Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

លោក ខឹម វាសនា ត្រៀមខ្លួនដើម្បីផ្សព្វផ្សាយគំនិត ទៅកាន់ពិភពលោក

$
0
0

លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នាពេលថ្មីៗនេះ បានធ្វើការបង្ហោះសារជាភាសាអង់គ្លេសយ៉ាងដូច្នេះថា ៖

Today I am honored to have my important guest, Mr YEAN Noruk for my show. We are going to talk about the revolution of today people’s concepts. We will spread these ideas to the whole world.

ដែលបកប្រែជាភាសាខ្មែរយ៉ាងដូច្នេះថា ៖

ថ្ងៃនេះខ្ញុំមានចិត្តសប្បាយរីករាយជាខ្លាំង ដែលមានភ្ញៀវដ៏សំខាន់ម្នាក់ចូលរួម គឺលោក YEAN Noruk ជាវាគ្មិនកិត្តិយស ។ យើងនឹងធ្វើការពិភាក្សាអំពីការផ្លាស់ប្ដូរផ្នត់គំនិតរបស់មនុស្សនាពេលបច្ចុប្បន្ននេះ ។ យើងនឹងធ្វើការផ្សព្វផ្សាយគំនិតទាំងនេះទៅកាន់ពិភពលោក ។

បើយើងក្រឡេកមើលទៅទឹកមុខ ក៏ដូចជាសកម្មភាពរបស់លោក ប្រមុខគណបក្សម្នាក់នេះ ហាក់ដូចជាកំពុងតែសប្បាយរីករាយទៅនឹងការងាររបស់លោក ដោយលោកហាក់មិនមានអារម្មណ៍ទុក្ខសោកចំពោះវិនាសកម្មរបស់ប្រជាពលរដ្ឋខ្មែរទៀតនោះឡើយ ដោយលោកបានបញ្ជាក់ក្នុងវេទិការប៉ុន្មានអាទិត្យមុនៗនេះថា លោកនឹងធ្វើការចាកចេញពីប្រទេសកម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយគំនិតរបស់លោក ទៅកាន់ពិភពលោក ដោយលោកបន្សល់ទុក សម្លេងជាង ៤០០០ម៉ោង និងមនុស្សដែលយល់ពីចលនាបក្សនយោបាយនេះ​ទុកឲ្យប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា លោក ខឹម វាសនា ប្រកាសថាខ្លួន នឹងមិនឈរឈ្មោះ ក្នុងឆ្នាំ២០១៨ នេះឡើយ ដោយលោកផ្ដល់សិទ្ធិឲ្យសមាជិករបស់លោកឈរជំនួសលោកតែម្ដង ហើយលោកងាកទៅកាន់ការពង្រីកគំនិតទៅកាន់ពិភពលោកម្ដង ។

The post លោក ខឹម វាសនា ត្រៀមខ្លួនដើម្បីផ្សព្វផ្សាយគំនិត ទៅកាន់ពិភពលោក appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images