលមិនចេះហែលទឹកទាំងនោះត្រូវជ្រមុជក្រោមទឹកដែលល្អក់មើលអ្វីមិនសូវច្បាស់ និងមានភក់ជាច្រើនផងនោះ ហើយវាមានចម្ងាយប្រមាណជា​ ២,៥ គីឡូម៉ែត្រឯណោះ ដែលលក្ខខណ្ឌនេះសូម្បីតែមនុស្សពេញវ័យ និងមានសុខភាពធម្មតាមួយចំនួនក៏ពិបាកនឹងធ្វើវាដែរ។

អ្វីដែលគេអាចធ្វើបាននៅពេលនេះគឺនាំយកអាហារ និងថ្នាំសម្រាប់ជួយពួកក្មេងៗដែលកំពុងតែស្ថិតនៅក្នុងរូងភ្នំនោះសិន និងព្យាយាមបូមទឹកចេញបណ្តើរៗផង ហើយរងចាំដល់ពួកគេមានសុខភាពល្អ និងទទួលបានការហ្វឹកហាត់ជំនាញក្នុងការមុជទឹកក្នុងរយៈចម្ងាយឆ្ងាយជាមុនសិន​ ទើបពួកគេអាចមានលទ្ធភាពមុជទឹកចេញមកក្រៅវិញបាន។ 

សូមរំលឹកឡើងវិញថា កុមារដែលជាកីឡាករបាល់ទាត់ទាំង ១២ នោះមានអាយុចន្លោះពី ១១ ដល់ ១៦ ឆ្នាំ ហើយពួកគេរួមជាមួយនឹងគ្រូបង្វឹកម្នាក់ផង បានជាប់នៅក្នុងរូងភ្នំមួយកន្លែងក្នុងខេត្ត Chiang Rai ប្រទេសថៃជាង ១០ ថ្ងៃមកហើយ៕ ប្រភពអត្ថបទ៖ Khmer Note

The post មានតែវិធីសាស្ត្រ១ហើយតែ១គត់ ដែលធ្វើឲ្យក្មេងៗទាំង១៣នាក់ចេញមកក្រៅបាន គឺ… appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles