កាលពីសប្ដាហ៍មុន មានគណបក្សមួយដែលមានឈ្មោះថា «គណបក្សមាតុភូមិយើង» បានលើកស្លាកសញ្ញាគណបក្សរបស់ខ្លួននៅចាក់អង្រែលើ ដែលបានលើកបាំងស្លាកសញ្ញារបស់«គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ»ម្ដងហើយ ហើយធ្វើឲ្យមានការរិះគន់ពីពលរដ្ឋដែលគាំទ្រ«គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ»យ៉ាងព្រោងព្រាតពេញបណ្ដាញសង្គមហ្វេសប៊ុក។
នៅពេលថ្មីៗនេះ មានគណបក្សមួយទៀតដែលបានមកលើកស្លាកសញ្ញារបស់ខ្លួនបាំងលើស្លាកសញ្ញារបស់«គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ»គឺគណបក្ស«ឆន្ទៈខ្មែរ»ដែលជាគណបក្សទើបតែបង្កើតមកថ្មីដើម្បីចូលរួមបោះឆ្នោតខាងមុខ។ គណបក្ស«ឆន្ទៈខ្មែរ»គឺបង្កើតឡើងដោយកូនប្រុសរបស់លោកគង់ គាំ គឺលោក គង់ មុនីកា។ ស្លាកនេះបានលើកនៅ ភូមិតាលៀង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ការមកលើកស្លាកសញ្ញាបាំងមុខគេនេះ គឺជាទង្វើដ៏ធូរថ្លៃមួយដែលគណបក្សនេះបានធ្វើមកលើគណបក្សដទៃ។ ក្រោយពេលឃើញទង្វើដ៏លាមកនៃការលើកស្លាកនេះ សមាជិក និងអ្នកគាំទ្រ«គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ»ដែលរស់នៅមូលដ្ឋាននោះបាននិយាយថា ពួកគេនឹងទៅប្ដឹងអាជ្ញាធរមានសមត្ថកិច្ចអោយចុះមកអន្តរាគមន៍ នូវគណបក្សមួយនេះ៕ ប្រភព៖ Facebook
The post គណបក្ស«ឆន្ទៈខ្មែរ»មួយទៀតហើយ ដែលបានមកលើកស្លាកបាំងមុខស្លាកបក្សជួង appeared first on Khmer Readers.