បុរសអ្នកជួលឡាន ម្នាក់ និងជាសមាជិករបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដ៏សកម្មម្នាក់ ត្រូវបានទទួលមរណភាព ដោយសារឧបទ្ទវហេតុខ្យល់គ នាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ២ៈ៣០នាទីរំលងអាធ្រាត្រ ។ នេះបើតាមរយៈ Facebook ដែលមានឈ្មោះថា Met Sobun ដែលបានធ្វើការបង្ហោះ ដោយស្រ្តីជាប្រពន្ធបានប្រាប់ដំណឹងនេះ និងមានការចូលរួមរំលែកទុក្ខ ពីសំណាក់អ្នកគាំទ្រ និងក្រុមការងារជាច្រើននាក់ផងដែរ តាមរយៈ Facebook និងបន្ដចែកចាយដំណឹងនេះទៅកាន់អ្នកផ្សេងទៀត ។
គួរបញ្ជាក់ផងដែរថា សពរបស់លោក ម៉េត សុប៊ុន ត្រូវបានធ្វើការយកធ្វើពិធីតាមប្រពៃសាសនា នៅគេហដ្ឋានផ្ទាល់របស់លោក សុបុណ្យផងដែរ ដែលសមាជិកគណបក្សដែលដឹងដំណឹងនេះ ពួកគេបានចូលរួមរំលែកទុក្ខ តាមរយៈការចូលរួមពិធីបុណ្យសពដោយផ្ទាល់ និងពីចម្ងាយតាមលទ្ធភាពរៀងៗខ្លួន ដែលទីតាំងនៅក្រុងភ្នំពេញ ។
ត្រឡប់ទៅក្រោយវិញ លោក ម៉េត សុបុណ្យ ត្រូវបានអ្នកគាំទ្របក្សមួយចំនួនបានលើកឡើងថា លោកជាមនុស្សដែលសកម្មក្នុងការងារបក្ស និងធ្វើការចូលរួមឲ្យតែមានសកម្មភាពបក្សណាមួយ ទៅតាមពេលវេលា និងឱកាសដែលលោកអាចឆ្លៀតបានក្នុងភូមិឃុំ ស្រុក ហើយជាពិសេសលោកក៏ជាវាគ្មិន ក្នុងកម្មវិធីពជ័យនៃជីវិត ដែលមានភិក្ខុ ខឹម ប៊ុនលឿម ធ្វើជាវាគ្មិនផងដែរ ។
ប្អូនប្រុស ម៉េត សុបុណ្យជាសមាជិកមហាគ្រួសារldpសកម្មម្នាក់នៅលើទីលានពង្រីកគំនិតក្នុងសមរភូមិនាពេលកន្លងមក។ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ ប្អូនប្រុសសុបុណ្យ គាត់បានលាពីពូកយើងរហូតហើយ ដោយសារខ្យល់គ។ ពិតជាសោកស្តាយខ្លាំងណាស់ៗៗៗ។
ប្រភព ៖ Facebook
The post សមាជិកសកម្មរបស់បក្ស LDP ក្រុងភ្នំពេញម្នាក់ ទទួលមរណភាព ដោយសារខ្យល់គ appeared first on Khmer Readers.