នៅឃុំភក្តី ស្រុកបរសេដ្ធ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី ២៧ មិថុនា ២០១៨ នេះ មានសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា បានចុះទៅចែកសារ៉ុងដល់ពលរដ្ឋ ដោយប្រាប់ប្រជាពលរដ្ធនៅតំបន់នោះថា ត្រូវតែគូសសញ្ញាខ្វែង បើមិនគូសគេមិនអោយសារុងទេ។
នេះហើយដែលអិលឌីភីជំទាស់ដាច់អហង្ការ ព្រោះវានាំអោយបាត់បង់ភាពសម្ងាត់របស់អ្នកបោះឆ្នោត ហើយវាផ្ទុយពីស្មារតីរបស់ច្បាប់ដែលចែងរក្សាការសម្ងាត់របស់អ្នកបោះឆ្នោត តែគ.ជ.ប នៅតែអះអាងការពារដោយលើកហេតុផលមិនសមទំនងមកសំអាង ព្រោះអី? ព្រោះជាចំណុចស្លាប់រស់ដែលគេអាចស៊ីបាន ហើយដែលគេធ្លាប់ស៊ីរាល់អាណត្តិមកហើយ គេមិនអាចប្រលែងចោលផែនការរបស់គេដាច់ខាត។
គេអាចនឹងមិនស្គាល់បុគ្គលអ្នកបោះឆ្នោតមែន តែគេអាចស្គាល់ក្រុមអ្នកបោះឆ្នោត គេអាចកំណត់មុខសញ្ញាក្រុមអ្នកបោះឆ្នោតបានដែលផ្ទុយទៅនឹងច្បាប់បោះឆ្នោត៕ ប្រភព៖ Facebook
The post ស្រុកបរសេដ្ធ ខេត្តកំពង់ស្ពឺ មានករណីចែកសារ៉ុងហើយបង្គាប់ឲ្យពលរដ្ឋគូសសញ្ញាខ្វែងពេលបោះឆ្នោត appeared first on Khmer Readers.