Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

រឿង សោភ័ណ្ឌ ប្រាប់មូលហេតុដែលខ្លួន ឈ្នះអ៊ូប៉(ថៃ) ក្នុងទឹកទី៤

$
0
0

បើសិនជាអ្នកតាមដានកីឡាប្រដាល់ ប្រាកដជាដឹងថា សោភ័ណ្ឌនិយាយយ៉ាងណារួចទៅហើយ ។ ប៉ុន្តែអ្វីដែលបងប្អូនគួរតែដឹងនាពេលនេះ គឺកីឡាកររឿងសោភ័ណ្ឌ បានឈ្នះអូប៉ ដោយសារមូលហេតុដែលកីឡាករត្រូវតែមាននៅលើ សៃវៀន តែងតែកើតមាន ពិសេសនៅពេលវាយបែកត្រង់ចំណុចណាមួយ នៅលើផ្ទៃមុខ ។

កីឡាករកម្ពុជា រឿង សោភ័ណ្ឌ ត្រូវបានបកស្រាយបន្ទាប់ពីកីឡាករ អូប៉ បានចាញ់នៅក្នុងទឹកទី៤ ថា ដោយសារខ្លួនវាយអូប៉ បែក ទើបអូប៉ខឹងច្រឡោតមួយឆាវ ក៏ហក់មកវាយទាំងកម្រោល តែកីឡាកររឿងសោភ័ណ្ឌគេចផុត ដាក់មួយដៃវិញ បានឱកាសកីឡាកររឿងសោភ័ណ្ឌ បានធ្វើឲ្យកីឡាករអ៊ូប៉ដេកដួលតែម្ដង ។

សោភ័ណ្ឌ បានបញ្ជាក់ផងដែរថា ក្នុងជំនួបលើកណាក៏ដោយ ឲ្យតែប៉ះ អូប៉ គឺគាត់ តែងតែរងនូវការរបួស តែម្ដង ហើយអ្វីដែលកីឡាកររឿងសោភ័ណ្ឌបានបញ្ជាក់នោះ គឺគាត់បានហាត់ត្រឹមតែ ៨០ភាគរយប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យគាត់ទាត់ខុសចង្វាក់មានការឈឺចាប់ផងដែរ តែគាត់នៅតែទទួលបានជ័យជំនះ ដោយសារមូលហេតុខាងលើទៅវិញ ។

សូមបញ្ជាក់ផងដែរថា កីឡាកររឿងសោភ័ណ្ឌ ត្រូវបានឈ្នះកីឡាករអូប៉ ដែលជាកីឡាករឆ្នើមរបស់ថៃ និងដណ្ដើមបានម្ចាស់ជើងឯកខ្សែក្រវ៉ាត់ខារ៉ាបាវ នៅស្ថានីយ៍ទូរទស្សន៍ CNC នាល្ងាចថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៧ ថ្មីៗនេះ ដោយទទួលបានទឹកប្រាក់ ២០លានរៀល ដែលត្រូវនឹង ៥០០០ដុល្លារសហរដ្ឋអាមេរិក និងមេដាយមាសទម្ងន់ ៣ជី ផងដែរ ។

សូមទស្សនាវីដេអូប្រកួតរបស់កីឡាករអូប៉ និងកីឡាកររឿង សោភ័ណ្ឌខាងក្រោមនេះ ៖

The post រឿង សោភ័ណ្ឌ ប្រាប់មូលហេតុដែលខ្លួន ឈ្នះអ៊ូប៉(ថៃ) ក្នុងទឹកទី៤ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images