Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

លោក ខឹម វាសនា ៖ ខ្មែរអាចនឹងបាត់ដី ដោយសារមុខមាត់ ខ្លាចអន់ព្រោះធ្លាប់ជេរ LDP (វីដេអូ)

$
0
0

លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានគូសបញ្ជាក់ក្នុងរឿង គូសសន្លឹកឆ្នោត​ខាងដើមក្នុងកម្មវិធី Live នាល្ងាចម្សិលមិញថា វាជារឿងរបស់ពួកយើងដែលជាពលរដ្ឋទាំងអស់គ្នា វាមិនមែនជារឿងរបស់បុគ្គល បក្សពួក ឬ LDP តែម្នាក់ឡើយ ព្រោះថា ការដែលធ្វើរឿងនេះ គឺមានភាពប្រថុយប្រថានខ្លាំងណាស់ ដែលប្រឆាំងទៅនឹងរដ្ឋាភិបាលបក្សកាន់អំណាច ដែលមានអំណាចពោរពាសក្នុងស្រុកខ្មែរ ។

លោកបានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋខ្មែរផងដែរថា ខ្មែរអាចនឹងបាត់ដី ដោយសារជាប់មុខមាត់ និងការពារមុខមាត់របស់ខ្លួន ដែលធ្លាប់បានជេរទៅកាន់ LDP ហើយការជេរនោះ លោក ខឹម វាសនា ថាវាមិនសំខាន់អ្វីនោះទេ តែអ្វីដែលសំខាន់គឺ ប្រទេសនេះជាប្រទេសរបស់ពួកយើងទាំងអស់គ្នា បើប្រជាពលរដ្ឋរវល់តែជាប់មុខមាត់ថា ខ្លួនធ្លាប់ជេរ LDP ធ្លាប់សរសើរ កឹម សុខា សម រង្ស៊ី​មិនហ៊ានចូលរួមចលនា LDP ដើម្បីជួយជាតិ នោះជារឿងរបស់បងប្អូន (ប្រជាពលរដ្ឋខ្មែរ) វាពុំមែនជារឿងរបស់ LDP តែម្នាក់ឯងនោះឡើយ ។

លោកបានគូសបញ្ជាក់ទៅកាន់អ្នកដែលធ្លាប់ចោទលោក ខឹម វាសនា ថាអាយ៉ងរបស់បក្សកាន់អំណាចនោះ ឥឡូវនេះលោកបាននិយាយថា ត្រង់ចំណុចមួយនេះ (ចំណុចគូសសន្លឹកឆ្នោត) ដែល LDP តវ៉ាទាំងយប់ទាំងថ្ងៃនេះ គឺវាជាចំណុចគ្រប់គ្រាន់ដើម្បីបង្ហាញថា LDP មិនមែនជាអាយ៉ងទៅហើយ ហើយលោកបានបញ្ជាក់បន្ដថា បើអ្នកដឹងខុសត្រូវលុតជង្គង់សុំទោស LDP ដើម្បីឲ្យត្រូវនឹងមនសិការខ្លួន តែដោយឡែកលោកមិនបានឲ្យធ្វើអ៊ីចឹងនោះទេ លោកបាននិយាយថា គ្រាន់តែជួយការពារផលប្រយោជន៍យើងទាំងអស់គ្នាគឺចប់រឿងបាត់ទៅហើយ ។

សូមស្ដាប់ការបកស្រាយរបស់លោក ខឹម វាសនា ដូចខាងក្រោមនេះ ៖

The post លោក ខឹម វាសនា ៖ ខ្មែរអាចនឹងបាត់ដី ដោយសារមុខមាត់ ខ្លាចអន់ព្រោះធ្លាប់ជេរ LDP (វីដេអូ) appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748