Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

វេទិកាលើកទី៦របស់LDPនៅប្រទេសកូរ៉េខាងត្បូងឆ្នាំ២០១៨ នឹងមានការចូលរួមពីអ្នកគាំទ្រច្រើនប្រទេស

$
0
0

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹងប្រារព្ភវេទិកាសាធារណៈរបស់ខ្លួនលើកទី៦ នៅឯប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខដ៏ខ្លីនេះ ដោយមានលោកខឹម វាសនា ប្រមុខគណបក្សចូលរួមជាវាគ្មិនក្នុងវេទិកា ហើយវេទិកានេះផងដែរ ក៏មានការចូលរួមពីសំណាក់សមាជិក និងអ្នកគាំទ្ររបស់គណបក្សនេះ ជាច្រើនប្រទេសផងដែរ មានដូចជា ប្រទេសកម្ពុជា ប្រទេសកាណាដា ប្រទេសអាមេរិច និងប្រទេសអូស្រ្តាលី ជាដើម។
ទីតាំងប្រារព្ភវេទិកាសាធារណៈខាងមុខនេ គឺស្ថិតនៅ (라마다 프라자 수원 호텔) 경기도 수원시 팔달구 매산로 2-10។
អ្នកគាំទ្រLDPម្នាក់ដែលធ្វើការនៅប្រទេសកូរ៉េ បាននិយាយកាលពីពេលថ្មីៗនេះថា៖ «វេទិកាប្រចាំឆ្នាំរបស់ពួកយើង(LDP) ដែលនឹងប្រារព្ធឡើងនៅលើទឹកដីកូរ៉េខាងត្បូងឆាប់ៗនេះ(ថ្ងៃ 24.06.2018) នៅសណ្ឋាគារលំដាប់ផ្កាយ។ ដែលកើតឡើងពីកម្លាំងញើសឈាម កម្លាំងសាមគ្គីគ្នា នៃពួកយើងដែលសុទ្ធសឹងតែជាកូនអ្នកក្រីក្រ អ្នកយល់ពីការបាត់បង់សិទ្ធិ និងអំណាចរបស់ពួកយើងក្នុងនាមជាម្ចាស់ប្រទេស ហើយពួកយើងកំពុងប្រឹងធ្វើការងារដើម្បីដណ្តើមយកមកវិញ។ ហេតុអីមានការចូលរួមសាមគ្គីគ្នាបានយ៉ាងល្អបែបនេះ?
បើពលរដ្ឋខ្មែរយើងទូទៅ កុំអគតិ ទម្លាក់ទិដ្ឋិ ហើយបើកចិត្តស្វែងយល់តែបន្តិចពីពួកយើង នោះពួកយើង(ជនរួមឈាមទាំងមូល) អាចនឹង យល់ពីគ្នាបាន។ ហើយក៏ជាពេលដែលពួកយើង(ជនជាតិខ្មែរទាំងមូល)ដែលជាជនរងគ្រោះ អាចនឹងរកច្រកចេញ និងរកចំណុចគន្លឹះដែលអាចជួយស្រុកទេសយើងបានយ៉ាងពិតប្រាកដ។គ្មានអីត្រូវខ្លាចអន់ ឬខ្លាចបាក់មុខមាត់នោះទេ។ ដើម្បីប្រយោជន៍រួម ប្រយោជន៍ជាតិទាំងមូល បើពួកយើងអាចជម្នះអារឿងខ្លាចបាក់មុខមាត់ ខ្លាចអន់នេះបាន ហើយដាក់ចិត្ត ដាក់បេះដូងស្វែងយល់ពីគ្នាបាន រឿងស្រុកខ្មែរអាចរកច្រកចេញបានដោយស្រួល តែបើខ្មែរយើងនៅតែមិនអាចយល់គ្នាបាននោះទេ នោះស្រុកខ្មែរយើង នឹងវេទនាតកូនតចៅ ហៅលែងឮ ជាក់ជាមិនខាន»៕ ប្រភព៖ Facebook

The post វេទិកាលើកទី៦របស់LDPនៅប្រទេសកូរ៉េខាងត្បូងឆ្នាំ២០១៨ នឹងមានការចូលរួមពីអ្នកគាំទ្រច្រើនប្រទេស appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles