លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កំពុងមានវត្តមាននៅក្នុងខេត្តព្រៃវែងដែលជាទឹកដីកំណើតរបស់លោក ក្នុងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នេះ ក្នុងវេទិការសាធារណៈ ដែលរៀបចំឡើងដោយគណបក្ស ដែលមានអ្នកចូលរួមប្រមាណជាង ១៥០០នាក់ ដែលមកពីបណ្ដាខេត្តនានា និងខេត្តព្រៃវែងផ្ទាល់ ។

ក្នុងសារសម្លេងរបស់លោក លោកបានបញ្ជាក់ពីគោលជំហររបស់ខ្លួន ក្នុងការកសាងមាតុភូមិកម្ពុជា សម្រាប់ឲ្យប្រទេសនេះឈានទៅរកភាពជឿនលឿន និងរស់នៅសុខសាន្ដ ដោយលោកមិនដែលភ្លេចពីការបកស្រាយទាក់ទងនឹងការកាត់បន្ថយអំណាចរដ្ឋនោះទេ ។

លោកបានបញ្ជាក់ថា បក្សកាន់អំណាចកំពុងតែធ្វើនយោបាយបញ្ច្រាសនឹងផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ ដែលលោកបាននិយាយថា លោកនាយករដ្ឋមន្រ្តី កំពុងភ័យខ្លាចទៅលើរឿងប្រជាពលរដ្ឋដែលយល់ដឹង ពីរឿងដណ្ដើមអំណាចនេះ ដែលខ្លួនកំពុងតែសម្ដែងធ្វើជាយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋកម្ពុជា និងបង្ហោះដើម្បីនិងផ្សព្វផ្យាយដើម្បីបំបិត ការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរ ពីចំណេះដឹងនេះ ។

បើតាមសម្ដីរបស់លោកប្រមុខ ខឹម វាសនា នៅវេទិការខេត្តព្រៃវែង ថ្ងៃទី១៤ មករា ២០១៨ នេះ លោកបញ្ជាក់ថា លោកចង់ជួយប្រជាពលរដ្ឋខ្មែរណាស់ ប៉ុន្តែមនោសញ្ចេតនារបស់លោក ត្រូវដើរស្របទៅនឹងតម្លៃ ប្រសិនបើតម្លៃធ្លាក់ចុះ លោកប្រៀបដូចមនោសញ្ចេតនា ទៅនឹងការរីងស្ងួត ដោយសារតែពលរដ្ឋខ្មែរជាច្រើនតិះដៀលលោក ថាធ្វើនយោបាយដើម្បីប្រយោជន៍ខ្លួនលោកទៅវិញ ដែលការពិតលោកបានបញ្ជាក់ជាច្រើនឆ្នាំមកហើយថា លោកចង់កាត់បន្ថយអំណាចពលរដ្ឋ ដោយដាក់យន្តការ ៨ ចំណុចចូលទៅក្នុងប្រព័ន្ធបំបែកអំណាចរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋមានអំណាច ។
សូមស្ដាប់ការបកស្រាយរបស់លោក ខឹម វាសនា ខាងក្រោម៖
The post លោក ខឹម វាសនា៖ បក្សកាន់អំណាចកំពុងធ្វើនយោបាយ ប្រឆាំងប្រយោជន៍ពលរដ្ឋខ្មែរ appeared first on Khmer Readers.