តាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់កែប្រែកាលបរិច្ឆេទ និងចំនួនសិស្សអាហារូបករណ៍ ដែលនឹងត្រូវប្រលងជ្រើសរើសឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រ នៅតាមគ្រឹះស្ថានឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩។
ចំនួនអាហារូបករណ៍នេះសរុប ៨ ៧២១នាក់ ក្រសួងអប់រំ យុវជន និងកីឡាបាននឹងធ្វើការបែងចែកសម្រាប់សិស្សទូទៅចំនួន ៥ ៣៤៧នាក់ សិស្សអាទិភាពនារី ចំនួន ១ ២០១ សិស្សអាទិភាពក្រីក្រចំនួន ១ ៦១៦ និងសិស្សអាទិភាពតំបន់ជួបការលំបាក ចំនួន ៥៥៧នាក់។
សកលវិទ្យាល័យ និងវិទ្យាស្ថាន ដែលបេក្ខជនអាចជ្រើសរើសឲ្យចូលសិក្សាសរុបចំនួន៣៨ គឺគ្រឹះស្ថានសិក្សាសាធារណៈ ចំនួន១៨ និងគ្រឹះស្ថានឧត្ដមសិក្សាឯកជន ចំនួន២០។
សេចក្ដីប្រកាសដដែល បានបញ្ជាក់ថា កាលបរិច្ឆេទ នៃការប្រលងតាមគ្រឹះស្ថានឧត្ដមសិក្សា ដែលសាមីខ្លួនបានស្នើសុំលើមុខជំនាញទាមទារប្រឡងបានប្ដូរពី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ទៅ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា ព័ត៌មានលម្អិតផ្សេងទៀត សូមទាក់ទងមកកាន់នាយកដ្ឋានឧត្ដមសិក្សារៀងរាល់ម៉ោងធ្វើការ ឬតាមទូរសព្ទលេខ ០២៣ ២១៧ ៩៣៧ ឬទាក់ទងជាមួយគ្រឹះស្ថានឧត្ដមសិក្សា ដែលបេក្ខជនបានដាក់ពាក្យស្នើសុំអាហារូបករណ៍ ដែលមានលេខ នៅក្នុងសៀវភៅកម្រងព័ត៌មានអាហារូបករណ៍៕ ប្រភពអត្ថបទ៖ Sabay News
សូមអានព័ត៌មានលម្អិត ក្នុងសេចក្ដីប្រកាសព័ត៌មានខាងក្រោម៖
The post ក្រសួងអប់រំ នឹងជ្រើសរើសសិស្សអាហារូបករណ៍ជាង៨០០០នាក់ ក្នុងឆ្នាំ២០១៨នេះ appeared first on Khmer Readers.